ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​មិន​បារម្ភ​ការ​ប្ដឹង​លោក​រឿង​ប្រកាស​អាសន្ន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ បាន​សម្ដែង​ទំនុកចិត្ត​របស់​លោក ហើយ​ពុំ​បារម្ភ​ចំពោះ​ការ​ប្ដឹង​លោក ដោយ​ក្រុមចម្រុះ​របស់​រដ្ឋ​១៦​នៃ​សហរដ្ឋអាមេរិក ប្រឆាំង​ការ​សម្រេច​របស់​លោក ចេញ​ការ​ប្រកាស​អាសន្ន​ជាតិ ដើម្បី​ឲ្យ​ទទួល​បាន​ប្រាក់​គ្រប់គ្រាន់…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ បាន​សម្ដែង​ទំនុកចិត្ត​របស់​លោក ហើយ​ពុំ​បារម្ភ​ចំពោះ​ការ​ប្ដឹង​លោក ដោយ​ក្រុមចម្រុះ​របស់​រដ្ឋ​១៦​នៃ​សហរដ្ឋអាមេរិក ប្រឆាំង​ការ​សម្រេច​របស់​លោក ចេញ​ការ​ប្រកាស​អាសន្ន​ជាតិ ដើម្បី​ឲ្យ​ទទួល​បាន​ប្រាក់​គ្រប់គ្រាន់ សម្រាប់​កសាង​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក​ឡើយ​។

នៅ​មុខ​ក្រុម​អ្នកកាសែត​ឯ​ការិយាល័យ​ពងក្រពើ​របស់​សេត​វិមាន លោក​ត្រាំ​ថ្លែង​ថា សរុប​មក​យើង​នឹង​ឈ្នះ​ក្នុង​រឿង​ក្ដី​នោះ​។ លោក​នៅ​តែ​ការពារ​សេចក្ដី​សម្រេចចិត្ត​របស់​លោក ដោយ​លើក​ឡើង​ថា យើង​ត្រូវការ​ព្រំដែន​ដែល​មាន​ប្រសិទ្ធភាព​។ គេ​ត្រូវ​បញ្ឈប់​កាល​ហូរ​ចូល​នៃ​គ្រឿងញៀន ពួក​ឧក្រិដ្ឋជន ឧក្រិដ្ឋ​កម្ម​នានា​និង​ការ​រត់ពន្ធ​មនុស្ស ហើយ​មាន​តែ​កសាង​ជញ្ជាំង​រាំង​មាំ​មួយ​ទេ​ទើប​អាច​រារាំង​បាន​។

រដ្ឋ​១៦​ក្នុង​នោះ​មាន រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា កូ​​ឡូ​រ៉ា​ដូ ខេន​នេ​ក​ធី​ខេត ដឺ​ឡា​វ៉ា ហា​វ៉ៃ អីុ​ល​លី​ណ​យ មេន ម៉ា​រី​ឡែ​ន មី​នី​សូ​តា ណេ​វ៉ា​ដា ញូ​វ​ចឺ​ស៊ី ញូ​វ​យ៉​ក ញូ​វ​មិ​ុ​ក​សុ​ិ​ក អូ​រី​ហ្គោ​ន វៀរ​ជី​នៀ​និង​មី​ជី​ហ្គេ​ន កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​បាន​ប្រើ​នីតិវិធីតុលាការ ប្រឆាំង​ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ​ចេញ​ការ​ប្រកាស​អាសន្ន​ជាតិ ដើម្បី​បាន​លុយ​មក​កសាង​ជញ្ជាំង​ព្រំដែន​។ ក្រៅពី​នេះ​ក៏​មាន​បាតុកម្ម​នានា នៅ​អា​មេ​រិ​ក​ប្រឆាំង​ការ​សម្រេច​នោះ​របស់​លោក​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ