ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ជុង​អ៊ុ​ន​មក​ហាណូយ​មិន​ជិះ​យន្តហោះ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​វៀតណាម​កំពុង​រៀបចំ​ទទួល​មេ​ដឹង​នាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន ដែល​មក​ជួប​គ្នា​កំពូល​លើក​ទី​២​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ នៅ​ក្រុង​ហាណូយ​។ ប្រភព​សន្តិសុខ​២​របស់​កូរ៉េ​ខាងជើង​រាយការណ៍​នា​ថ្ងៃ​ទី​២០​កុម្ភៈ​ថា លោក​គី​ម​ជុង​អ៊ុ​ន​នឹង​មក​កាន់​ក្រុង​ហាណូយ​ដោយ​ពុំ​ជិះ​យន្តហោះ តែ​ជិះ​រថភ្លើង​ពី​ក្រុង​ព្យុ​ង​យ៉ាង​មក​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​វៀតណាម​កំពុង​រៀបចំ​ទទួល​មេ​ដឹង​នាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន ដែល​មក​ជួប​គ្នា​កំពូល​លើក​ទី​២​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ នៅ​ក្រុង​ហាណូយ​។ ប្រភព​សន្តិសុខ​២​របស់​កូរ៉េ​ខាងជើង​រាយការណ៍​នា​ថ្ងៃ​ទី​២០​កុម្ភៈ​ថា លោក​គី​ម​ជុង​អ៊ុ​ន​នឹង​មក​កាន់​ក្រុង​ហាណូយ​ដោយ​ពុំ​ជិះ​យន្តហោះ តែ​ជិះ​រថភ្លើង​ពី​ក្រុង​ព្យុ​ង​យ៉ាង​មក​។

ការ​ធ្វើ​ដំណើរ​បែប​នេះ​ត្រូវ​ចំណាយពេល​យូរ​ព្រោះ​ផ្លូវ​ឆ្ងាយ​ច្រើន​ពាន់​គីឡូម៉ែត្រ និង​អាច​ប្រើ​ពេល​២​ថ្ងៃ​កន្លះ ជាមួយ​ការ​ឆ្លងកាត់​ប្រទេស​ចិន​ពី​ខាងជើង​មក​ខាងត្បូង ដើម្បី​មក​ដល់​រដ្ឋធានី​វៀតណាម​នា​ថ្ងៃ​ទី​២៥​កុម្ភៈ​។

ប្រភព​ដដែល​នោះ​បញ្ជាក់​ថា រថភ្លើង​ដឹក​លោក​គី​ម​ជុង​អ៊ុ​ន​នឹង​មក​ឈប់​នៅ​ដុ​ង​ដាង ជាទី​ក្រុង​នៅ​ព្រំដែន​របស់​វៀតណាម ហើយ​នៅ​ទីនោះ​មេដឹកនាំ​កូរ៉េ​ខាងជើង​នឹង​ចុះ រួច​នឹង​ធ្វើ​ដំណើរ​តាម​រថយន្ត​មក​កាន់​ក្រុង​ហាណូយ ក្នុង​ចម្ងាយ​ផ្លូវ​១៧០​គីឡូម៉ែត្រ​។ ចំណែក​ទីកន្លែង​នៃ​ការ​ជួប​គ្នា​ជាមួយ​លោក​ត្រាំ តាម​ប្រភព​ច្បាស់​ការណ៍​៣​ថា ប្រហែលជា​នៅ​វិមាន​ប្រធានាធិបតី​នា​កណ្ដាល​ក្រុង​ហាណូយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ