ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគនិងឈឺចាប់​…យុត្តិធម៌​មិនទាន់​ទទួល​​ បែរ​​​ម្តាយស្លា.ប់ទៀត

5 ឆ្នាំ មុន

ខេត្ត​រតនគិរី ​៖ សូមរំលឹកថា កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ​ឆ្នាំ​២០១៨កន្លងមក មានករណី​រំលោភ​សម្លាប់​លើ​នារី​ក្រមុំ​​​អាយុ​២០​ឆ្នាំម្នាក់ ​នៅ​ចំណុចចមការ​​កៅស៊ូក្នុងភូមិ​ពាក់ ឃុំ​យា​ទង់​ ស្រុក​អូរ​យ៉ាដាវ…

ខេត្ត​រតនគិរី ​៖ សូមរំលឹកថា កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ​ឆ្នាំ​២០១៨កន្លងមក មានករណី​រំលោភ​សម្លាប់​លើ​នារី​ក្រមុំ​​​អាយុ​២០​ឆ្នាំម្នាក់ ​នៅ​ចំណុចចមការ​​កៅស៊ូក្នុងភូមិ​ពាក់ ឃុំ​យា​ទង់​ ស្រុក​អូរ​យ៉ាដាវ ប៉ន្តែ​រហូត​មក​ទល់​ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩ នេះ ​​សមត្ថកិច្ច​នៅ​មិន​ទាន់​​អាចវែកមុខ​រក​ឃាតករ​ឃើញ​នៅឡើយ ខណៈ​ម្តាយ​នាងក្រមុំរងគ្រោះ បានយំទួញសោក​ជារៀងរាល់ថ្ងៃ រហូតដល់គាត់បានស្លាប់​ផងដែរ ។

​​នារីដែលត្រូវឃាតកររំលោភសម្លាប់​ខាងលើ គឺមានអាយុ​២០​ឆ្នាំ និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ ទាប​ឃុំ​តា​ប្រុ​ក ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ រីឯ​ម្តាយដែលទើប​និងស្លាប់​នោះ មាន​​ឈ្មោះ​ឌឹ​ប ហ៊ុន ​អាយុ​៤៨​ឆ្នាំ ​(គាត់​​ស្លាប់​២​​ខែមុន​) ​។

ប្រភពបន្តថា​ ដោយសារ​ជីវភាពក្នុងគ្រួសារ​ជនរងគ្រោះ​ក្រីក្រ​លំបាកពេក​ ក៏​ដាច់​ចិត្ត​នាំ​កូន​ស្រី​ទៅ​ស៊ីឈ្នួល​ចាក់​ជ័រកៅស៊ូ​ឱ្យ​​គេ​នៅ​ស្រុក​អូរ​យ៉ាដាវ ​ខេត្តរតនគិរី (ទីកន្លែងកើតេហតុ) ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ដើម្បី​បាន​លុយ​មក​ផ្គត់ផ្គង់និងចង់ធ្វើផ្ទះឱ្យបានធំផង ។ ​ក្រោយមក​ ក៏​បានទៅ​ចម្ការ​​កៅស៊ូ​និង​ចាក់​ជ័រ​ឱ្យ​ថៅ​​កែ​​ឈ្មោះ
​រិ​ន ​និង​ប្រពន្ធ​ឈ្មោះ​ពៅ​ ស្ថិត​នៅ​ភូមិ​ពាក់​ ឃុំ​យ៉ា​ទង់​ ស្រុក​អូ​រយ៉ា​ដាវ ​ខេត្តរតនគិរី​ ។

ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៤ មីនា​ ឆ្នាំ​២០១៨ ខណៈ​ម្តា​យ​មក​ទិញ​ម្ហូប​នៅ​ផ្សារ​ឆ្ងាយ​ពី​ចំការ​​ជិត​១​ម៉ោង​ ។ លុះពេល​គាត់​ត្រឡប់​ទៅ​វិញ នៅ​​មិនឃើញ​កូន​ស្រី ក៏បាន​ប្រាប់​​ឈ្មោះ​រ៉​ន ​ស្រី​ហ៊ាន់​ ឱ្យ​ជួយ​​ដើរ​រកកូន ។ ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ​ ម្តាយ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ ​ឱ្យ​ជួយ​អន្តរាគមន៍ ។

ប្រភពបន្តទៀតថា ​លុះនៅ​​ព្រឹក​ឡើង​ថ្ងៃ​ទី​២៥​ខែ មីនា​ ​ទើបត្រូវប្រទះ​ឃើញ​សពកូន​ស្រី​​​ស្លាប់​ទាំង​អាក្រាត​កាយ​នៅ​​គុម្ព​ចេក ក្រោយ​ចំការ​កៅស៊ូ​របស់​ថៅកែ​ឈ្មោះ​រិ​ន​ និង​ប្រពន្ធ​ឈ្មោះ​ពៅ​ នោះតែម្តង ​។

ហើយមក​ទល់​ពេល​នេះ ​​មាន​​រយៈពេល​ជិត​១​ឆ្នាំ​មកហើយ ដែល​​សមត្ថកិច្ច​រក​ឃាតករ​មិន​​ឃើញ​ដដែល ។
ទាក់ទង​ករណី​ឃាតកម្ម​នេះ​ដែរ ​ពលរដ្ឋ​ម្នាក់ដែល​រស់​នៅ​ស្រុក​អូ​រយ៉ា​ដាវ ​គាត់​ឱ្យកោះសន្តិភាពដឹង​ថា បើ​គ្មាន​លុយឱ្យ​​សមត្ថកិច្ច​ទេ គឺ​មិន​រកយុត្តិធម៌ឃើញឡើយ ​​។ យ៉ាងណានោះ ​កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត​ទៀតលើ​ករណីនេះ ៕

អត្ថបទសរសេរ ដោយ