ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្រមាន​ហាម​មិន​ឱ្យ​ក្មេង​អាយុ​ក្រោម​១៤​ឆ្នាំ​ប្រើ​ស្មាន​ហ្វូ​ន​ប្រយ័ត្ន​រង​ឥទ្ធិពល​ព័ត៌មាន​អាសអាភាស

5 ឆ្នាំ មុន

អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា​កុមារ និង​ទីប្រឹក្សា​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ Julia von Weiler បាន​និយាយ​ថា កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ស្មា​ត​ហ្វូ​ន​ឡើយ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​នៃ​ការ​ទទួល​បាន​ព័ត៌មាន​អាសអាភាស ។ អ្នកស្រី​បាន​និយាយ​ប្រាប់​ដល់​សារព័ត៌មាន…

អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា​កុមារ និង​ទីប្រឹក្សា​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ Julia von Weiler បាន​និយាយ​ថា កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ស្មា​ត​ហ្វូ​ន​ឡើយ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​នៃ​ការ​ទទួល​បាន​ព័ត៌មាន​អាសអាភាស ។

អ្នកស្រី​បាន​និយាយ​ប្រាប់​ដល់​សារព័ត៌មាន Deutsche Welle របស់​អា​ល្លឺ​ម៉​ង់​ថា «​ពួក​យើង​គួរតែ​ការពារ​កុមារ​ពី​ហានិភ័យ​បង្ក​ឡើង​ពី​ការ​ប្រើ​ស្មា​ត​ហ្វូ​ន​ក្នុង​អាយុ​ក្មេង​ពេក​ដូចដែល​យើង​ការពារ​ពួក​គេ​ពី​គ្រឿង​ស្រវឹង​និង​គ្រឿងញៀន​ផ្សេង​ៗ​ដែរ​» ។

អ្នកស្រី​បាន​ស្នើ​ឡើង​ដូច្នេះ​ខណៈ​ដែល​កំពុង​មានការ​ព្រួយបារម្ភ​ពី​អាណាព្យាបាល សកម្មជន​ការពារ​កុមារ និង​ក្រុម​អតិថិជន​ទាក់ទិន​នឹង​កំណើន​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល និង​ផល​ប៉ះពាល់​ដល់​វា​មាន​ដល់​ការ​អប់រំ ជំនាញ​ក្នុង​សង្គម និង​សុខភាព​ផ្លូវចិត្ត​ជាដើម ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ក៏​កំពុង​តែ​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​នេះ​ដែរ​ដោយ​មាន Apple និង Goolge ចេញ​ឧបករណ៍​សម្រាប់​អាណាព្យាបាល​ប្រើ​ដើម្បី​ទាម​ដាន​និង​គ្រប់គ្រង​ការ​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​កូន​ៗ​ជាដើម​។

ប៉ុន្តែ​អ្នកជំនាញ​ដទៃ​ទាក់ទិន​នឹង​បញ្ហា​នេះ​ដូច​ជា​លោក Johannes-Wilhelm Rörig ដែល​ជា​គណៈកម្មការ​ឯករាជ្យ​ទទួល​បន្ទុក​ផ្នែក​បញ្ហា​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​បាន​និយាយ​ថា​សំណើរ​របស់​អ្នកស្រី​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ ។

អ្នក​ស្រាវជ្រាវ​ដទៃ​បាន​ផ្តោត​សំខាន់​លើ​ផល​ប៉ះពាល់​ផ្សេង​ៗ​ទៀត​ដែល​បង្ក​ឡើង​ពី​ការ​ប្រើ​ស្មា​ត​ហ្វូ​ន​ដែល​រួម​មាន​ដូច​ជា​ការ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​អាក​ប្បិ​រិ​យា និង​ការ​អប់រំ​ជាដើម ។

សំណើ​រការ​របស់​អ្នកស្រី Von Weiler ត្រូវ​បាន​ស្នើ​ឡើង​បន្ទាប់​ពី​ប្រទេស​បារាំង​ហាម​មិន​ឲ្យ​សិស្ស​យក​ស្មា​ត​ហ្វូ​ន​និង​ថា​ប្លេ​តទៅ​សាលារៀន ឬ​តម្រូវ​ឲ្យ​ពួក​គេ​បិទ​វា​ទាំងស្រុង​ពេល​កំពុង​នៅ​ក្នុង​ថ្នាក់រៀន​។

យោង​តាម​ការ​សិក្សា​របស់​សមាគម​ន៍​ចិត្ត​វិទ្យា​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​និង​ប្រព័ន្ធ​សង្គម​កំពុង​តែ​ផ្លាស់​ប្តូរ​ទម្លាប់​អាន​របស់​កុមារ​និង​យុវជន​ដែល​ប៉ះពាល់​ដល់​ការ​ត្រិះ​រិះ​ពិចារណា​របស់​ពួក​គេ ៕

ប្រភព ៖ Washingtonpost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ