ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតដូចពាក្យចាស់ថា​មែន ចង់បាន​ប្រពន្ធ​ឡើង​​ចង់​ងាប់​​…ស្តាយជីវិត​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យុវជន​ម្នាក់​បាន​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន ព្រោះតែ​តូចចិត្ត​ម្តាយ​មិន​ទៅ​ស្តីដណ្តឹង​នារី​ម្នាក់​ធ្វើជា​ប្រពន្ធ ព្រោះ​ខ្លួន​បាន​ស្រឡាញ់​ពេញ​បេះដូង​សម​ទៅ​តាម​បំណង​របស់​ខ្លួន​ដែល​ចង់បាន ។ ហេតុការណ៍​គួរ​ឱ្យ​ខ្មាស់​អៀន​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ វេលា​ម៉ោង​ប្រហែល​២៣…

ខេត្តតាកែវ ៖ យុវជន​ម្នាក់​បាន​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន ព្រោះតែ​តូចចិត្ត​ម្តាយ​មិន​ទៅ​ស្តីដណ្តឹង​នារី​ម្នាក់​ធ្វើ
ជា​ប្រពន្ធ ព្រោះ​ខ្លួន​បាន​ស្រឡាញ់​ពេញ​បេះដូង​សម​ទៅ​តាម​បំណង​របស់​ខ្លួន​ដែល​ចង់បាន ។ ហេតុការណ៍​គួរ​ឱ្យ​ខ្មាស់​អៀន​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ វេលា​ម៉ោង​ប្រហែល​២៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រាល ឃុំ​គិរី​ចុង​កោះ ស្រុក​គី​រី​វង់ ។

លោក​វរសេនីយ៍ឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​ប្រាកដ​មែន គឺ​យុវជន​ឈ្មោះ គង់ សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ តាម​ប្រភព​ថា គេ​បាន​ផឹកថ្នាំ​ពុល​ម៉ាក Reasgant 5EC នៅ​ក្នុង​រោង​ម៉ា​សុ​ី​ន​កិនស្រូវ ជាប់​នឹង​ផ្ទះ​របស់​ខ្លួន ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ថា តាម​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា មូលហេតុ​គឺ​ជន​រង​គ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​ដោយ​ឪពុក​ម្តាយ​មិន​ទៅ​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​ខ្លួន ។ សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​បង្អែក​ស្រុក​គិរីវង់ និង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​សព បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ។

នេះ​បាន​គេ​ហៅ​ថា ចង់បាន​ប្រពន្ធ​ឡើង​ចង់​ងាប់​មែន ។ ការ​សម្លាប់​ខ្លួន ព្រោះតែ​ចង់បាន​ប្រពន្ធ​ពិតជា​ឆោត​ល្ងង់​ពេក​ណាស់ ទោះបី​រឿងរ៉ាវ​ស្នេហា វា​ធំ​ប៉ុន​មហាមេឃ​ក្តី ក៏​មាន​ព្រំដែន​ដែរ ។ មាន​អាយុ​ត្រឹម​២១​ឆ្នាំ មិន​គួរ​ចង់បាន​ប្រពន្ធ​ចង់​ងាប់​បែ​បេះ​ទេ ៕

អត្ថបទសរសេរ ដោយ