ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​និង​បច្ចេកវិទ្យា​AI ដាក់​សម្ពាធ​ទីផ្សារ​ការងារ​រោងចក្រ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ការ​រអាក់រអួល​ផ្នែក​បច្ចេកវិទ្យា​ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ និង​បច្ចេកវិទ្យា Arificial Intelligence (AI)​កំពុង​តែ​ដាក់​សម្ពាធ​លើ​ទីផ្សារ​ការងារ​របស់​ប្រទេស​ថៃ ជា​ពិសេស​ក្នុង​វិស័យ​ផលិតកម្ម ។ នេះ​បើ​តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន​បាងកក…

ទីក្រុង​បាងកក ៖ ការ​រអាក់រអួល​ផ្នែក​បច្ចេកវិទ្យា​ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ និង​បច្ចេកវិទ្យា Arificial Intelligence (AI)​កំពុង​តែ​ដាក់​សម្ពាធ​លើ​ទីផ្សារ​ការងារ​របស់​ប្រទេស​ថៃ ជា​ពិសេស​ក្នុង​វិស័យ​ផលិតកម្ម ។ នេះ​បើ​តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ កន្លង
មក ។

លោក Thavorn Chalassathien ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធានមនុស្ស​បាន​និយាយ​ថា កត្តា​ជា​ច្រើន​ផ្លាស់​ប្តូរ​យ៉ាង​លឿន ដូច្នេះ​ក្រុមហ៊ុន​គួរតែ​ត្រៀមខ្លួន​រួច​ជាស្រេច ។ លោក​បាន​បន្ត​ថា ទីផ្សារ​ការងារ​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៩ នឹង​មើលឃើញ​មាន​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​កាន់តែ​ខ្ពស់​ព្រោះ​ក្រុមហ៊ុន​ជា​ច្រើន​ចាប់ផ្តើម​ប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង AI ដើម្បី​ជំនួស​ពលករ ។

លោក​បាន​បន្ថែម​ថា កត្តា​ជា​ច្រើន​ដែល​បង្ក​ឲ្យ​មានការ​ប្រើ​បច្ចេកវិទ្យា​ច្រើន​ជាង​មុន ដែល​ក្នុង​នោះ​រួម​មាន កង្វះ​ពលករ ពលករ​មិន​មាន​ជំនាញ​ត្រូវ​តាម​តម្រូវការ និង​កំណើន​ប្រាក់បៀវត្សរ៍​ជាដើម ។ វិ​ទ្យ​ស្ថាន​ខាងលើ​បាន​ធ្វើការ​ស្ទង់​មតិ និង​ប្រទះ​ឃើញ​ថា ក្រុមហ៊ុន​ជា​ច្រើន​ចាប់ផ្តើម​ត្រូវការ​បុគ្គលិក​មាន​ជំនាញ ដូច​ជា អ្នកបច្ចេកទេស និង​វិស្វករ ព្រោះ​ពួក​គេ​មាន​ជំនាញ​ស្រប​ទៅ​នឹង​វិស័យ​ថ្មី​ៗ​ដែល​រដ្ឋាភិបាល​កំពុង​តែ​លើក​ស្ទួយ ។

លោក Thavorn បាន​និយាយ​ដែរ​ថា ៖« ប្រមាណ​៣០%​នៃ​សិស្ស​វិជ្ជាជីវៈ​ក្នុង​ស្ថាប័ន​អប់រំ​ប្រទេស​ថៃ​អាច​ចូល​ក្នុង​ទីផ្សារ​ការងារ​បាន ខណៈ​ដែល​៧០%​ទៀត​មាន​ជំនាញ​ខុស​ពី​តម្រូវការ​ទីផ្សារ »​។ លោក​​បាន​បន្ត​ថា ក្រុមហ៊ុន​នីមួយ​ៗ​គួរតែ​ផ្តល់​ជា​កម្មវិធី​ហ្វឹកហាត់​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែល​មាន​ស្រាប់ ខណៈ​ដែល​កំពុង​មាន​កង្វះ​ពលករ​ក្នុងស្រុក ។

លោក Tanit Sorat អនុប្រធាន​ក្រុមប្រឹក្សា​ផ្តល់​ទីប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ការងារ​ជាតិ​បាន​និយាយ​ថា អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៩ នឹង​កើន​ដល់​ប្រមាណ​ពី​១,២ ទៅ​១,៣% ឬ​ប្រមាណ​ពី ៤០​ម៉ឺន​ទៅ​៥០​ម៉ឺន​នាក់​ក្នុង​ចំណោម​ពលករ​ទាំង​៣៨​លាន​នាក់​ក្នុង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ