ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​រត់​ចេញពី​មន្ទីរពេទ្យ ស្រាប់តែ​ប្រទះ​ឃើញ​ដេក​លើ​គំនរ​ខ្សាច់​គួរ​សង្វេគ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​លើ​គំនរ​ខ្សាច់​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​គេ​កំពុង​សាងសង់ កាលពី​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​19 ខែកុម្ភៈ​ឆ្នាំ​2019 នៅ​ខាងក្រោយ​របង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាស់ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​លើ​គំនរ​ខ្សាច់​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​គេ​កំពុង​សាងសង់ កាលពី​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​19 ខែកុម្ភៈ​ឆ្នាំ​2019 នៅ​ខាងក្រោយ​របង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាស់ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ស​ក្រុង​កំពង់ឆ្នាំង ។

យោង​តាម​សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ពី​ដំបូង​ឡើយ​គេ​មិន​ស្គាល់​អត្ដ​សញ្ញាណ​​ជន​រង​គ្រោះ​ដែល​ដេក​ស្លាប់​នោះ​ទេ ហើយ​សមត្ថកិច្ច​បាន​ព័ទ្ធ​ខ្សែការពារ​នៅ​កន្លែង​កើត ហេតុ ដើម្បី​ទុក​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ប្រកាស​រក​ក្រុម​គ្រួសារ ។ លុះ​ក្រោយមក​ក៏​បាន​ទទួល​ដំណឹង​ថា សព​យុវជន​ខាងលើ គឺជា​អ្នកជំងឺ​ស​សៃ​ប្រសាទ​ដែល​រត់​ចេញពី​មន្ទីរពេទ្យ​។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា តាម​ការ​ប្រាប់​ពី​ក្រុម​គ្រួសារ​យុវជន​រង​គ្រោះ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ ឈ្មោះ​ជៀប សា​រ៉ា​ន់ អាយុ 23​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ យុវជន​រូប​នោះ​មាន​ជំងឺ​ស​សៃ​ប្រសាទ ហើយ​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ពីរ​បី​ថ្ងៃ​ហើយ ។ ហើយ​នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​ក្រុម​គ្រួសារ​ជា​អ្នក​កំដរ​កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​ជន​រង​គ្រោះ​បាន​លួច​ដោះ​សេរ៉ូម​ចេញពី​ដៃ រួច​រត់​ចេញពី​មន្ទីរពេទ្យ ដោយ​មិនដឹង​ទៅ​ទីណា​ទេ ស្រាប់តែ​មក​ដេក​ស្លាប់​នៅ​លើ​គំនរ​ខ្សាច់​នៅ​កន្លែង​កើតហេតុ​នេះ​តែ​ម្តង​។

យ៉ាងនេះ​ក្តី ក្រោយ​ពី​ពិនិត្យ​រួច​ហើយ សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ