ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​អស់​១០​ឆ្នាំ ទើបតែ​ពេល​នេះ​វៀតណាម​អាច​នាំ​ស្វាយ​ទៅ​កាន់​អា​មេ​រិ​កបាន

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ កន្លង​មក​ថា ប្រទេស​វៀតណាម​ទទួល​បានការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​សហរដ្ឋអាមេរិក​ហើយ​បន្ទាប់​ពី​ការ​ចរចា​អស់ ១០​ឆ្នាំ​កន្លង​មកនេះ…

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ កន្លង​មក​ថា ប្រទេស​វៀតណាម​ទទួល​បានការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​សហរដ្ឋអាមេរិក​ហើយ​បន្ទាប់​ពី​ការ​ចរចា​អស់ ១០​ឆ្នាំ​កន្លង​មកនេះ ។

លោក Le Quoc Doanh ដែល​ជា​អនុរដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ថា​«​ផ្លែស្វាយ​គឺជា​ផ្លែ​ឈើ​ដ៏​ល្អ​មួយ​របស់​វៀតណាម ។ ការ​អនុញ្ញាត​ពី​សហរដ្ឋអាមេរិក​ឲ្យ​មានការ​នាំ​ចូល​នេះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​វិស័យ​កសិកម្ម និង​កសិករ​ដាំ​ដុះ​ផ្លែស្វាយ​ក្នុង​វៀតណាម ហើយ​ថែម​ទាំង​ជួយ​លើក​ស្ទួយ​ផ្លែ​ឈើ​វៀតណាម​ដែរ​» ។

លោក​បាន​បន្ថែម​ថា ការ​នាំ​ចូល​នេះ​នឹង​ផ្តល់​ឱកាស​ដល់​ផ្លែ​ឈើ​វៀតណាម​ព្រោះ​សហរដ្ឋអាមេរិក​ជាទី​ផ្សារ​ដែល​មាន​តម្រូវការ​ខ្ពស់ និង​មានការ​គ្រប់គ្រង​តឹង​រឹង​លើ​គុណភាព ហើយ​វា​នឹង​ជួយ​បង្កើត​ឱកាស​ផ្សេង​ៗ​ក្នុង​ទីផ្សារ​ដទៃ ។

លោក​បាន​និយាយ​ថា «​ក្រសួង​នឹង​លើកតម្កើង​ការ​ស្រាវជ្រាវ​និង​ការ​ប្រើប្រាស់​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ថ្មី​ៗ​ទាក់ទិន​នឹង​ការ​ដាំ​ដុះ ការ​ទុកដាក់ និង​ការ​វេច​ខ្ចប់​ជាដើម ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រសួង​នឹង​រៀបចំ​ផលិតកម្ម​ឡើង​វិញ​ជា​ពិសេស​បង្កើត​ខ្សែ​សង្វា​ក់​ផលិតកម្ម​កសិផល​ជាដើម ។ សកម្មភាព​នេះ​អាច​ជួយ​ឲ្យ​វៀតណាម​មាន​កសិផល​ដែល​មានគុណ​ភាព​ខ្ពស់ និង​មាន​អនាម័យ​ល្អ​ដើម្បី​ជួយ​នឹង​លក្ខខណ្ឌ​តឹង​រឹង​ពី​អ្នក​នាំ​ចូល​ផង​ដែរ​»​។

ចម្ការ​ដាំ​ដុះ​ផ្លែស្វាយ ក្រុមហ៊ុន​វេច​ខ្ចប់ និង​ទុកដាក់​ផ្លែស្វាយ​ត្រូវ​ទទួល​បាន​លេខ​កូដ​មួយ​ពី​នាយកដ្ឋាន​ការពារ​រុក្ខជាតិ​វៀតណាម និង​សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​សត្វ​និង​រុក្ខជាតិ​ក្រោម​ក្រសួងកសិកម្ម​អា​មេ​រិ​ក​ដើម្បី​ការ​គ្រប់គ្រង និង​ការ​ដឹង​ប្រភព​ច្បាស់លាស់​ទើប​អាច​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន ។

ប្រមាណ​៩៦%​នៃ​ផ្លែស្វាយ​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​ដាំ​ដុះ​ក្នុង​ប្រទេស​វៀតណាម​និង​លក់​ក្នុងស្រុក​ប៉ុណ្ណោះ​។ វៀតណាម​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​ប្រទេស​ចំនួន​៤០​ប្រទេស​ដែល​រួម​មាន​កូរ៉េ​ខាងត្បូង ជប៉ុន សិង្ហ​បុរី អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ចិន​ និង​ប្រទេស​ថៃជាដើម ៕

ប្រភព ៖ bizhub

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ