ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​មួយ​រូប​លោក​កឹ​ម សុខា អាច​នឹង​ឈប់​ការពារ​ក្តី​ឲ្យ​អតីត​បក្ស​ប្រឆាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេធាវី​មួយ​រូប​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​អាច​នឹង​ឈប់​ការពារ​ក្តី​ឲ្យ​បក្ស​ប្រឆាំង បើ​លោក​សម រ​ង្ស៊ី និង​ក្រុម​លោក​នៅ​តែ​ប្រមាថ និង​លាប​ពណ៌​…​។…

រាជធានី​ភ្នំពេញ ៖ មេធាវី​មួយ​រូប​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​អាច​នឹង​ឈប់​ការពារ​ក្តី​ឲ្យ​បក្ស​ប្រឆាំង បើ​លោក​សម រ​ង្ស៊ី និង​ក្រុម​លោក​នៅ​តែ​ប្រមាថ និង​លាប​ពណ៌​…​។

លោក ស្រី ម៉េ​ង សុធា​រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២០ កុម្ភៈ​យ៉ាង​ដូច្នេះ​ថា បងប្អូន​ប្រាកដជា​ឆ្ងល់​ណាស់​មែន​ទេ​ថា សុខ​ៗ ហេតុ​អ្វី​ខ្ញុំ​សរសេរ​អត្ថបទ​ដូច​២​ថ្ងៃនេះ (​ថ្ងៃ​១៧ និង​ថ្ងៃ​១៨) វា​ជា​អត្ថបទ​ដែល​ប៉ះ​ដល់​លោក​សម រ​ង្ស៊ី ជា​ខ្លាំង ។ លោកស្រី​បាន​បញ្ជាក់​ថា​«​មិនមែន​ដោយសារ​ខ្ញុំ​ត្រូវ​បាន​នរណា​ម្នាក់​ទិញ​ខួរ​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ហែក​ទ្រូង​ឲ្យ​ក្អែក​ចឹក​ដែរ ប៉ុន្តែ គឺ​មក​ពី​ការ​ឈឺចាប់​រហូត​ដល់​ធ្វើ​ឲ្យ​ខ្ញុំ​អស់​ការ​អត់ធ្មត់​ដែល​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី​ប្រមាថ​មក​លើ​មនសិការ​របស់ខ្ញុំ កិត្តិយស​របស់ខ្ញុំ​យ៉ាងធ្ងន់ធ្ងរ​បំផុត​វា​អាច​ចាត់​ទុក​ថា ជា​មេរៀន​សម្រាប់​នរណា​ក៏​ដោយ ដែល​ប្រមាថ​ចំពោះ​អ្នក​ដទៃ​ទាំង​គ្មាន​ការ​ពិត​គេ​ក៏​មាន​បេះដូង​ដែរ គេ​ក៏​មានការ​ឈឺចាប់​ដែរ គេ​ក៏​មាន​កិត្តិយស​របស់​គេ​ដែរ​ឲ្យ​តម្លៃ​ការ​លះបង់​របស់​គេ​អ្នក​នឹង​ទទួល​បានការ​គោរព​ស្រលាញ់​មក​វិញ​»​។

លោកស្រី​មេធាវី​បាន​បញ្ជាក់​បន្ថែម​ថា​«​វា​មិនមែន​ជា​រឿងលើក​ទី​១​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ប្រតិកម្ម​បែប​នេះ​ទេ តែ​វា​ញ៉​យ​ដង និង​ការ​ប្រមាថ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទើប​របួស​នេះ​វា​ផ្ទុះ​តែ​ម្តង​ទៅ​។ ខ្ញុំ​អត់​ចេះ​ជេរ ខ្ញុំ​អត់​ចេះ​មួលបង្កាច់​នរណា ខ្ញុំ​អត់​ចេះ​ច្រណែន​នរណា ខ្ញុំ​អត់​ចេះ​និយាយដើម​ចុង​នរណា​ដែរ បើ​អ្នក​មើលងាយ​ខ្ញុំ​ប្រមាថ​ខ្ញុំ​ហើយ អ្នក​ឈប់​មិន​អី​ទេ ខ្ញុំ​សុខចិត្ត​ធ្វើ​មិនដឹងមិនឮ តែ​កុំ​ប្រមាថ​រហូត​មិន​ឈប់​ទាំង​មិន​យល់​អ​ញ្ចឹ​ង ខ្ញុំ​សុំ​តបត​វិញ​ហើយ ។

លោកស្រី​មេធាវី​បន្ថែម​ថា មានរឿង​ច្រើន​ណាស់​ដែល​ខ្ញុំ​ចង់​សរសេរ​ពេល​នេះ ប៉ុន្តែ​សុំ​ត្រឹម​ប៉ុណ្ណេះ​ចុះ ព្រោះ​មិន​ចង់​ឲ្យ​វែង​ឆ្ងាយ​តទៅ​ទៀត តែ​សូមអ្នក​ឈប់​ទៅ​អា​រឿង​បោក​គេ​ប្រមាថ​គេ ចោទ​គេ​មួលបង្កាច់​គេ សង្ស័យ​អ​ញ្ចេះ សង្ស័យ​អ​ញ្ចោះ …​សរុប​មក មិនមែន​ខ្ញុំ​មិន​យល់ មិនដឹង​ពី​នយោបាយ​ទេ ខ្ញុំ​យល់​ច្បាស់​ណាស់ តែ​អ្នករ​ង្ស៊ី និយម​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្អែត ។

ដូច្នេះ​បើ​មិន​ស្គាល់​មិន​យល់​ពី​តម្លៃ​ការងារ និង​ការ​លះបង់​គេ​ទេ សូម​កុំមក​ប្រមាថកាតទាន​គេ ! ។ លោកស្រី​បន្ថែម​ថា​«​ខ្ញុំ​សូម​បញ្ជាក់​ថា រាល់​អត្ថបទ​កន្លង​មក​ដែល​ខ្ញុំ​បាន​សរសេរ​(​លើកលែងតែ​អត្ថបទ​ថ្ងៃ​១៧​និង​១៨) ពាក្យ​នីមួយ​ៗ ឃ្លា​នីមួយ មាន​បង្កប់​អត្ថន័យ សូម​មើល​ឲ្យ​យល់ បើ​មិន​យល់​ឆាត​សួរ​បាន​ថា មាន​ន័យ​ថា ម៉េច​កុំ​ចេះ​តែ​សន្និដ្ឋាន​ផ្តេសផ្តាស​ធ្វើ​ឲ្យ​កើតរឿង​ប្តឹងផ្តល់​អ​ញ្ចឹ​ង ! ។ ខ្ញុំ​សុខចិត្ត​ធ្វើ​តាម​សំណូមពរ​ហើយ តែ​ខាង​នោះ​ត្រូវ​ឈប់​ដែរ ! អ្នក​ណា​ក៏​ដោយ​សូម​បញ្ឈប់​បង្កើត​ប្រព័ន្ធ​ជេរ​ប្រមាថ និង​លាប​ពណ៌ ជៀសវាង​នាំ​គំរូ​អាក្រក់ និង​សីលធម៌​អាក្រក់​ដល់​ក្មេង​ជំនាន់​ក្រោយ !»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ