ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផលិត​ឡាន Volkswagen គ្រោង​ផលិត​ឡាន​មិន​បំពុលបរិស្ថាន

5 ឆ្នាំ មុន

ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​ចង់ឱ្យ​រថយន្ត​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន​មាន​ភាព​ស្អាត​និង​បៃតង​គ្រប់យ៉ាង តាំងពី​ការ​ផលិត​រហូត​ដល់​ការ​បើកបរ​លើ​ផ្លូវ​ ។ ពោល​គឺ​គេ​ចង់ឱ្យ​វា​មិន​មានការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​សោះតែ​ម្តង​ ។ ក្រុមហ៊ុន Volkswagen កំពុង​ស្វែងរក​ការ​ផលិត​រថយន្ត ដោយ​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូនឌី​អុក​ស៊ីត សម្រាប់​អនាគត​របស់​ខ្លួន…

ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​ចង់ឱ្យ​រថយន្ត​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន​មាន​ភាព​ស្អាត​និង​បៃតង​គ្រប់យ៉ាង តាំងពី​ការ​ផលិត​រហូត​ដល់​ការ​បើកបរ​លើ​ផ្លូវ​ ។ ពោល​គឺ​គេ​ចង់ឱ្យ​វា​មិន​មានការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​សោះតែ​ម្តង​ ។

ក្រុមហ៊ុន Volkswagen កំពុង​ស្វែងរក​ការ​ផលិត​រថយន្ត ដោយ​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូនឌី​អុក​ស៊ីត សម្រាប់​អនាគត​របស់​ខ្លួន ទៅ​លើ​ម៉ូ​ដែល ID Neo hatchback​។ គេ​គ្រោង​នឹង​ជួយ​មិន​បំ​ភាយ CO2 ទៅ​បរិយាកាស​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ​។

ថាមពល​កកើត​ឡើង​វិញ​នឹង​ត្រូវ​ប្រើប្រាស់ ដើម្បី​ផលិត​រោងចក្រ Volkswagen នៅ Zwickau ប្រទេស​អា​ល្លឺម៉​ង់​ ។ វា​ក៏​ជា​ប្រភព​នៃ​ការ​ផលិត​អា​គុយ​នៅ​ក្នុង​វិធី​ដែល​មាន​សុវត្ថិភាព​សម្រាប់​បរិស្ថាន​បំផុត​ ។ ខាង​ក្រុមហ៊ុន​ក៏​បាន​ទទួលស្គាល់​ដែរ​ថា វា​គេច​មិន​ផុត​ទេ​ចំពោះ​ការ​បំ​ភាយ CO2 នៅ​ពេល​ផលិត​រថយន្ត តែ​គេ​នឹង​ខំ​បន្ថយ​វា​ឱ្យ​តិច​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

លោក Thomas Ulbrich សមាជិក​ក្រុមប្រឹក្សាភិបាល​ទទួលខុសត្រូវ​លើ​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន Volkswagen បាន​លើក​ឡើង​ថា​៖ «​ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​នៅ​សម័យកាល​របស់​យើង​ ។

ដើម្បី​ធានា​ថា​វា​នៅ​តែ​មិន​បញ្ចេញ​ឧស្ម័ន​នៅ​ក្នុង​វដ្ត​ជីវិត​របស់​យើង យើង​កំពុងធ្វើការ​លើ​មធ្យោ​បាយ​​ផ្សេង​គ្នា​ជា​ច្រើន ដើម្បី​ប្រើប្រាស់​ថាមពលបៃតង​។ ការ​ច្នៃប្រឌិត​ប្រកបដោយ​ចីរភាព​ពិតប្រាកដ អាច​ធ្វើ​ទៅ​បាន ប្រសិនបើ​យើង​ទាំងអស់​គ្នា​ចង់បាន ហើយ​យើង​ទាំងអស់​គ្នា​ធ្វើការ​លើ​វា​» ។​

ការ​សាក​ថ្ម​របស់​រថយន្ត Volkswagen ផ្នែក​ខាង​មុខ គឺជា​ការ​សាក​ថ្ម​មួយ​យ៉ាង​លឿន ហើយ​មាន​បណ្តាញ​នៅ​គ្រប់កន្លែង​ក្នុង​អឺរ៉ុប ដែល​ប្រើប្រាស់​ថាមពល​អាច​កើតឡើង​វិញ នៅ​ពេល​ណា​ដែល​អាច​ធ្វើ​បាន ​៕

ប្រភព ៖ Caradvice

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ