ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ប្រទេស​លើ​ពិភពលោក​ជៀស​មិន​ផុត​ពី​ឥទ្ធិពល​នយោបាយ​លើ​ប្រព័ន្ធ​តុលាការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា នៅ​លើ​ពិភពលោក​ជៀស​មិន​ផុត​ទេ​សម្រាប់​ឥទ្ធិពល​នយោបាយ​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​តុលាការ ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២០ កុម្ភៈ​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា នៅ​លើ​ពិភពលោក​ជៀស​មិន​ផុត​ទេ​សម្រាប់​ឥទ្ធិពល​នយោបាយ​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​តុលាការ ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២០ កុម្ភៈ​ថា នៅ​កម្ពុជា​មានការ​ចោទប្រកាន់​ថា​ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​បាន​គ្របដណ្តប់​ដោយ​អំណាច​នយោបាយ ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ខិតខំ​ធ្វើ​កំណែរ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ដែល​មើលឃើញ​ជាក់ស្តែង​នឹង​ភ្នែក ។

ក៏​ប៉ុន្តែ​ក៏​នៅ​តែ​មាន​មតិ​រិះគន់​អវិជ្ជមាន​មួយ​ចំនួន​តូច​បន្ត​វាយប្រហារ​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ថា ជា​ប្រព័ន្ធ​តុលាការ​តេ​ឡេ ប្រព័ន្ធ​ដុល្លារ​ការ ដោយ​ដាក់បន្ទុក​ថា មាន​ឥទ្ធិពល​នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បង្គាប់បញ្ជា ។ លោក​បន្ថែម​ថា ក៏​ប៉ុន្តែ​ការ​រិះគន់ និង​ការ​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា គ្រាន់តែ​ជា​ការ​ឃោសនា​នយោបាយ​ដើម្បី​បន្ទាបបន្ថោក​ឥទ្ធិពល​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​ថា​«​ពួក​អ្នក​រិះគន់​ភ្លេច​គិត និង​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ធំ​ៗ​នៅ​លើ​ពិភពលោក​ដូច​ជា សហរដ្ឋអាមេរិក កា​ណា​ដា ជប៉ុន អូស្ត្រាលី អេ​ស្ប៉ា​ញ​ជាដើម ដោយសារ​តែ​ប្រកាន់​និន្នាការ​នយោបាយ និង​មនោគមន៍វិជ្ជា​សកលលោក ។ ការ​ជ្រៀតជ្រែក​នយោបាយ​មក​លើ​ប្រព័ន្ធ​តុលាការ នៅ​បណ្តា​ប្រទេស​ធំ​ៗ​ទាំងនោះ​មាន​លក្ខណៈ​ធំធេង និង​ធ្ងន់ធ្ងរ​ទៀត​ផង តែ​ពួក​អ្នកវិភាគ​មួយ​ចំនួន​ធ្វើ​ជា​មើល​មិនឃើញ និង​យក​មក​និយាយ​ដល់​ហាក់ដូចជា ល្អ​ឥត​ខ្ចោះ​» ។

លោក​បន្ថែម​ថា ដូច្នេះ​នៅ​គ្រប់​ប្រទេស​លើ​សកលលោក​មិន​អាច​ជៀស​រួច​ទេ រឿង​ពាក់ព័ន្ធ​នយោបាយ​មក​លើ​ប្រព័ន្ធ​តុលាការ​នោះ​តែ​ការ​ដោះស្រាយ​បញ្ហា​ត្រូវ​ដំណើរការ​តាម​នីតិវិធី​ច្បាប់ គឺជា​ការ​អាច​ទទួលយក​បាន ហើយ​មិន​អាច​ចោទ​ថា ប្រព័ន្ធ​តុលាការ​រង​ឥទ្ធិពល​ពី​នយោបាយ​ឡើយ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​តែងតែ​ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល​បាន​នៅ​ពីក្រោយ​ប្រព័ន្ធ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ