ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លាត់ជើង​ដួល​អាច​ក្រោក​ឡើង​បាន​តែបើ​ភ្លាត់​ធ្លាក់​នរក​ហើយ​…

5 ឆ្នាំ មុន

ការ​ភ្លាត់ជើង​ដួល​មែនទែន​នោះ​មិនសូវ​គ្រោះថ្នាក់​ប៉ុន្មាន​ទេ នឹង​អាច​ក្រោក​ឡើង​បាន​យ៉ាង​ស្រួល តែបើ​ភ្លាត់ជើង​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ​ហើយ មិន​ងាយ​នឹង​ឡើង​មក​វិញ​រួច​ឡើយ ពិតជា​ជួប​ទុក្ខ​ធំ​មិន​ខាន ។ ព្រោះហេតុនោះ​ទើប​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​អំពី​ប្រយោជន៍​ក្នុង​បរលោក​មាន​៤​ប្រការ​ដែល​បុគ្គល​គួរ​បំពេញ ដើម្បី​ជា​បុញ្ញនិធិ គឺ​កំណប់​បុណ្យ​ទៅ​ក្នុង​លោក​ខាង​មុខ ហៅ​ថា…

ការ​ភ្លាត់ជើង​ដួល​មែនទែន​នោះ​មិនសូវ​គ្រោះថ្នាក់​ប៉ុន្មាន​ទេ នឹង​អាច​ក្រោក​ឡើង​បាន​យ៉ាង​ស្រួល តែបើ​ភ្លាត់ជើង​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ​ហើយ មិន​ងាយ​នឹង​ឡើង​មក​វិញ​រួច​ឡើយ ពិតជា​ជួប​ទុក្ខ​ធំ​មិន​ខាន ។

ព្រោះហេតុនោះ​ទើប​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​អំពី​ប្រយោជន៍​ក្នុង​បរលោក​មាន​៤​ប្រការ​ដែល​បុគ្គល​គួរ​បំពេញ ដើម្បី​ជា​បុញ្ញនិធិ គឺ​កំណប់​បុណ្យ​ទៅ​ក្នុង​លោក​ខាង​មុខ ហៅ​ថា សម្បរាយិក​ត្ថ គឺ​ប្រយោជន៍​សម្រាប់​ជីវិត​តទៅ​ក្នុង​ភព​ខាង​មុខ ។

១-​សទ្ធា​សម្បទា ដល់​ព្រម​ដោយ​សទ្ធា

២-​សីលសម្បទា ដល់​ព្រម​ដោយ​សីល

៣-​ចាគ​សម្បទា ដល់​ព្រម​ដោយ​ការ​បរិច្ចាគ​ទាន

៤-​បញ្ញា​សម្បទា ដល់​ព្រម​ដោយ​បញ្ញា​ ។

បុគ្គល​ណា​ដល់​ព្រម​ដោយ​ប្រយោជន៍​ទាំង​៤​ប្រការ​នេះ​ហើយ បុគ្គល​នោះ​នឹង​មាន​សុគតិភព​ប្រព្រឹត្ត​ទៅ​ខាង​មុខជា​ប្រាកដ ។