ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ferrari បញ្ចេញ​រថយន្ត​ទំនើប​ថ្មី​ឡើង​ញាក់សាច់ តែ​តម្លៃ​កុំ​លូក !

5 ឆ្នាំ មុន

ក្រុមហ៊ុន​រថយន្ត Ferrari នឹង​ដាក់​បង្ហាញ​រថយន្ត​ទំនើប​ចុង​ក្រោយ ដែល​មាន​បំពាក់​នូវ​ម៉ាស៊ីន​ធុន​កណ្តាល​ប្រភេទ Hybrid ជាមួយនឹង​កម្លាំង​ខ្លាំង​ជាង​រថយន្ត 488 Pista របស់​ខ្លួន ។…

ក្រុមហ៊ុន​រថយន្ត Ferrari នឹង​ដាក់​បង្ហាញ​រថយន្ត​ទំនើប​ចុង​ក្រោយ ដែល​មាន​បំពាក់​នូវ​ម៉ាស៊ីន​ធុន​កណ្តាល​ប្រភេទ Hybrid ជាមួយនឹង​កម្លាំង​ខ្លាំង​ជាង​រថយន្ត 488 Pista របស់​ខ្លួន ។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លោក Louis Camilleri បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ​តាម​ការ​ប្រកាស​ប្រាក់​ចំនូល ដែល​បាន​រាយការណ៍​ដោយសារ​ព័ត៌មាន Automotive ។ យើង​ដឹង​ថា​វា​នឹង​រួម​បញ្ចូល​គ្នា​នូវ​ម៉ាស៊ីន V8 ដែល​មាន​ថាមពលអគ្គីសនី ប៉ុន្តែ​យើង​មិន​បានដឹង​ថា​វា​ជា​ប្រភេទ​ប្រើប្រាស់​ម៉ូ​ទ័​រអា​គុយ ឬ ប្រើ​ខ្សែភ្លើង​ដោត​បញ្ចូល Plug-in នោះ​ទេ ។

វា​អាច​ផ្តល់​ប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន​ជាង​រថយន្ត​ដែល​មាន​ស៊ីឡាំង​១២ ដោយសារ​តែ​ការ​ប្រកាស​ប្រាក់​ចំនូល​របស់​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា​ភាគច្រើន​មិនមែន​បាន​មក​ពី​រថយន្ត​ម៉ាស៊ីន​ធំ​ៗ​នោះ​ទេ ។ វា​អាច​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត Pista ដែល​កំពុង​តែ​ថ្លៃ​ស្មើនឹង​ទឹកប្រាក់ ៦៤៥០០០​ដុល្លារ ។

យោង​តាម​លោក Camilleri បានឱ្យ​ដឹង​ថា ៦០%​នៃ​ម៉ូ​ដែល​រថយន្ត Ferrari នឹង​មាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា Hybrid នៅ​ឆ្នាំ​២០២២ ។ លោក​ក៏​បាន​និយាយ​ថា គេ​នឹង​មាន​រថយន្ត​អគ្គិសនី​សុទ្ធ​នៅ​ក្រោយ​ឆ្នាំ​២០២២ ។ អតិថិជន​មិន​ទាន់​ដឹង​ថា​វា​ជា​រថយន្ត​ប្រភេទ​ស្ព័​រ ប្រភេទ​បើក​លើ​ផ្លូវ​ប្រកួត ឬ ប្រភេទ SUV នៅឡើយ​ទេ ។

កាលពី​ឆ្នាំ​មុន​យើង​បានដឹង​ថា​ម៉ាស៊ីន V12 នឹង​មិន​ថយ​ចុះ​ប្រជាប្រិយភាព​ឡើយ បើ​ទោះបីជា​ក្រុមហ៊ុន Ferrari ត្រូវ​ឆ្ពោះទៅ​កាន់​អនាគត​ប្រើ​អគ្គិសនី​ក៏​ដោយ ។ តែ​ពេល​នេះ យើង​ឃើញ​ថា​ប្រភេទ​ម៉ាស៊ីន V8 កំពុង​តែ​ស៊ីដាច់ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ផ្សេង​ៗ​ទៀត ។

យើង​អាច​នឹង​ដឹង​បន្ថែម​ទៀត​អំពី​រថយន្ត​ទំនើប​របស់ Ferrari ដែល​មាន​ម៉ាស៊ីន Hybrid នៅ​ក្នុង​កម្មវិធី​តាំង​រថយន្ត Geneva Motor Show ដែល​ចាប់ផ្តើម​នៅ​ក្នុង​ខែមីនា ៕

ប្រភព ៖ Caradvice

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ