ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​មូលហេតុ​ធ្វើ​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ អា​មេ​រិ​ក​-​ចិន ​កក្រើក​ពិភពលោក

5 ឆ្នាំ មុន

បេ​កាំ​ង ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​តំណាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​បញ្ចប់​កិច្ចចរចា​ពាណិជ្ជកម្ម​ក្នុង​បេ​កាំ​ង​កាលពី​ថ្ងៃ​សុក្រ ជាមួយនឹង​គម្រោង​បន្ត​ការ​ចរចា​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ក្នុង​ស​ប្តា​ហ៍​នេះ…

បេ​កាំ​ង ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​តំណាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​បញ្ចប់​កិច្ចចរចា​ពាណិជ្ជកម្ម​ក្នុង​បេ​កាំ​ង​កាលពី​ថ្ងៃ​សុក្រ ជាមួយនឹង​គម្រោង​បន្ត​ការ​ចរចា​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ក្នុង​ស​ប្តា​ហ៍​នេះ ។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា ការ​ចរចា​នេះ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ល្អ ខណៈ​ដែល​ទីប្រឹក្សា​របស់​លោក​ព្រមាន​ថា នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវ​សម្រេច ។

ខាងក្រោម​នេះ​គឺជា​ចំណុច​ដែល​មានការ​ខ្វែងគំនិត​គ្នា​ច្រើន​រវាង​ភាគី​ទាំង​ពីរ ៖

សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ថា ប្រទេស​ចិន​បាន​ជំរុញ​ដល់​ការ​លួច​កម្មសិទ្ធិបញ្ញា​អា​មេ​រិ​កដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​ផ្ទេរ​រឿង​សម្ងាត់​ផ្នែក​ពាណិជ្ជកម្ម​ទើប​អាច​ចូល​ក្នុង​ទីផ្សារ​ចិន​បាន ។

ប្រទេស​ចិន​បាន​បដិសេធ​នឹង​ការ​ចោទប្រកាន់​នេះ និង​បាន​ខិតខំ​បង្កើន​ទណ្ឌកម្ម​សម្រាប់​ការ​លួច​ទាំងនេះ និង​ព​ន្លឿ​ន​ការ​ចេញ​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​បរទេស​ដែល​ហាមឃាត់​ការ​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​បរទេស​ជាដើម ។

ប្រទេស​ចិន​ក៏​បាន​បង្កើន​ចំនួន​វិស័យ​ដែល​ក្រុមហ៊ុន​បរទេស​អាច​ប្រកប​អាជីវកម្ម​បាន​ដោយ​មិន​ចាំបាច់​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​បាន​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត គោលនយោបាយ​ឧស្សាហកម្ម​ចិន ជា​ពិសេស​គោលនយោបាយ​ផលិត​ក្នុង​ប្រទេស​ចិន ២០២៥ (Made in China 2025) ដែល​មាន​គោលដៅ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​នាំមុខ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ដូច​ជា Artificial Intelligence បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ក្នុង​សហរដ្ឋអាមេរិក​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ក្រុមហ៊ុន​រដ្ឋាភិបាល​ក្នុង​ប្រទេស​ចិន​បាន​ពង្រឹង​ការ​គ្រប់គ្រង​ក្នុងស្រុក​របស់​ពួក​គេ​ដែល​ផ្ទុយ​ពី​លក្ខខណ្ឌ​ទាមទារ​របស់​សហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិក​សង្ឃឹមថា ប្រទេស​ចិន​អាច​កាត់​បន្ថយ​តួនាទី​របស់​រដ្ឋាភិបាល​ក្នុង​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ផ្តល់​ការ​ឧបត្ថម្ភ​ធន​ដល់​ឧស្សាហកម្ម​និង​ក្រុមហ៊ុន​ជាដើម ។

អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ជាមួយនឹង​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​មុន​បាន​កើន​ដល់ ៣២៣.៣​ប៊ី​លាន​ដុល្លារ​ព្រោះ​ការ​ដាក់​ពន្ធ​ទៅ​វិញ​ទៅ​មក​បាន​ធ្វើ​ឲ្យ​អតិថិជន​ចិន​ចៀសវាង​ការ​ទិញ​កសិផល​និង​ផលិតផល​ថាមពល​ផ្សេង​ៗ​ពី​សហរដ្ឋអាមេរិក ។ ប្រទេស​ចិន​បាន​សន្យា​ថា​នឹង​បង្កើន​ការ​នាំ​ចូល​សណ្តែកសៀង និង​ផលិតផល​ដទៃ​ទៀត​ពី​អា​មេ​រិ​ក ។

ភាគី​ទាំង​ពីរ​កំពុង​តែ​ខិត​ជិត​ការ​សម្រេច​បាន​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​មួយ​ដើម្បី​ចែង​ពី​ការ​ប្តេជ្ញា​មុន​ពេល​កិច្ចប្រជុំ​រវាង​លោក​ប្រធានាធិបតី ត្រាំ និង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) របស់​ប្រទេស​ចិន ។

កាលពី​ដើមខែ​នេះ​លោក ត្រាំ បាន​ប្រាប់​ដល់​ប្រជាជន​អា​មេ​រិ​កថា កិច្ចព្រមព្រៀង​ត្រូវ​រួម​មាន​កំណែទម្រង់​រចនា​សម្ព័​ន​ពិតប្រាកដ​ដើម្បី​បញ្ចប់​សកម្មភាព​ពាណិជ្ជកម្ម​មិន​យុត្តិធម៌ ។ ប៉ុន្តែ​អ្នកវិភាគ​ចិន​និយាយ​វា ពួក​គេ​នឹង​ត្រូវការ​ពេល​យូរ ។ លើស​ពី​នេះ​ទៅ​ទៀត ភាគី​ទាំង​សងខាង​ក៏​ត្រូវ​ដោះស្រាយ​ពី​បញ្ហា​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ