បច្ចេកវិទ្យា AI ប្រទេស​ថៃ​ដាក់​សម្ពាធ​ទីផ្សារ​ការងារ ពលករ​ប្រឈម​អត់​ការងារ​ធ្វើ


ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ធំ​ៗ​បាន​ប្រាប់​ទៅ​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ការ​រអាក់រអួល​ផ្នែក​បច្ចេកវិទ្យា​ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ និង​បច្ចេកវិទ្យា Arificial Intelligence (AI) កំពុង​តែ​ដាក់​សម្ពាធ​លើ​ទីផ្សារ​ការងារ​របស់​ប្រទេស​ថៃ ជា​ពិសេស​ក្នុង​វិស័យ​ផលិតកម្ម ។

លោក Thavorn Chalassathien ដែល​ជា​ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធានមនុស្ស​បាន​និយាយ​ថា កត្តា​ជា​ច្រើន​ផ្លាស់​ប្តូរ​យ៉ាង​លឿន ដូច្នេះ​ក្រុមហ៊ុន​គួរតែ​ត្រៀមខ្លួន​រួច​ជា​ស្រេច ។

លោក​បាន​បន្ត​ថា ទីផ្សារ​ការងារ​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៩ នឹង​មើលឃើញ​មាន​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​កាន់តែ​ខ្ពស់​ព្រោះ​ក្រុមហ៊ុន​ជា​ច្រើន​ចាប់ផ្តើម​ប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង AI ដើម្បី​ជំនួស​ពលករ ។

លោក​បាន​បន្ថែម​ថា កត្តា​ជា​ច្រើន​ដែល​បង្ក​ឲ្យ​មានការ​ប្រើ​បច្ចេកវិទ្យា​ច្រើន​ជាង​មុន​ដែល​ក្នុង​នោះ​រួម​មាន​កង្វះ​ពលករ ពលករ​មិន​មាន​ជំនាញ​ត្រូវ​តាម​តម្រូវការ និង​កំណើន​ប្រាក់បៀវត្ស​ន៍​ជាដើម ។

វិ​ទ្យ​ស្ថាន​ខាងលើ​បាន​ធ្វើការ​ស្ទង់​មតិ និង​ប្រទះ​ឃើញ​ថា ក្រុមហ៊ុន​ជា​ច្រើន​ចាប់ផ្តើម​ត្រូវការ​បុគ្គលិក​មាន​ជំនាញ​ដូច​ជា​អ្នកបច្ចេកទេស និង​វិស្វករ​ព្រោះ​ពួក​គេ​មាន​ជំនាញ​ស្រប​ទៅ​នឹង​វិស័យ​ថ្មី​ៗ​ដែល​រដ្ឋាភិបាល​កំពុង​តែ​លើក​ស្ទួយ ។

លោក Thavorn បាន​និយាយ​ដែរ​ថា «​ប្រមាណ ៣០%​នៃ​សិស្ស​វិជ្ជាជីវៈ​ក្នុង​ស្ថាប័ន​អប់រំ​ប្រទេស​​ថៃ​អាច​ចូល​ក្នុង​ទីផ្សារ​ការងារ​បាន ខណៈ​ដែល​៧០%​ទៀត​មាន​ជំនាញ​ខុស​ពី​តម្រូវការ​ទីផ្សារ​»​។

លោក​បាន​បន្ត​ថា​ក្រុមហ៊ុន​នីមួយ​ៗ​គួរតែ​ផ្តល់​ជា​កម្មវិធី​ហ្វឹកហាត់​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែល​មាន​ស្រាប់​ខណៈ​ដែល​កំពុង​មាន​កង្វះ​ពលករ​ក្នុងស្រុក ។

លោក Tanit Sorat ដែល​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ផ្តល់​ទីប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ការងារ​ជាតិ​បាន​និយាយ​ថា អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ ២០១៩ នឹង​កើន​ដល់​ប្រមាណ​ពី ១.២ ទៅ ១.៣% ឬ​ប្រមាណ​ពី ៤០០,០០០ ទៅ ៥០០,០០០​នាក់​ក្នុង​ចំណោម​ពលករ​ទាំង ៣៨​លាន​នាក់​ក្នុង​ប្រទេស ៕

ការងារ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ