ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីក​ដែល​ស្ត្រី​វ័យក្មេង​គួរ​ការពារ

5 ឆ្នាំ មុន

មាន​ស្ត្រី​វ័យក្មេង​ជា​ច្រើន​តែង​យល់​ថា​ខ្លួនឯង​នៅ​ក្មេង មាន​កម្លាំង​មាំមួន​ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​ដែល​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ ផ្សេង​ៗ ។ ដូចនេះ​គេ​មិនសូវ​ប្រុង​ប្រយ័ត្ន ឬ​ការពារ​ឡើយ​។ ជំងឺមហារីក​មួយ​ចំនួន​ដែល​អាច​កើត​លើ​ស្ត្រី​យ៉ាង​ងាយ ។ 1.​ជំងឺមហារីក​ក្រពះ ឬ​បំពង់ក…

មាន​ស្ត្រី​វ័យក្មេង​ជា​ច្រើន​តែង​យល់​ថា​ខ្លួនឯង​នៅ​ក្មេង មាន​កម្លាំង​មាំមួន​ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​ដែល​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ ផ្សេង​ៗ ។ ដូចនេះ​គេ​មិនសូវ​ប្រុង​ប្រយ័ត្ន ឬ​ការពារ​ឡើយ​។ ជំងឺមហារីក​មួយ​ចំនួន​ដែល​អាច​កើត​លើ​ស្ត្រី​យ៉ាង​ងាយ ។

1.​ជំងឺមហារីក​ក្រពះ ឬ​បំពង់ក តែង​កើត​ឡើយ​ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ ឬ​ការ​ចូល​ចិត្ត​បរិភោគ​អាហារ រឹង​ៗ​ជាដើម ។ ដូចនេះ​អ្នក​គួរតែ​ចៀស​ពី​ការ​ទទួលទាន​អាហារ​ដែល​ពិបាក​រំលាយ​អាហារ ទើប​អាច​ការពារ​អ្នក​ពី​មហារីក​ក្រពះ និង​បំពង់ក ។

2.​ជំងឺមហារីក​សុដន់​ក៏​ឃើញ​ញឹកញាប់​ដែរ​។ នៅ​ពេល​ដែល​ផ្ទៃ​លើ​នៃ​សុដន់​ឡើង​ក្រាស់ ឬ​ក្រហម អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ព្រោះ​ដើម្បី​អាច​រក​ឃើញ ហើយ​ព្យាបាល និង​ការពារ​បាន​ទាន់​ពេលវេលា ។

3.​ការ​ធ្លាក់ឈាម​មិន​ប្រក្រតី​ក៏​អាច​ទាក់ទង​នឹង​ស្បូន​ដែរ ។ ដូចនេះ​គួរ​ប្រយ័ត្ន​មហារីក​ស្បូន ហើយ​មហារីក​ស្បូន​នេះ​តែង​កើត​ឡើងជា​និច្ច ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ។

4.​ជំងឺមហារីក​ស្បែក​ក៏​អាច​កើត​លើ​ស្ត្រី​បាន​ដែរ គឺ​នៅ​ពេល​ដែល​ស្បែក​ឡើង​កន្ទួល​ក្រហម​ដោយ​ឥត​មូលហេតុ​ត្រូវ​តែ​ប្រយ័ត្ន ហើយ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ។

5.​ការ​ក្តៅខ្លួន​មិន​ប្រក្រតី​ក្រៅពី​ផ្តាសាយ​អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​វា​អាច​ជា​មហារីក​ឈាម ។ ដូចនេះ​អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ដើម្បី​សុខភាព​របស់​អ្នក ។ ដូចនេះ​ស្ត្រី​គ្រប់​រូប​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​មាន​អាការ​ទាំងនេះ​កើតឡើង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ