ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​តែង​ប្រាប់​ថា​ ​ជាផ្តាសាយ​ធម្ម​តា​​តែ​ចុងបញ្ចប់​ក៏​រក​ឃើញជាជំងឺ​មហា​រីក​

5 ឆ្នាំ មុន

តាម​ប្រភព​​The Sunបានឱ្យ​ដឹង​ថា ស្ត្រី​​​អាយុ​៣៥​ឆ្នាំម្នាក់ចេះ​តែ​ក្អក​មិន​ចេះ​បាត់ ហើយ​បន្ត​ស្រក​ទម្ងន់​​បន្ទាប់​ពី​​មាន​ជំងឺ​ស្ត្រេ​ស​ជា​ប្រចាំ ក្រោយ​ពី​ផ្លាស់​ទីលំនៅ​ពី​អូស្ត្រាលី ​មក​នៅ​​ចក្រភព​អង់គ្លេស​នោះ​ ។ Louise Moreton បាន​ទៅ​ជួប​​ជាមួយ​​គ្រូពេទ្យ​ជា​ច្រើន​នាក់…

តាម​ប្រភព​​The Sunបានឱ្យ​ដឹង​ថា ស្ត្រី​​​អាយុ​៣៥​ឆ្នាំម្នាក់ចេះ​តែ​ក្អក​មិន​ចេះ​បាត់ ហើយ​បន្ត​ស្រក​ទម្ងន់​​បន្ទាប់​ពី​​មាន​ជំងឺ​ស្ត្រេ​ស​ជា​ប្រចាំ ក្រោយ​ពី​ផ្លាស់​ទីលំនៅ​ពី​អូស្ត្រាលី ​មក​នៅ​​ចក្រភព​អង់គ្លេស​នោះ​ ។

Louise Moreton បាន​ទៅ​ជួប​​ជាមួយ​​គ្រូពេទ្យ​ជា​ច្រើន​នាក់ តែ​ពួក​គេ​ចេះ​តែ​ប្រាប់​នាង​ថា នាង​មាន​ជំងឺ​ផ្តាសាយ​ធម្មតាទេ ​។ អាកា​រៈ​ក្អក​នេះ ​បាន​កើតឡើង​ក្រោយ​ពេល​រើ​មក​នៅ​អង់គ្លេសជាមួយ​ប្តី​នាង​ឈ្មោះ Paul និងកូនប្រុស​ឈ្មោះ Leo បាន​មួយ​ខែ ​។ នាង​គិត​ថា នេះ​ប្រហែលជា​មាន​សត្វល្អិត​តាម​តំបន់​មក​ខាំ​នាង​ហើយ​។

នាង​បាន​រៀបរាប់​ឱ្យ​ដឹងទៀត​​ថា នាង​ចេះ​តែ​ក្អក​មិន​ឈប់ ហើយ​មាន​អារម្មណ៍​អស់កម្លាំង​ជា​ប្រចាំ​។ នាង​មិន​ចង់​ក្រោក​ចេញពី​គ្រែ​ឡើយ​​រាល់ពេល​ងើប​ពី​ដេក​ម្តង​ៗ ​។ អ្វី​ដែល​ធ្វើ​ឱ្យ​នាង​មានការ​ព្រួយបារម្ភ​បំផុត​នោះ ​គឺនៅ​ពេល​ដែល​នាង​ហូរ​ឈាម​ច្រមុះ​។

នៅ​ថ្ងៃ​ទី​៣ ​វិច្ឆិកា​ ឆ្នាំ​មុន Louise បាន​ធ្វើតេស្ត​ឈាម​ជា​បន្ទាន់ ដែល​រក​ឃើញ​ថា​នាង​មាន​ជម្ងឺមហារីក​គ្រាប់​ឈាម (​ឈាម.ស​ស៊ី​ឈាមក្រហម​) រួម​ជាមួយនឹង​ជម្ងឺ​រលាក​សួត និងមេរោគ​ក្នុង​ឈាម​ ។ គ្រូពេទ្យ​ថា បើ​នាង​មិន​ទទួល​ការ​ព្យាបាល​ក្នុង​រយៈពេល​៤៨​ម៉ោង​ទេ នាង​នឹង​បាត់បង់​ជីវិត​។

នាង​បាន​ចំណាយពេល​៦​ស​ប្តា​ហ៍ ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ Newcastle’s Freeman​។ នាង​បាន​ចែករំលែក​រឿងរ៉ាវ​របស់​នាង​ឱ្យ​មហាជន​បានដឹង ដើម្បី​ឱ្យ​ពួក​គេ​មានការ​ប្រុង​ប្រយ័ត្ន​នឹង​រោគ​សញ្ញា​ដែល​លេច​ចេញ​មកហើយ​ឱ្យ​ពួក​គេ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ ។

អត្ថបទសរសេរ ដោយ