ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូរ​ប្រាក់​បាត​ទុក​ឱ្យ​ហើយ​…​ប្រាក់​បាត​អាច​កើនឡើង​ខ្ពស់​ជាងគេ​នៅ​អាស៊ី

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា តម្លៃ​ប្រាក់​បាត​អាច​កើនឡើង​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​រូបិយ​វត្ថុ​ទាំងអស់​នៅ​អាស៊ី​បន្ទាប់​ពី​កើនឡើង​បាន​៤%​មក​ហើយ​ក្នុង​ឆ្នាំ ២០១៩ នេះ…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា តម្លៃ​ប្រាក់​បាត​អាច​កើនឡើង​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​រូបិយ​វត្ថុ​ទាំងអស់​នៅ​អាស៊ី​បន្ទាប់​ពី​កើនឡើង​បាន​៤%​មក​ហើយ​ក្នុង​ឆ្នាំ ២០១៩ នេះ ។

ការ​លូតលាស់​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​បាន​ជំរុញ​ដល់​កំណើន​តម្លៃ​រូបិយ​វត្ថុ​នេះ​ឲ្យ​លើស​ប្រាក់​វ៉ុ​ន និង​ដុល្លា​តៃវ៉ាន់​ដែល​បាន​កើនឡើង​ព្រោះតែ​អតិរេក​ពាណិជ្ជកម្ម​ដែរ ។

អ្នកវិភាគ Hironori Sannami ដែល​មក​ពី​ធនាគារ Mizuho នៅ​តូ​ក្យូ​បាន​និយាយ​ថា កំណើន​តម្លៃ​ប្រាក់​បាត​ត្រូវ​បាន​ជំរុញ​ដោយ​កម្លាំង​មូលដ្ឋាន​សំខាន់​ៗ​របស់​ប្រទេស​ដែល​រួម​មាន​អតិរេក​ពាណិជ្ជកម្ម​ជាដើម ។ វា​ក៏​រូ​ម​មានការ​ទទួល​រង​ផល​ប៉ះពាល់​តិចតួច​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត​ប្រទេស​ថៃ​ក៏​មិន​ទទួល​រង​ការ​ប៉ះពាល់​ច្រើន​ពី​ការ​អន់​ថយ​នៃ​វិស័យ​បច្ចេកវិទ្យា​ដូច​កូរ៉េ​ខាងត្បូង និង​តៃវ៉ាន់​ឡើយ ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រាក់​បាត​កាន់តែ​មាន​ភាព​ទាក់ទាញ​ថែម​ទៀត ។

យ៉ាងណា​ក្តី លោក Veerathai Santiprabhob ដែល​ជា​ប្រធាន​ធាន​គារ​ជាតិ​ថៃ​បាន​ប្រាប់​ដល់​អ្នកកាសែត​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​ថា ធនាគារជាតិ​កំពុង​តែ​តាមដាន​តម្លៃ​ប្រាក់​បាត​យ៉ាង​ដិត​ដល់​ហើយ​បាន​ត្រៀម​រួច​ជា​ស្រេច​ផង​ដែរ​ក្នុង​ការ​ចេញ​សកម្មភាព​ប្រសិនបើ​មាន​កំណើន​ខ្លាំង ។

កត្តា​មួយទៀត​ដែល​អាច​ប៉ះពាល់​គឺ​ការ​បោះ​ឆ្នោត​សកល​របស់​ប្រទេស​ថៃ​ដែល​នឹង​កើត​មាន​ឡើង​ក្នុង​ខែមីនា​ខាង​មុខ​នេះ ហើយ​វិនិយោគិន​កំពុង​តែ​តាមដាន​ថា តើ​នឹង​មាន​ចលាចល​ផ្នែក​នយោ​បាយ​ទៀត​ឬទេ? សម្ព័ន្ធមិត្ត​របស់​អតីត​អ្នកដឹកនាំ​ក្នុង​ប្រទេស​ថៃ​គឺ​លោក Thaksin Shinawatra កំពុង​តែ​ព្យាយាម​ទាក់ទាញ​អ្នកបោះឆ្នោត​តាម​រយៈ​គម្រោង​បង្កើន​ការ​លូតលាស់​សេដ្ឋកិច្ច ។

ប៉ុន្តែ​ធនាគារ United Overseas Bank បាន​កត់សម្គាល់​កាលពី​ថ្ងៃ​អង្គា​រ៍ មុន​ថា ព្រោះ​គណ​បក្ស​ធំ​ៗ​ទាំង​ពីរ​មាន​គោលនយោបាយ​ដែល​ផ្តោត​សំខាន់​លើ​តម្រូវការ ភាព​តានតឹង​នយោបាយ​អាច​​នឹង​កើត​មាន​ឡើង​ជុំវិញ​ទំហំ​នៃ​កញ្ចប់​ជំរុញ​ដល់​សេដ្ឋកិច្ច និង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ។

ប្រសិនបើ​ភាព​តានតឹង​នេះ​ស្ថិត​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន សេដ្ឋកិច្ច​ថៃ​អាច​បន្ត​ការ​លូតលាស់​បាន​ល្អ​មិន​ថា​គណបក្ស​ណា​ឈ្នះ​ឡើយ ហើយ​តម្លៃ​បាត​នឹង​បន្ត​លូតលាស់​បាន​ច្រើន​ជាង​រូបិយ​វត្ថុ​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ