ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទំនើប​មួយ​គ្រឿង​លេង​មួយ​ក្បាច់​…​បាក់​រាប​ដល់​ដី​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​វ៉េវ​ហ្វ័​រ​មួយ​គ្រឿង​បាន​បើក​បោះពួយ​យ៉ាង​លឿន ហើយ​បែក​កង់​ជ្រុល​ចង្កូត​បុក​ឡើង​សួនច្បារ និង​បុក​បង្គោល​ស្លាក​ផ្សាយពាណិជ្ជកម្ម​របស់​ធានា​គារ​ព្រី​ន​ស៍​បណ្តាល​អោយ​បាក់​រាប​ដល់​ដី ហើយ​រថយន្ត​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ និង​ផ្អៀង​ខាងក្រោយ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៨ កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​វ៉េវ​ហ្វ័​រ​មួយ​គ្រឿង​បាន​បើក​បោះពួយ​យ៉ាង​លឿន ហើយ​បែក​កង់​ជ្រុល​ចង្កូត​បុក​ឡើង​សួនច្បារ និង​បុក​បង្គោល​ស្លាក​ផ្សាយពាណិជ្ជកម្ម​របស់​ធានា​គារ​ព្រី​ន​ស៍​បណ្តាល​អោយ​បាក់​រាប​ដល់​ដី ហើយ​រថយន្ត​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ និង​ផ្អៀង​ខាងក្រោយ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោ​គ​ឃ្លាង ខណ្ឌ​សែន​សុខ ។

រថយន្ត​ដែល​បើក​ឡើង​សួនច្បារ​ម៉ាក​រ៉េវ​ហ្វ័​រ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ ២B-៥៤០៥ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ឡៅ ហ៊ឹ​ម សុមេធា​រិ​ទ្ធ មាន​លំនៅ​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន ។ នៅ​ពេល​ធ្វើ​ដំណើរ​ដល់​កន្លែង​កើតហេតុ រថយន្ត​ក៏​បាន​ផ្ទុះ​កង់ ហើយ​រ៉េ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​ឡើង​សួនច្បារ និង​បុក​បង្គោល​បា​ណូ​ផ្សាយពាណិជ្ជកម្ម​របស់​ធានា​គារ​ព្រីស៍ បណ្តាល​អោយ​បាក់​រាប​ដល់​ដី​តែ​ម្តង ។

បន្ទាប់​ពី​មាន​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​បាន​ទាក់ទង​នគរបាល​ចរាចរណ៍​មក​ស្ទួ​ច​យក​រថយន្ត​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ