ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទបញ្ជា​ឲ្យ​ដោះ​លែង​អ្នកទោស​ជាង​២០០០​នាក់

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រសួង​ព័ត៌មាន​ប៉ា​គី​ស្ថាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​ថា ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​MOHAMED BEN SALMAN នៃ​ប្រទេស​អា​រ៉ាប៊ី​សា​អូឌីត បាន​ចេញ​បញ្ជា​ឲ្យ​ដោះ​លែង ជនជាតិ​ប៉ា​គី​ស្ថាន​ជាង​២០០០​នាក់​ដែល​ជាប់​ឃុំឃាំង ក្នុង​ប្រទេស​ទ្រង់…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រសួង​ព័ត៌មាន​ប៉ា​គី​ស្ថាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​ថា ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​MOHAMED BEN SALMAN នៃ​ប្រទេស​អា​រ៉ាប៊ី​សា​អូឌីត បាន​ចេញ​បញ្ជា​ឲ្យ​ដោះ​លែង ជនជាតិ​ប៉ា​គី​ស្ថាន​ជាង​២០០០​នាក់​ដែល​ជាប់​ឃុំឃាំង ក្នុង​ប្រទេស​ទ្រង់ នា​ឱកាស​ដែល​រជ្ជទាយាទ​អង្គ​នោះ​យាង​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​អីុស្លា​ម៉ា​បា​ដ​។

ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អង្គ​នោះ ដែល​យាង​មក​ដល់​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នោះ នឹង​យាង​បន្ត​មក​កាន់​ប្រទេស​ចិន ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​មួយ ចាត់ទុកជា​ការ​ប៉ុនប៉ង​ស្ដារ​មុខមាត់​ឡើង​វិញ​របស់​ប្រទេស​ទ្រង់ ក្រោយ​ការ​ធ្វើឃាត​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់ លោក​JAMAL KHASHOGGI​។

អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ​បាន​ចុះហត្ថលេខា​ជាមួយ​ប៉ា​គី​ស្ថាន លើ​បណ្ដា​កិច្ចព្រមព្រៀង​វិនិយោគ មាន​ទឹកប្រាក់​ដល់​ទៅ​១៨​ពាន់​លាន​អឺ​រ៉ូ​។ យោង​តាម​រដ្ឋមន្ត្រី​ព័ត៌មាន​ប៉ា​គី​ស្ថាន លោក​FAWAD CHAUDHRY​ថា ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អង្គ​នោះ បាន​ចេញ​បញ្ជា​ឲ្យ​ដោះ​លែង​ជា​បន្ទាន់ អ្នកទោស​ប៉ា​គី​ស្ថាន​២១០៧​នាក់ តាម​សំណើ​នាយក​រដ្ឋមន្ត្រី​លោក​IMRAN KHAN៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ