ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​តៃវ៉ាន់​ម្នាក់​ដឹក​គ្រឿងញៀ.ន​ឆ្លង​ដែន​ជាង​៤​គីឡូក្រាម ត្រូវ​តុលាការ​សម្រេច​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​បុរស​ជនជាតិ​តៃវ៉ាន​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​លាន​រៀល ពី​បទ​រក្ស​ទុក ជួញដូរ និង​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​បុរស​ជនជាតិ​តៃវ៉ាន​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​លាន​រៀល ពី​បទ​រក្ស​ទុក ជួញដូរ និង​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក​ប្រទេស​កម្ពុជា ។

ជនជាប់ចោទ​ឈ្មោះ TSAI JAN KO ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ។

គួរ​រំលឹក​ថា ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ​ឆ្នាំ​២០១៧ កន្លង​ទៅ​ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០ ផ្លូ​លេខ​១៣៦ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ពេល​ឃាត់ខ្លួន​ជនជាប់ចោទ​ខាងលើ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​សារធាតុ​ញៀន​ប្រភេទ MDMA ចំនួន​៣៥៨១.៧៩​ក្រាម សារធាតុ​ញៀន​ប្រភេទ ICE ចំនួន​៧២.០៦​ក្រាម សារធាតុ​ញៀន​ប្រភេទ​WY ចំនួន​១២១.០៥​ក្រាម (​សរុប​ជាង​៤​គីឡូក្រាម​) ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​១​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង និង​លិខិតឆ្លងដែន​១​ក្បាល ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនជាប់ចោទ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​ការ​ស៊ើបអង្កេត រហូត​ឈាន​ដល់​សវនាការ​លើ​អង្គសេចក្តី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ