ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា នៅ​ពេល​អ្នក​រវល់​ខ្លាំង

5 ឆ្នាំ មុន

លោក​អ្នក​កំពុង​រវល់​ដកឃ្លា​មិន​រួច​មែន​ទេ? ប្រសើ​ន​បើ​ដូច្នោះ​មែន វា​មិនមែន​ជា​រឿង​ល្អ​ឡើយ​សម្រាប់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។ លោក​អ្នក​ត្រូវ​ចេះ​ចាត់ចែង​ពេលវេលា​ឲ្យ​បាន​ល្អ ទើប​អ្វី​ៗ​នឹង​ប្រសើរ​ឡើង ក្នុង​នោះ​តាម​ការ​ស្រាវជ្រាវ​មាន​វិធី​ងាយ​ៗ​ដែល​អាច​ឲ្យ​លោក​ចេះ​គ្រង់​គ្រង​ពេលវេលា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ខាងក្រោម​នេះ ជា​វិធី​ដែល​លោក​អ្នក​អាច​អនុវត្ត​បាន ៖…

លោក​អ្នក​កំពុង​រវល់​ដកឃ្លា​មិន​រួច​មែន​ទេ? ប្រសើ​ន​បើ​ដូច្នោះ​មែន វា​មិនមែន​ជា​រឿង​ល្អ​ឡើយ​សម្រាប់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។ លោក​អ្នក​ត្រូវ​ចេះ​ចាត់ចែង​ពេលវេលា​ឲ្យ​បាន​ល្អ ទើប​អ្វី​ៗ​នឹង​ប្រសើរ​ឡើង ក្នុង​នោះ​តាម​ការ​ស្រាវជ្រាវ​មាន​វិធី​ងាយ​ៗ​ដែល​អាច​ឲ្យ​លោក​ចេះ​គ្រង់​គ្រង​ពេលវេលា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ខាងក្រោម​នេះ ជា​វិធី​ដែល​លោក​អ្នក​អាច​អនុវត្ត​បាន ៖

១-​ត្រូវ​ដឹង​ថា​អ្នក​ចំណាយ​ពេលវេលា​ច្រើន​លើ​អ្វី ៖ មនុស្ស​ម្នាក់​ៗ​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​យើង​ចំណាយពេល​ច្រើន​ដូច្នេះ​អ្នក​គួរ​ដឹង​ថា អ្នក​ចំណាយពេល​មិន​មាន​ប្រយោជន៍​លើ​អ្វីខ្លះ? តើ​អ្នក​ចំណាយ​ពេលវេលា​ភាគច្រើន​លើ​អីុន​ធើ​រ​ណែ​ត អាន​អីុមែ​ល លេង​ហ្វេ​ស​ប៊ុ​ក ផ្ញើ​សារ ឬ​ខ​លតា​ម​ទូរស័ព្ទ​ជាដើម? តើ​អ្នក​កំពុង​ខ្ជះខ្ជាយ​ពេលវេលា​ឬទេ ? អ្នក​គួរតែ​តាមដាន​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដើម្បី​ដឹង​ថា តើ​អ្នក​ចំណាយ​ពេលវេលា​ដែល​មាន​លើ​សកម្មភាព​អ្វីខ្លះ ។

២- ដាក់​គោលដៅ​សម្រាប់​ការ​គ្រប់គ្រង​ពេលវេលា​ច្បាស់លាស់ ៖ ត្រូវ​ចង​ចាំ​ថា អ្វី​ដែល​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា គឺ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​អ្នក មិនមែន​ផ្លាស់​ប្តូរ​ពេលវេលា​ទេ​។ អ្នក​អាច​ចាប់ផ្តើម​ដោយ​លុប​បំបាត់​សកម្មភាព​ដែល​អ្នក​ចំណាយពេល​លើ ។ ឧទាហរណ៍​ដូច​ជា​ដាក់​គោលដៅ​ថា​មួ​យស​ប្តា​ហ៍ អ្នក​នឹង​និយាយ​ទូរស័ព្ទ​សម្រាប់​រឿង​ផ្ទាល់ខ្លួន​តែ​ក្រៅ​ម៉ោង​ធ្វើការ​ប៉ុណ្ណោះ​ជាដើម ។

៣-​រៀន​មើល​សារសំខាន់​នៃ​ការងារ​នីមួយ​ៗ ៖ អ្នក​គួរតែ​ចាប់ផ្តើម​ថ្ងៃ​នីមួយ​ៗ​ដោយ​មើល​ថា កិច្ចការ​មួយ​ណា​មាន​សារសំខាន់​ជាងគេ​ដែល​អ្នក​ត្រូវ​តែ​បំពេញ ។ ប្រសិនបើ​អ្នកមាន​កិច្ចការ​សរុប​២០​ក្នុង​១​ថ្ងៃ តើ​មាន​ប៉ុន្មាន​ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​សម្រេច​វា​ជា​ដាច់ខាត ?

៤. រៀន​ផ្ទេរ​ការងារ ៖ ការ​ផ្ទេ​ក​ការងារ​អាច​ជា​រឿង​ដែល​ពិបាកធ្វើ​ជាងគេ​សម្រាប់​ម្ចាស់​អាជីវកម្ម​ជា​ច្រើន ប៉ុន្តែ​មិន​ថា​អាជីវកម្ម​របស់​អ្នកតូច​ឬ​ធំ​ទេ អ្នក​មិន​គួរ​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវធ្វើ​កិច្ចការ​ទាំងអស់​ដែល​មាន​នោះ​ឡើយ ។ អ្នក​គួរតែ​រៀន​ផ្ទេរ​កិច្ចការ​មួយ​ចំនួន​ទៅ​មនុស្ស​ដទៃ​ដើម្បី​អ្នក​អាច​ប្រើ​ពេលវេលា​ដែល​អ្នកមាន​ឲ្យ​មាន​ប្រសិទ្ធភាព ។

៥. ដាក់​កម្រិត​ពេលវេលា​ចំណាយ​លើ​កិច្ចការ ៖ ការ​អាន​និង​ឆ្លើយ​តប​អុ​ី​ម៉ែ​ល អាច​ខ្ជះខ្ជាយ​ពេល​មួយ​ថ្ងៃ​របស់​អ្នក ប្រសិនបើ​អ្នក​អនុញ្ញាត​។ ដូច្នេះ​អ្នក​គួរតែ​ដាក់​កម្រិត​ពេលវេលា​ដែល​អ្នក​គួរតែ​ចំណាយ​លើ​កិច្ចការ​ណាមួយ​ឲ្យ​បាន​ច្បាស់លាស់ ។

៦. កុំ​ចំណាយ​ពេលវេលា​រង់ចាំ ៖ មិន​ថា​អ្នក​កំពុង​រង់ចាំ​ជួប​អតិថិជន ឬ​ជួប​គ្រូពេទ្យ​ទេ អ្នក​មិន​អាច​ជៀសវាង​ការ​រង់ចាំ​អ្វីមួយ ឬ​នរណា​ម្នាក់​ឡើយ ប៉ុន្តែ​ប្រសិនបើ​អ្នក​គ្រាន់តែ​អង្គុយ​ចាំ​និង​មិន​ធ្វើ​អ្វី​សោះ អ្នក​នឹង​ចំណាយពេល​វេលា​របស់​អ្នក​ដោយ​ខ្ជះខ្ជាយ​។ បច្ចេកវិទ្យា​ធ្វើ​ឲ្យ​អ្នក​អាច​ធ្វើការ​មិន​ថា អ្នក​នៅ​ទីណា​ឡើយ ដូច​ជា​ថា​ប្លេ​ត ឬ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ជាដើម ។ អ្នក​អាច​អង្គុយ​អាន​របាយការណ៍ ត្រួតពិនិត្យ​ឯកសារ ឬ​រៀបចំ​ផែនការ​ផ្សព្វផ្សាយ​របស់​អ្នក​ជាដើម​ក្នុងអំឡុងពេល​រង់ចាំ​នោះ ។

តើ​មាន​ចំណុច​ផ្សេង​ទៀត​ដែល​លោក​អ្នក​គិត​ថា អាច​ចាត់ចែង និង​គ្រប់គ្រង​ពេលវេលា​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​ជាង​នេះ​ដែរ​ឬទេ សូម​ជួយ​ផ្តល់​មតិយោបល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ