ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា និង​ស្វាមី លែង​គេច​អ្នកកាសែត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កន្លង​មក​អ្នក​នាង​មាស សុខ​សោភា មិនសូវ​បង្ហាញមុខ​ស្វាមី​ទេ​ក្រោយ​ពេល​នាង​រៀប​ការ​កាលពី​ជាង​៥​ឆ្នាំ​មុន​តាម​បែប​គ្រឹ​ស្ត​សាសនា ។ ទោះជា​យ៉ាងណា​ក្តី​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាស សុខ​សោ​ភោ ឧស្សាហ៍​បណ្តើរ​ស្វាមី​ទៅ​ណា​មក​ណា​ជាមួយ​គ្នា សូ​ម្បី​តែ​ការ​សុំ​ថតរូប​ពី​បណ្តាសារ​ព័ត៌មាន ក៏​នាង​មិន​កំណាញ់​ដែរ ។…

រាជធានី​ភ្នំពេញ​៖​កន្លង​មក​អ្នក​នាង​មាស សុខ​សោភា មិនសូវ​បង្ហាញមុខ​ស្វាមី​ទេ​ក្រោយ​ពេល​នាង​រៀប​ការ​កាលពី​ជាង​៥​ឆ្នាំ​មុន​តាម​បែប​គ្រឹ​ស្ត​សាសនា ។ ទោះជា​យ៉ាងណា​ក្តី​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាស សុខ​សោ​ភោ ឧស្សាហ៍​បណ្តើរ​ស្វាមី​ទៅ​ណា​មក​ណា​ជាមួយ​គ្នា សូ​ម្បី​តែ​ការ​សុំ​ថតរូប​ពី​បណ្តាសារ​ព័ត៌មាន ក៏​នាង​មិន​កំណាញ់​ដែរ ។

នៅ​ឆ្នាំ​២០១៩​នេះ តារាចម្រៀង​មាស សុខ​សោភា កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​បុរស​ជា​ស្វាមី​អាណិកជន​នៅ​កា​ដា​ណា លោក​អុ​ិ​ត រ៉ា​ដា ។ ជាក់ស្តែង​សោភា បាន​ដឹក​ដៃ​លោក​រ៉ា​ដា ឈរ​ឱ្យ​អ្នក​កាសែត​ថត​តាម​ចិត្ត​នៅ​ក្នុង​កម្មវិធី​មង្គលការ​របស់​សុខ ស្រី​ល័ក្ខណ៍ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ សកម្មភាព​បែប​នេះ គឺ​ខុស​គ្នា​ស្រឡះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន សោភា និង​ស្វាមី តែងតែ​គេច​ចេញពី​អ្នក​កាសែត និង​បណ្តើរគ្នា​បែប​លាក់បាំង​មិន​ចង់​ឲ្យ​គេ​ឃើញ ។

គេ​កំពុង​តាមដាន​ថា​តើ​នៅ​សេសសល់​ពេលវេលា​ប៉ុន្មាន​ខែ​ទៀត​ទើប​មាស សុខ​សោភា ចែក​សំបុត្រ​ការ​ដើម្បី​ឲ្យ​ដូច​សុ​គ​ន្ឋ កញ្ញា​ដែល​ល្បី​ថា​រៀប​ការ​នៅ​ខែឧសភា​ខាង​មុខ​នេះ ។

មាស សុខ​សោភា បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​លោក​អិុ​ត រ៉ា​ដា កាលពី​ឆ្នាំ​២០០៧ ហើយ​បាន​ប្រកាស​រៀប​ការ​តាម​ប្រពៃណី​ខ្មែរ​ក្នុង​ឆ្នាំ​២០០៩ នេះ​ក្រោយ​ពេល​ដែល​រូបភាព​ផ្អែមល្ហែម​របស់​ពួក​គេ​បាន​បែកធ្លាយ​កាលពី​ឆ្នាំ​២០០៨ ។ រយៈពេល​១០​ឆ្នាំ​ហើយ ដែល​សោភា បាន​ពន្យារពេល​រៀប​ការ និង​លែង​ហ៊ាន​កំណត់​​ពេលវេលា​ជាក់លាក់​សា​ជា​ថ្មី​ទៀត​ការ ។ ពី​មុន​មិន​ហ៊ាន​កំណត់ពេល​ចូល​រោងការ​នេះ​ត្រូវ​មជ្ឈដ្ឋាន​មហាជន​យល់​ថា មក​ពី​នាង​ខ្លាច​រៀប​ការ​ជា​ចំហ​ធ្វើ​ឲ្យ​អាជីព​ចម្រៀង​របស់​នាង​លែង​សូវ​មានការ​គាំទ្រ ។

មហាជន​ជា​ច្រើន​មើលឃើញ​ថា មាស សុខ​សោភា កំពុង​ល្បីល្បាញ​ខ្លាំង​នៅ​ផលិតកម្ម​ថោ​ន ហើយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារាចម្រៀង​រូប​នេះ បាន​សារភាព​ថា នាង​កំពុង​ពិចារណា​ចូល​ផលិតកម្ម​ធំ​ហង្ស​មាស ។

អាជីព​សិល្បៈ​នា​ឆ្នាំ​ថ្មី​នេះ ពិសេស​ជិត​ចូល​ដល់​បុណ្យចូលឆ្នាំ​ខ្មែរ​មាស សុខ​សោភា ចេញ​បទ​ចម្រៀង​បែប​ប្រពៃណី​ខ្មែរ​ច្រើន​បទ ។ នាង​ទើបតែ​ថត​ខារ៉ាអូខេ​អឹ​ម​វី​វ៉ុល​ចូល​ឆ្នាំ​ខ្មែរ​កាលពីដើម​ខែកុម្ភៈ​ដោយ​រំពឹង​ថា​មានការ​គាំទ្រ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ