ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ជីវិត​ឥត​ធម៌​មិន​អាច​ទ្រទ្រង់​នឹង​បញ្ហា​បាន​ឡើយ

5 ឆ្នាំ មុន

រឿងរ៉ាវ​នៃ​ជីវិត​យើង​នេះ​មួយ​ថ្ងៃ​ៗ​ជួប​បញ្ហា​ជា​ច្រើន​មាន​សព្វ​រស់ជាតិ បញ្ហា​ខ្លះ​ដោះស្រាយ​ចេញ ឯ​ខ្លះ​ទៀត​ក៏​ដោះ​មិន​ចេញ​គឺ​ជួប​ប្រទះ​ទាំង​សុខ ទាំង​ទុក្ខ​លំបាក​គ្រប់យ៉ាង តែ​ទោះជា​យ៉ាងណា​ក៏​ជីវិត​ជួប​ទុក្ខ​ច្រើន​ជាង​សុខ​គ្មាន​អ្នក​ណាមួយ​គេច​រួច​ទេ ។ ដោយ​ហោចទៅ​ពេល​ដែល​យើង​ចូល​សម្រាកសម្រាន្ត អ្នកខ្លះ​ដេក​លក់​ស្រួល ដឹងខ្លួន​ក្រោក​ឡើង​វិញ​ក៏​សុខ​ស្រួល ក៏​ឯ​អ្នកខ្លះ​ទៀត​ដេក​លក់​មិន​ស្ងប់…

រឿងរ៉ាវ​នៃ​ជីវិត​យើង​នេះ​មួយ​ថ្ងៃ​ៗ​ជួប​បញ្ហា​ជា​ច្រើន​មាន​សព្វ​រស់ជាតិ បញ្ហា​ខ្លះ​ដោះស្រាយ​ចេញ ឯ​ខ្លះ​ទៀត​ក៏​ដោះ​មិន​ចេញ​គឺ​ជួប​ប្រទះ​ទាំង​សុខ ទាំង​ទុក្ខ​លំបាក​គ្រប់យ៉ាង តែ​ទោះជា​យ៉ាងណា​ក៏​ជីវិត​ជួប​ទុក្ខ​ច្រើន​ជាង​សុខ​គ្មាន​អ្នក​ណាមួយ​គេច​រួច​ទេ ។

ដោយ​ហោចទៅ​ពេល​ដែល​យើង​ចូល​សម្រាកសម្រាន្ត អ្នកខ្លះ​ដេក​លក់​ស្រួល ដឹងខ្លួន​ក្រោក​ឡើង​វិញ​ក៏​សុខ​ស្រួល ក៏​ឯ​អ្នកខ្លះ​ទៀត​ដេក​លក់​មិន​ស្ងប់ ចិត្ត​ចេះ​តែ​រវើរវាយ​ក្នុង​រឿងហេតុ​ផ្សេង​ៗ លុះ​ពេល​បើកភ្នែក​ឡើង​ក៏​ជួប​ទុក្ខ​លំបាក​សព្វបែបយ៉ាង ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា ជីវិត​យើង​នេះ​ប្រជុំ​ទៅ​ដោយ​បញ្ហា ប្រសព្វ​ទៅ​ដោយ​ទុក្ខ​លំបាក​គ្មាន​ទីបំផុត​ឡើយ ។

ដើម្បី​បន្ធូរ​ការ​លំបាក​ខ្លះ បុគ្គល​គួរ​រៀន​អប់រំ​ចិត្ត​តាម​ផ្លូវធម៌​ជា​រឿង​សំខាន់ ព្រោះ​ព្រះធម៌​ធ្វើ​ឱ្យ​មនុស្ស​លែង​មានចិត្ត​លោភលន់ លែង​ច្រណែនឈ្នានីស លែង​ហ៊ាន​បៀតបៀន​គ្នា​ហើយ​ទុក្ខ​លំបាក​ផ្សេង​ៗ​ទៀត​ក៏​រសាយ​នាំ​ជីវិត​ទៅ​រក​សេចក្តី​ស្ងប់​សុខ​បាន​ច្រើន ។

ប៉ុន្តែ​បើ​ចិត្ត​មិន​បាន​អប់រំ​តាម​ផ្លូវធម៌​ទេ​ជីវិត​មិន​អាច​ទ្រាំទ្រ​នឹង​បញ្ហា​ដែល​កើតឡើង​រាល់ថ្ងៃ​បាន​ឡើយ ព្រោះ​ជីវិត​ប្រជុំ​ទៅ​ដោយ​បញ្ហា ។ តាម​ធម្មតា​ជីវិត​យើង​ទាំងអស់​គ្នា​ហ្នឹង តែងតែ​ពើបប្រទះ​នូវ​រឿងរ៉ាវ​ជាប់​មក​ជាមួយ​រាល់ថ្ងៃ បន្តិច​បញ្ហា​នេះ បន្តិច​រឿង​នោះ​ចូល​មក​មិន​ចេះ​ចប់​ដូច​ស្រមោល​អន្ទោលតាមប្រាណ បើ​យើង​មិន​មាន​បញ្ញា​សម្រាប់​ដោះស្រាយ​បញ្ហា​ទេ នឹង​ជួប​ការ​លំបាក​តានតឹង​ក្នុង​ចិត្តជា​និច្ច ។