នាង Taylor Swift តារាចម្រៀងដ៏ស្រស់ស្អាតជនជាតិអាមេរិក និងលោក Joe Alwyn តារាសម្តែងជនជាតិអង់គ្លេសបានបង្ហាញភាពល្អូកល្អិននឹងគ្នានៅក្នុងពិធីប្រកាសពានរង្វាន់ «BAFTA Awards» ។
កន្លងមក Taylor Swift បរាជ័យរឿងស្នេហាជាច្រើនលើកមកហើយ ប្រសិនបើអ្នកផ្សេងប្រហែលជាផ្អាកដើម្បីបំបាត់ភាពក្រៀមក្រំនៅក្នុងចិត្ត សម្រាប់នាងនៅមានមន្តស្នេហ៍បានស្វែងរកគូថ្មី ។
ជានិស្ស័យរបស់ Taylor Swift ព្រោះនាងបានជួបបេះដូងថ្មី ដោយសេពគប់ជាមួយលោក Joe Alwyn ហើយដើរកម្សាន្តនឹងគ្នាជាញឹកញាប់ ធ្វើឲ្យសម្ព័ន្ធភាពរបស់ពួកគេកាន់តែមានភាពល្អូកល្អិន ។
Taylor Swift បានផ្ដល់ជាកម្លាំងចិត្តដល់គូស្នេហ៍របស់ខ្លួន ទៅចូលរួមក្នុងពិធីប្រកាសពានរង្វាន់ «BAFTA Awards» នៅពេលចប់ពួកគេក៏បន្ដទៅជប់លៀង រួមទាំងបានឱបថើបគ្នាយ៉ាងផ្អែមល្ហែម ៕
ចែករំលែកព័តមាននេះ