ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែក​មុខ​ក្មេង​ជា​និច្ច ព្រោះតែ​វិធី​អស្ចារ្យ​ទាំងនេះ

5 ឆ្នាំ មុន

បើ​អ្នក​អាច​អនុវត្ត​តាម​សកម្មភាព​ទាំង​១០​នេះ អ្នក​នឹង​ក្លាយជា​មនុស្ស​ស្រី​ដែល​មិន​ចេះ​ចាស់​ឡើយ ។ តើ​មាន​សកម្មភាព​អ្វី​ខ្លះទៅ? 1.​អ្នក​អាច​ផាត់មុខ​មក​បិទ​បាំង​ភាព​ចាស់​អ្នក​បាន ប៉ុន្តែ​មិន​ត្រូវ​ក្រាស់​ពេក​ទេ ព្រោះ​វា​មើលទៅ​អាក្រក់​មើល ហើយ​ឆាប់​ខូច​ស្បែក​មុខ ដូចនេះ​អ្នក​គួរតែ​ផាត់​ស្តើង​ៗ​។ 2.​អ្នក​ត្រូវ​តែ​ឧស្សាហ៍​សើច…

បើ​អ្នក​អាច​អនុវត្ត​តាម​សកម្មភាព​ទាំង​១០​នេះ អ្នក​នឹង​ក្លាយជា​មនុស្ស​ស្រី​ដែល​មិន​ចេះ​ចាស់​ឡើយ ។ តើ​មាន​សកម្មភាព​អ្វី​ខ្លះទៅ?

1.​អ្នក​អាច​ផាត់មុខ​មក​បិទ​បាំង​ភាព​ចាស់​អ្នក​បាន ប៉ុន្តែ​មិន​ត្រូវ​ក្រាស់​ពេក​ទេ ព្រោះ​វា​មើលទៅ​អាក្រក់​មើល ហើយ​ឆាប់​ខូច​ស្បែក​មុខ ដូចនេះ​អ្នក​គួរតែ​ផាត់​ស្តើង​ៗ​។

2.​អ្នក​ត្រូវ​តែ​ឧស្សាហ៍​សើច ព្រោះ​ស្នាមញញឹម​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​កាន់តែ​ក្មេង​ទៅ​ៗ​។

3.​អ្នក​ត្រូវ​តែ​ជ្រើសរើស​Form​លាងមុខ​ដែល​មិនសូវ​មាន​សារធាតុ​កាត់​ខ្លាំង ព្រោះ​បើ​វា​កាត់​ខ្លាំង នោះ​មុខ​អ្នក​នឹង​ស្ងួត ធ្វើ​ឱ្យ​មើលទៅ​កាន់តែ​ចាស់​។ឮ

4.​អ្នក​ត្រូវ​តែ​គេង​ឱ្យ​បាន​គ្រប់​ម៉ោង ព្រោះ​វា​ក៏​ជា​សកម្មភាព​ដែល​ធ្វើ​ឱ្យ​អ្នក​ក្មេង​ជាង​វ័យ​ដែរ​។

5.​អ្នក​ត្រូវ​តែ​រក្សា​ស្បែក​អ្នក​ឱ្យ​មាន​សំណើម ព្រោះ​ស្បែក​ដែល​ស្ងួត​គឺ​ងាយ​ចាស់​ណាស់ ។

6.​អ្នក​ត្រូវ​តែ​ប្រើ​Form​ការពារ​កម្តៅថ្ងៃ​ជា​រៀងរាល់ថ្ងៃ​មុន​ពេល​ចេញ​ទៅ​ក្រៅ ដើម្បី​ការពារ​ស្បែក​អ្នក​មិន​ឱ្យ​ខ្មៅ​។

7.​អ្នក​ត្រូវ​តែ​ឧស្សាហ៍​ប្តូរ​ម៉ូត​សក់ ព្រោះ​ម៉ូត​សក់​ដដែល​ៗ​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​មុន​។

8.​អ្នក​ត្រូវ​តែ​រៀន​ចេះ​ស្លៀកពាក់​ទៅ​តាម​សម័យ​កាលដែល​គេ​ពេញ​និយម មិន​ត្រូវ​ស្លៀកពាក់​តាម​បែប​បុរាណ​ឡើយ ។

9.​អ្នក​ត្រូវ​តែ​ផឹកទឹក​ឱ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ស្បែក​អ្នក​ស្អាត ហើយ​ល្អ​ចំពោះ​សុខភាព​អ្នក​ទៀត​ផង ។

10.​អ្នក​ត្រូវ​តែ​ដើរ​ឱ្យ​ត្រង់​ខ្លួន មិន​ត្រូវ​ដើរ​កោង​ខ្នង​ទេ ព្រោះ​វា​មើលទៅ​ដូច​យាយ​ចាស់ គ្មាន​ភាព​រស់​រវើក​ឡើយ​(​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ