ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​មួយ​ចំនួន​របួស​ឆាប់​ជា​ក្រោយ​សម្រាលកូន

5 ឆ្នាំ មុន

អាហារ​ដែល​អ្នក​ម្តាយ​គួរតែ​ទទួលទាន​ក្រោយ​សម្រាលកូន​រួច ដើម្បី​មាន​ទឹកដោះ​គ្រប់គ្រាន់ ព្រមទាំង​ឆាប់​ជា​មុខរបួស​ទៀត​ផង ។ 1.​អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ព្រោះ​សារធាតុ​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​ទឹកដោះ​គ្រប់គ្រាន់​ក្នុង​ការ​បំបៅ​ទឹកដោះ​ដល់​កូន ដោយ​ធ្វើ​ឲ្យ​កូន​បៅ​បាន​ឆ្អែត ។ ដូចនេះ​អ្នក​គួរតែ​ស្រូប​យក​សារធាតុ​នេះ​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​ល្អ​ចំពោះ​សុខភាព​អ្នក…

អាហារ​ដែល​អ្នក​ម្តាយ​គួរតែ​ទទួលទាន​ក្រោយ​សម្រាលកូន​រួច ដើម្បី​មាន​ទឹកដោះ​គ្រប់គ្រាន់ ព្រមទាំង​ឆាប់​ជា​មុខរបួស​ទៀត​ផង ។

1.​អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ព្រោះ​សារធាតុ​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​ទឹកដោះ​គ្រប់គ្រាន់​ក្នុង​ការ​បំបៅ​ទឹកដោះ​ដល់​កូន ដោយ​ធ្វើ​ឲ្យ​កូន​បៅ​បាន​ឆ្អែត ។ ដូចនេះ​អ្នក​គួរតែ​ស្រូប​យក​សារធាតុ​នេះ​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​ល្អ​ចំពោះ​សុខភាព​អ្នក និង​កូន ។

2.​នៅ​ពេល​ដែល​អ្នក​សម្រាលកូន អ្នក​អាច​បាត់បង់​ឈាម​ច្រើន ។ ដូចនេះ​អ្នក​គួរតែ​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​ដែក ទើប​អាច​ប៉ូវ​ឈាម​អ្នក​មក​វិញ ធ្វើ​ឲ្យ​អ្នក​មិនកើត​មាន​អាការ​ខ្វះ​ឈាម ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មិន​ជ្រុះ​សក់​ទៀត​ផង ។

3.​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន​សេ ព្រោះ​វីតាមីន​មួយ​នេះ អាច​ជួយ​ធ្វើ​ឲ្យ​មុខរបួស​អ្នក​ឆាប់​ជា​សះស្បើយ​ណាស់ ។ ដូចនេះ ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​គួរតែ​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​៣​ខាងលើ ទើប​ល្អ​ចំពោះ​សុខភាព​កូន និង​អ្នក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ