ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសជំនាញនៃអធិការនគរបាលស្រុកគីរីវង់សហការណ៍ និងកម្លាំងប៉ុសិ៍រដ្ឋបាលនគរបាលមូលដ្ឋានចាប់ឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអ្នកដទៃសម្រេចមិនបានប៉ុន្មានម៉ោងផង ។
ការចាប់ខ្លួនជនសង្ស័យករណីលួចម៉ូតូនេះធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៧និង២៣នាទី ដែលដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ សហការណ៍ជាមួយប៉ុសិ៍នគរបាលរដ្ឋបាលភ្នំដិន នៅចំណុចភូមិថ្មី ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ។
លោកអធិការស្រុកបានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានករណីចោរកម្មនេះ និងដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវផងនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះបង្ក្រាបរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលមានឈ្មោះ ខុម ខែត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគីរីវង់ ។
លោកអធិការបញ្ជាក់ដែរថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូពីឈ្មោះ ញ៉ាន់ ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំភ្នំដិន ស្រុកគីរីវង់ ។ បច្ចុប្បន្នក្រោយចាប់ខ្លួនបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកគីរីវង់បានធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ