ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​ជា​ចន្ទល់​រឹង​មាំ​សម្រាប់​ការ​នៅ​រួម​គ្នា

5 ឆ្នាំ មុន

ដើម្បី​រស់នៅ​រួម​គ្នា​ឱ្យ​បាន​សុខ​ជា​នឹង​គ្នា មនុស្ស​គ្រប់​រូប​គប្បី​ប្រតិបត្តិ​តាម​លំ​អាន​ធម៌​៦​ប្រការ ដែល​លោក​ចាត់​ថា​ជា​គុណធម៌​យ៉ាង​ពិសេស​នាំ​ឱ្យ​ដក់​ជាប់​ក្នុង​អារម្មណ៍​មិន​អាច​បំភ្លេច​បាន ជា ធម៌​ធ្វើ​ឱ្យ​នឹករលឹក​រកគ្នា គិតដល់​គ្នា​ជា​និច្ច ។ ជា​គុណធម៌​ទាំង​៦​ប្រការ​នោះ 1-​មេត្តាកាយកម្ម ការងារ​ដែល​ធ្វើ​ដោយ​កាយ​ប្រកបដោយ​មេត្តា​គឺ​ការ​សម្តែង​កិរិយា​សុភាព​រាបសា…

ដើម្បី​រស់នៅ​រួម​គ្នា​ឱ្យ​បាន​សុខ​ជា​នឹង​គ្នា មនុស្ស​គ្រប់​រូប​គប្បី​ប្រតិបត្តិ​តាម​លំ​អាន​ធម៌​៦​ប្រការ ដែល​លោក​ចាត់​ថា​ជា​គុណធម៌​យ៉ាង​ពិសេស​នាំ​ឱ្យ​ដក់​ជាប់​ក្នុង​អារម្មណ៍​មិន​អាច​បំភ្លេច​បាន ជា ធម៌​ធ្វើ​ឱ្យ​នឹករលឹក​រកគ្នា គិតដល់​គ្នា​ជា​និច្ច ។

ជា​គុណធម៌​ទាំង​៦​ប្រការ​នោះ 1-​មេត្តាកាយកម្ម ការងារ​ដែល​ធ្វើ​ដោយ​កាយ​ប្រកបដោយ​មេត្តា​គឺ​ការ​សម្តែង​កិរិយា​សុភាព​រាបសា គោរព​រាប់អាន​គ្នា​ដូច​ជា លើកដៃ​សំពះ សម្តែង​ទឹកមុខ​ញញឹម​រកគ្នា​ជាដើម​។ 2-​មេត្តាវចីកម្ម ចង្អុលបង្ហាញ​នូវ​អ្វី​ដែល​ជា​ប្រយោជន៍ ដាស់តឿន​ក្រើនរំលឹក​ដោយ​បំណង​ល្អ ពោល​វាចា​សុភាព​រាបសា សម្តែង​សេចក្តី​គោរព​រាប់អាន​គ្នា​ដោយ​ពាក្យ​សម្ដី​ទន់ភ្លន់​។ 3-​មេត្តាមនោកម្ម ចងចិត្ត​គិត​ល្អ គឺ​គិត​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នឹកគិត​រកគ្នា​ដោយ​សុទិដ្ឋិនិយម គិត​ក្នុង​គោលបំណង​ល្អ ។

4-​អប្បដិវត្ត​ភោគី នៅ​ពេល​បាន​វត្ថុ​ណា​ដោយ​សុចរិត ទោះ​តិច​ឬ​ច្រើន​ក៏​យក​មក​ចែករំលែក​គ្នា​បរិភោគ​តាម​លទ្ធភាព គឺ​មិន​ហួងហែង​ទុក​បរិភោគ​តែ​ម្នាក់ឯង​នោះ​ទេ​។ 5-​សីល​សាមញ្ញ​តា ប្រព្រឹត្ត​សុចរិត​ត្រឹមត្រូវ គោរព​ច្បាប់ គោរព​វិន័យ​ស្មើគ្នា គោរព​សិទ្ធិ​សេរីភាព​គ្នា​ទៅ​វិញ​ទៅ​មក មាន​សីលធម៌​ប្រចាំជីវិត និង​6-​ទិដ្ឋិ​សាមញ្ញ​តា យល់​ត្រូវ​ដូច​គ្នា​ដែល​ជា​គោលការណ៍​ដ៏​សំខាន់ មាន​ឆន្ទៈ និង​ឧត្តមគតិ​ឆ្ពោះទៅ​រក​សេចក្តីសុខ ។

គុណធម៌​ទាំង​៦​ប្រការ​នេះ​មាន​ក្នុង​សមាគម​ណា សមាគម​នោះ​នឹង​មានការ​រួបរួមសាមគ្គី​គ្នា​ដ៏​រឹង​មាំ ។