ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ស្ទើរតែ​មិន​ជឿ ប្រធាន​សន្តិសុខ​ម្នាក់​លា​ទៅ​ធ្វើការ​វិញ បែរជា​គ្មាន​ថ្ងៃ​វិល​ត្រឡប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ញុំ​ា​អាហារ​ជួបជុំ​បងប្អូន​យ៉ាង​សប្បាយ​រួច​ហើយ បុរស​ជា​ប្រធាន​សន្តិសុខ​រោងចក្រ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ លុះដល់​ផ្លូវបត់​ចូល​ទៅ​ក្នុង​រោងចក្រ ក៏​ត្រូវ​រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​បុក​ចំពាក់​ណ្តា​ល​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ជន​រង​គ្រោះ​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​បោក​នឹង​ថ្នល់​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខ្ទាត​ជាង​៣០​ម៉ែត្រ ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​ក៏​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​អោយ​រង​ការ​ខូចខាត​បន្ថែម​ទៀត​។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ញុំ​ា​អាហារ​ជួបជុំ​បងប្អូន​យ៉ាង​សប្បាយ​រួច​ហើយ បុរស​ជា​ប្រធាន​សន្តិសុខ​រោងចក្រ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ លុះដល់​ផ្លូវបត់​ចូល​ទៅ​ក្នុង​រោងចក្រ ក៏​ត្រូវ​រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​បុក​ចំពាក់​ណ្តា​ល​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ជន​រង​គ្រោះ​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​បោក​នឹង​ថ្នល់​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខ្ទាត​ជាង​៣០​ម៉ែត្រ ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​ក៏​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​អោយ​រង​ការ​ខូចខាត​បន្ថែម​ទៀត​។

ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ជិត​នឹង​ផ្លូវបត់​ចូល​វត្ត​កៀនស្វាយក្នុង សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​។

ជន​រង​គ្រោះ​​ដែល​ស្លាប់​ឈ្មោះ អ៊ូ សុ​ផុ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​សន្តិសុខ​រោងចក្រ​មួយ​កន្លែង​នៅ​ជិត​វត្ត​កៀនស្វាយក្នុង ស្នាក់​នៅ​ជិត​កន្លែង​កើតហេតុ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BQ-២៤៧៨ បាន​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​។

ចំណែក​រថយន្ត​បង្ក​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-៩៥៧៣ បាន​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​ខ្ទេច​ស្ទើរ​ទាំងស្រុង​។

តាម​ប្រភពព័​​ត៌​មាន​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​បានឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់អោយ​ដឹង​​ថា មុន​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ស៊ី​ញ៉ូ​សុំ​ផ្លូវបត់​ឆ្វេង ចូល​ទៅ​ផ្លូវ​វត្ត​កៀនស្វាយក្នុង ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ឆ្លង​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ខាង​ធ្វើ​ដំណើ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​មក​បុក​ចំពាក់​ណ្តា​ល​ម៉ូតូ​ពេញទំហឹង បណ្តាល​អោយ​ខ្ទាត​ជន​រង​គ្រោះ​ទៅ​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​បោក​នឹង​ថ្នល់ បណ្តាល​អោយ​បាក់ជើង​ស្តាំ និ​ង​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​ខ្ទាត​ជាង​៣០​ម៉ែត្រ រង​ការ​ខូចខាត​ខ្ទេច​ច​មួយ​កំណាត់​មុខ ចំណែក​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​ក៏​រេ​ចង្កូត​មក​ខាងស្តាំ ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​អោយ​ខូចខាត​យ៉ាងដំណំ ភា្ល​ម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ទុក​រថយន្ត​ចោល រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​ទៅ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ខាងលើ គេ​ឃើញ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ បាន​ត្រឹមតែ​យំ​ស្រែក​ដង្ហោយហៅ​អោយ​ជន​រង​គ្រោះ​ដឹងខ្លួន​វិញ តែ​ប៉ុណ្ណោះ មើលទៅ​គួរ​អោយ​អាណោចអាធ័ម​ជា​ពន់ពេក ហើយ​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​យំ​រៀបរាប់​នៅ​មុខ​សព​ជន​រង​គ្រោះថា​ «ការ​បែក​គ្នា​នេះ​​ធ្វើ​ឱ្យ​​ពួក​គាត់​ពិបាក​នឹង​ធ្វើ​ចិត្ត​ទទួលយក​ណាស់ ព្រោះ​ជា​ការ​បែក​គ្នា ដែល​គ្មាន​ថ្ងៃ​វិល​ត្រឡប់​» ស្តាប់​ទៅ​គួរ​ឲ្យ​សង្វេគ​ពន់ពេក​។

តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់ និង​ជន​រង​គ្រោះ​បាន​ជួបជុំ​គ្រួសារ​ពិសារ​អាហារ​នៅផ្ទះ​យ៉ាង​សប្បាយ​រីករាយ ហើយ​មិន​បាន​ហូប​ស្រា​ច្រើន​នោះ​ទេ លុះដល់​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ពេល​ចប់​កម្មវិធី ពួក​គាត់​បាន​ឃាត់​ជន​រង​គ្រោះ​ខាងលើ​អោយ​សម្រាក​នៅផ្ទះ តែ​ជន​រង​គ្រោះ​មិន​ស្តាប់ ដោយ​ប្រាប់​ថា​ទៅ​សម្រាក​នៅ​កន្លែងធ្វើការ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ជន​រង​គ្រោះ​និយាយ​ចប់​ក៏​លា​បងប្អូន​សាច់ញាតិ​ចេញ​ទៅ មិន​គួរ​ណា​មក​ជួប​គ្រោះថ្នាក់​រហូត​ដល់​បាត់​បង់ជីវិត​បែប​នេះ​ឡើយ ធ្វើ​ឲ្យ​ពួក​គាត់​ជា​ក្រុមគ្រួសារ​សាច់ញាតិ​ពិបាក​នឹង​ទទួលយក​កា​រ​ពិត​ណាស់ ប៉ុន្តែ​អ្វី​ៗ​វា​បាន​កើតឡើង​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​សាច់ញាតិ​បាន​និមន្ត​ព្រះសង្ឃ​មក​ធ្វើ​កិច្ច​នៅ​កន្លែង​កើតហេតុ ដើម្បី​យក​សពជនរងគ្រោះ​​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​ដែល​ជិត​កន្លែង​កើតហេតុ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​ដ្ធា​ន​នគ​បាលច​រាច​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ភាគី​ទាំង​ពីរ​ចូលខ្លួន​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ