ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្ហាញ​ទស្សនីយភាព​របាំ​សណ្តែកក្រហម​ប្រទេស​ចិន​ប្រចាំ​ខេត្ត​ជាំ​ង​ស៊ូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចិន​បាន​ដាក់​សម្ភោ​ធ​មហោស្រព​ទស្សនីយភាព​របាំ​សណ្តែកក្រហម​ប្រទេស​ចិន​ភាគ​ខាងត្បូង​នៃ​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក ឯក សំ​អុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា ចិន​បាន​ថ្លៃ​ង​ក្នុង​ពិធី​សម្ភោ​ធ​មហោស្រព​ទស្សនីយភាព​របាំ​ក្នុង​ទិវា​ស​ប្តា​ហ៍​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ…

រាជធានី​ភ្នំពេញ ៖ ចិន​បាន​ដាក់​សម្ភោ​ធ​មហោស្រព​ទស្សនីយភាព​របាំ​សណ្តែកក្រហម​ប្រទេស​ចិន​ភាគ​ខាងត្បូង​នៃ​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក ឯក សំ​អុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា ចិន​បាន​ថ្លៃ​ង​ក្នុង​ពិធី​សម្ភោ​ធ​មហោស្រព​ទស្សនីយភាព​របាំ​ក្នុង​ទិវា​ស​ប្តា​ហ៍​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ នា​ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​មហោស្រព​កោះ​ពេជ្រ​ថា យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ដ៏​ប្រពៃ​បន្ថែម​មួយ​កម្រិត ទៀត នៃ​មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន​ដែល​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​យើង​ទាំង​ពីរ​បាន​កំណត់​យក​ថា ជា​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន ។ លើស​ពី​នេះ​ឆ្នាំ​២០១៩ ជា​ការ​ចាប់ផ្តើម​នៃ​គីឡូម៉ែត្រ​ថ្មី​នៃ​សករាជ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​លើ​ការ​បន្សា​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​១ ផ្លូវ​១ និង​យុទ្ធសាស្ត្រ​ចតុកោណ ។ លោក​បាន​បន្ត​ថា ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សកម្ម​ក្នុង​ការ​ចូលរួម​ជាមួយ​ប្រទេស​ចិន​លើ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​១ ផ្លូវ​១ ក្នុង​គោលបំណង​សម្រេច​ឱ្យ​បាន​នូវ​សហគមន៍​រួម​គ្នា​ជោគវាសនា​តែ​មួយ​ដើម្បី​ផ្តល់​ផលប្រយោជន៍​កាន់តែ​ច្រើន​បន្ថែម​ទៀត ដល់​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំង​ពីរ ។

លោក​បន្ត​ថា យោគិន និង​ទេសចរ​ជនជាតិ​ចិន​និយាយ​រួម​វិនិយោគិន និង​ទេសចរ​ខេត្ត​ជាំ​ង​ស៊ូ​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ពង្រឹងពង្រីក​ថែម​ទៀត​នូវ​ចំណងទាក់ទង​ជា​មេត្រីភាព និង​មិត្តភាព​រវាង​ប្រជាជាតិ​យើង​ទាំង ពីរ​ដែល​មាន​តាំងពី​បុរាណកាល​មក ។

ចំណែក​លោក​វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ខេត្ត​ជាំ​ង​ស៊ូ គឺជា​ខេត្ត​សេដ្ឋកិច្ច​មួយ​ដែល​រីក​ចម្រើន​នៅ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ហើយ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​រីក​ចម្រើន​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​តាំងពី​សម័យ​បុរាណ ។ ជា​ពិសេស​ចាប់តាំងពី​ការ​កំណែទម្រង់ និង​ការ​បើកចំហ​របស់​ប្រទេស​ចិន​ខេត្ត​ជាំ​ង​ស៊ូ​តែងតែ​ឈានមុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ហើយ​ក្នុង​រយៈ​៤០​ឆ្នាំ​ជាប់​គ្នា​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដែល​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ប្រជាជន​ក្នុង​ទីក្រុង និង​ជនបទ​មានការ​ផ្លាស់​ប្តូរ និង​ស្ថិត​នៅ​លំដាប់​ជួរ​មុខ​គេ ។ ឆ្នាំ​២០១៨ ផលិតផល​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ​សរុប​បាន​កើន ឡើង​ដល់​9.26 ពាន់​លាន​យ័ន តាម​រយៈ​ការ​តាំងពិព័រណ៍ «​ជួប​អ៊ូ​ស៊ី​» ក្នុង​ស​ប្តា​ហ៍​វប្បធម៌​ខេត្ត ជាង​ស៊ូ យើង​អាច​មើលឃើញ​លក្ខណៈ​ពិសេស​នៃ​វប្ប​ធ​ម៍​ទីក្រុង​ខេត្ត​ជាំ​ង​ស៊ូ និង​សមិទ្ធិ​ផល កំណែទម្រង់ និង​ការ​បើកចំហ​អស់​រយៈពេល​៤០​ឆ្នាំ​មកនេះ ។

លោក​បញ្ជាក់​ថា​«​ការ​បង្ហាញ​របាំ​យប់​នេះ​ដែល​មាន​ចំណងជើង​ថា «​សណ្តែកក្រហម ហុង​នូវ​ប្រទេស​ភាគ​ខាងត្បូង​» គឺជា​ប្រធានបទ​ទាក់ទង​តំបន់​សេដ្ឋកិច្ច ពិសេស​ក្រុងព្រះសីហនុ​ដែល​ជា​ស្នាដៃ​សិល្បៈ​ពិតប្រាកដ​និយម ។ តាម​រយៈ​ការ​សំដែង និង​តាំងពិព័រណ​ក្នុង​ស​ប្តា​ហ៍​វប្បធម៌​ជាង​ស៊ូ​» គឺ​យើង​ទាំងអស់​គ្នា​អាច​មើលឃើញ​រូបចម្លាក់​តុក្កតា​ដីឥដ្ឋ ហួយ​សាន ឬ​ស្សី ធ្លាក់ ក្រដាសសែន ក្រណាត់​ប៉ាក់ ក្រដាស​កាត់ និង​ឧបករណ៍​ភ្លេង​ជាដើម និង​អាច​ជួប​ជជែក​ជា​មួ យ​អ្នក​ស្នង​មរតក​ទាំងនេះ​ដោយ​ផ្ទាល់​» ។

លោក​បន្ថែម​ថា​ឆ្នាំ​២០១៩ គឺជា​«​ឆ្នាំ​ទេសចរណ៍វប្បធម៌​កម្ពុជា – ចិន​» ។ ក្នុងអំឡុងពេល​នោះ​ប្រទេស​ទាំង​ពីរ​នឹង​លើកកម្ពស់​សកម្មភាព​ជា​បន្តបន្ទាប់​ដូច​ជា វប្បធម៌​កីឡា​ទេសចរណ៍ និង​ការ​ផ្លាស់​ប្តូរ​យុវជន​ជាដើម ក្នុង​ន័យ​បន្ត​មិត្តភាព​ជា​ប្រពៃណី និង​ការ​ពង្រីក​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន ។ លោក​ថា​« យើង​មាន​ឆន្ទៈ​បន្ត​ជំរុញ​ដល់​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើន​មក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​បាន​កើន​ដល់​២​លាន​នាក់ កាល​នៅ​ឆ្នាំ​មុន ។ ភាគី​ទាំង​ពីរ​នឹង​រៀបចំ​អោយ​មាន​ក្រុម​សិល្បៈ អក្សរសាស្ត្រ ដើម្បី​ផ្លាស់​ប្តូរ ទស្សនកិច្ច​បន្ថែម​ទៀត​ព្រមទាំង​បន្ត​ពង្រឹង​ការ​ផ្លាស់​ប្ដូរ និង​ការ​រៀនសូត្រ​ពី​គ្នា​វិញ​ទៅ​មក​នៅ​ក្នុង​វិស័យ​ដូច​ជា​វប្បធម៌​ប្រពៃណី និង​ខិតខំ​ដើម្បី​សម្រេច​បាន​នូវ​កិច្ច​សហប្រតិបត្តិការ និង​ការ​ទទួលផល​ពី​វិស័យ​ទេសចរណ៍ និង​វប្បធម៌​សិល្បៈ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ