ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​កន្លះ​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​កន្លះ​បាន​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន សង្ស័យ​ងោក​មួយភាំង​រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​ស្លាប់​ ដែលហេតុការណ៍នេះ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ម្តុំ​ឃ្លាំង​សាំង​សូ​គី​មិច…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​កន្លះ​បាន​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន សង្ស័យ​ងោក​មួយភាំង​រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​ស្លាប់​ ដែលហេតុការណ៍នេះ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ម្តុំ​ឃ្លាំង​សាំង​សូ​គី​មិច ស្ថិត​នៅ​ក្នុង​សង្កាត់​ឫ​ស្សី​កែវ ខណ្ឌ​ឫ​ស្សី​កែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ចេ​ង ដា​រ៉ា​ឌី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​កន្លះ ស្នាក់​នៅផ្ទះ​លេខ​១៥០Z ភូមិ​៩ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក មានស្រុក​កំណើត នៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្តូ​ត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ បុរស​រង​គ្រោះ​ខាងលើ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​អុី​ស៊ុ​យ​ហ្សុ៊​យ​ប្រភេទ​មួយ​បាំង​កន្លះ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៨០០០ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ សង្ស័យ​អ្នកបើកបរ​រថយន្ត​ងងុយដេក​ងោក​មួយភាំង​បានជា​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង ធ្វើ​អោយ​រថយន្ត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និ​ង​បែក​កញ្ចក់​ខាង​មុខ​ទៅ​មុខ​លែង​រួច ថែម​ទាំង​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​សងខាង​ថែម​ទៀត បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​ខាងលើ​រង​របួសធ្ងន់ ។

ភ្លាម​ៗ​នោះ​ដែរ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មក​ដល់ និង​បំរុង​ដឹក​យក​ទៅ​សង្គ្រោះ​ដែរ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​បាត់​ទៅ​ហើយ ចំណែក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​មិន​មាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​ឫ​ស្សី​កែវ​បាន​រក្សា​ទុក​កាបូប​មួយ​របស់​ជន​រង​គ្រោះ ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​មួយ​ចំនួន ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​ចិញ្ចៀន​ចំនួន​២​វង់​ផង​ដែរ ។ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូ​យ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ