ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​ភាព​យន្ត​លី​ជេន​ស៊ី​ធី​ម៉ល​ រៀប​ចំ​ពិធី​ជប់​លៀង​ និង​បង្ហាញ​រឿង​ថ្មី​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ​៖ ខ្សែ​ភាព​យន្ត​ថ្មី​រឿង ​The​ Mortal​ Instruments​ ជា​ខ្សែ​ភាព​យន្ត​បរ​ទេស​ដ៏​ល្បី​មួយ​ នឹង​ដាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​លី​ជេន​ ផ្សារ​ស៊ី​ធី​ម៉ល ​នៅ​ថ្ងៃទី​០៥ ​កញ្ញា​ ២០១៣​ ខាង​មុខ​នេះ ​។ កាល​ពី​ថ្ងៃទី​២៣​ សីហា​ ២០១៣​ កន្លង​ទៅ​នេះ ​រោង​ភាព​យន្ត​លី​ជេន​ ផ្សារ​ស៊ី​ធី​ម៉ល​ ក៏​បាន​រៀប​ចំ​ពិធី​ជប់​លៀង​មួយ ​ដើម្បី​ ផ្សព្វ​ផ្សាយ​ដល់​អតិ​ថិជន​ ដែល​តែង​តែ​ទស្ស​នា​នៅ​រោង​ភាព​យន្ត​នេះ ​ដើម្បី​អោយ​ទស្ស​និក​ជន​បាន​ដឹង​ខ្លះៗ​ ពី​សាច់​រឿង​មួយ​នេះ ​។

នៅ​ក្នុង​នោះ​ដែរ​ ភ្ញៀវ​ដែល​បាន​អញ្ជើញ​អោយ​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ ​គឺ​តម្រូវ​អោយ​ស្លៀក​សម្លៀក​បំពាក់​ខ្មៅ​ទាំង​អស់​ ដើម្បី​អោយ​ត្រូវ​នឹង​សាច់​រឿង​ដែល​គេ​បាន​ផលិត​នៅ​ក្នុង​រឿង​នោះ​ ដែល​ជា​តួ​អង្គ​មាន​ភាព​អស្ចារ្យ​ ។ អ្នក​ចូល​រួម​ក្នុង​កម្ម​វិធី​នា​រាត្រី​នោះ ​មាន​ម្ចាស់​ឧបត្ថ​ម្ភ​កម្ម​វិធី ​ដែល​មាន​ក្រុម​ហ៊ុន​កូកា​កូឡា​ ក្រុម​ហ៊ុន​ស្រា​ Heineken​ និងទ​ស្ស​និក​ជន​របស់​រោង​ភាព​យន្ត​លី​ជេន​ ជា​ដើម​ ។

កញ្ញា​ កែរ​ សូរេមី​ ប្រធាន​ផ្នែក​ទី​ផ្សារ​នៃ​ក្រុម​ហ៊ុន​ Westec​ Media​ Limited​ បាន​ឱ្យ​ដឹង​ថា​ កម្ម​វិធី​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​បំណង​ជា​ការ​ផ្សព្វ​ផ្សាយ​ពី​ខ្សែ​រឿង​មួយ​នេះ​ ដោយ​តម្រូវ​អោយ​អ្នក​ចូលរួ​មនៅ​ក្នុង​កម្ម​វិធី​នេះ ​គឺ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ទាំង​អស់​គ្នា ​និង​មាន​គូរ​សក្តិ​នៅ​លើ​ដៃ ​និង​ដង​ខ្លួន​ប្លែកៗ​គ្នា​ ។ កញ្ញា​បាន​រៀប​រាប់​ពី​ខ្សែ​រឿង​នេះ​ថា ​រឿង​នេះ គឺ​​គេ​សំដៅ​លើ​តួ​អង្គ​ shadowhunter​ ដែល​ជា​មនុស្ស​ពាក់​កណ្ដាល​ និង​មាន​ ឈាម​ទេវ​តា​ពាក់​កណ្ដាល​ ហើយ​គាត់​ក៏​ជា​អ្នក​ការ​ពារ​មនុស្ស​នៅ​លើ​ពិភព​លោក ។

​នៅ​​ក្នុង​​សាច់​​រឿង​នោះ​ ​ក៏​​មាន​​ជា​​មនុស្ស​​ចចក​​ផង​​ដែរ​​ ដោយ​​មាន​​ការ​​ប្រយុទ្ធ​​យ៉ាង​​ស្វិត​​ស្វាញ​​រវាង​​ក្រុម​​មនុស្ស​​ Shadowhunter​​ ជា​​មួយ​និង​បី​សាច ដែ​ល​តែង​យា​យី​មនុស្ស​នៅ​ក្នុង​ពិភព​លោក ​។ហើយ​ការ​បង្កើត​កម្ម​វិធី​នេះ​ឡើង ​ក៏​ដើម្បីអោយ​មាន​ភាព​ជិត​ស្និទ្ធិ​ជា​មួយ​នឹង​ដៃ​គូ​របស់​យើង​ និង​អ្នក​គាំ​ទ្រ​របស់​យើង​ ដោយ​សារ​តែ​អ្នក​គាំ​ទ្រ​របស់​យើង​គាត់​បាន​តាម​ដាន​ច្រើន​ពី​រឿង​នេះ ​។

កញ្ញា​ សុភា​រដ្ឋ​ អតិ​ថិ​ជន​របស់​រោង​ភាព​យន្ត​លី​ជេន ​ដែល​តែង​តែ​ទស្សនា​រឿង​ថ្មី​នៅ​ក្នុង​រោង​ភាព​យន្ត​នេះ ​បាន​អោយ​ដឹង​ថា ​តាម​អ្វី​ដែល​រោង​ភាព​យន្ត​បាន​ផ្សព្វ​ផ្សាយ​រឿង​នេះ ​ពិត​ជា​រឿង​ដែល​ពេញ​និយម​ណាស់​សម្រាប់​មនុស្ស​ទូ​ទៅ ​ព្រោះ​ថា​ រឿង​នេះ ​កំពុង​តែ​ពេញ​និយម ​និង​បាន​ចាក់​នៅ​តាម​រោង​ភាព​យន្ត​នា​នា ​នៅ​លើ​ពិភព​លោក ​ហើយ​ពេល​នេះ ​រោង​ភាព​យន្ត​ខ្មែរ​យើង​ក៏​បាន​យក​មក​ចាក់​បញ្ចាំង​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា ​រឿង ​The​ Mortal​ Instruments ​ដែល​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ ​នៅ​ថ្ងៃទី​០៥ ​កញ្ញា​ នៅ​រោង​ភាព​យន្ត​លី​ជេន ​ផ្សារ​ទំនើប​ស៊ីធី​ម៉ល ​ខាង​មុខនេះ​ គឺ​និ​យាយ​ជា​ភា​សាអ​ង់​គ្លេស ​និង​មាន​ដាក់​អក្សរ​ពី​ក្រោម​ជា​ភា​សា​ខ្មែរ​ ៕