ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ដ៏​ច្រើន​របស់​ក្រូចឃ្វិចដែល​អ្នក​មិន​ចាប់​អារម្មណ៍

5 ឆ្នាំ មុន

ក្រូចឃ្វិច​ជា​ផ្លែ​រុក្ខជាតិ​ដែល​មាន​រសជាតិ​ជូរអែម ហើយ​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ធ្លាប់​ទទួលទាន ។ ទោះបី​ឧស្សាហ៍ ឬ​ចូល​ចិត្ត​ទទួលទាន ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា ក្រូចឃ្វិច មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម រួម​បញ្ចូល​ទាំង​វីតាមីន A,…

ក្រូចឃ្វិច​ជា​ផ្លែ​រុក្ខជាតិ​ដែល​មាន​រសជាតិ​ជូរអែម ហើយ​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ធ្លាប់​ទទួលទាន ។
ទោះបី​ឧស្សាហ៍ ឬ​ចូល​ចិត្ត​ទទួលទាន ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា ក្រូចឃ្វិច មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម រួម​បញ្ចូល​ទាំង​វីតាមីន A, វីតាមីន C, ប៉ូ​តា​ស្យូ​ម និង folate ដែល​ចាំបាច់​សម្រាប់​សុខភាព​ល្អ​ប្រសើរ ។ អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ក្រូចឃ្វិច ៖

១. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ៖ នោះ​ក៏​ព្រោះតែ​ក្រូចឃ្វិច​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ។ ជាតិ​សរសៃ​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ជួយ​ទប់ស្កាត់​បញ្ហា​ទាក់ទង​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ រួម​បញ្ចូល​ទាំង​អាការ​ទល់លាមក ។

២. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ៖ ក្រូចឃ្វិច​មាន​ផ្ទុក​សារធាតុ flavonoid ត្រូវ​បាន​គេ​ស្គាល់​ថា​ជា nobiletin ដែល​ជួយ​ការពារ​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ផង​ដែរ ។

៣. សុខភាព​ភ្នែក ៖ បរិមាណ​នៃ​វីតាមីន A និង C ដែល​មាន​ផ្ទុក​ក្នុង​ក្រូចឃ្វិច ជួយ​ទប់ស្កាត់​បញ្ហា​ខ្សោយ​ភ្នែក​មើល​មិន​ច្បាស់​បាន​យ៉ាង​ប្រសើរ ។ ដើម្បី​ទទួល​បាន​វីតាមីន​ពេញលេញ​អ្នក​គួរ​ទទួលទាន​ក្រូចឃ្វិច ស្រស់​ៗ ។

៤. សុខភាព​ឆ្អឹង ៖ ក្រូចឃ្វិច​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន C ដែល​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង និង​ភាពរឹងមាំ​នៃ​ឆ្អឹង​មិនឆាប់​បាក់ ។

៥. គ្រប់គ្រង​សម្ពាធ​ឈាម ៖ បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ក្រូចឃ្វិច​មាន​ផ្ទុក អាច​ជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន​យ៉ាង​ប្រសើរ ។

៦. ទប់ស្កាត់​ជំងឺមហារីក ៖ ការ​ទទួលទាន​ផ្លែក្រូច​ឃ្វិច​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ជំងឺ​មហារីក​គ្រាប់​ឈាម​ចំពោះ​កុមារ ជា​ពិសេស​ប្រសិនបើ​ពួក​គេ​បាន​ទទួលទាន​ចាប់ពី​វ័យ​២​ឆ្នាំ​ឡើង ។

ក្រូច​មាន​ផ្ទុក​នូវ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស​ស៊ី​ត​កម្ម​មួយ​មាន​ប្រសិទ្ធភាព​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ដែល​បង្ក​ជំងឺមហារីក ។ ផ្លែក្រូច ក៏​មាន​ផ្ទុក​ជាតិ​សរសៃ ហើយ​ការ​ទទួលទាន​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ជា​ប្រចាំ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ចុង​ពោះវៀនធំ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ