ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេខ្លោង​២​នាក់ ក្នុង​សំណុំ​រឿង​ឆបោក​រថយន្ត​៤២​គ្រឿង​ដាក់បញ្ចាំ ត្រូវ​តុលាការ​សម្រេច​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស ស្ត្រី​២​នាក់​ដែល​ជា​មេខ្លោង​ឆបោក​ថ​យន្ត​គេ​ចំនួន​៤២​គ្រឿង​ទៅ​បញ្ចាំ​តាម​កុងស៊ី ដាក់​ពន្ធនាគារ​២​ឆ្នាំ​ម្នាក់​ៗ​ទៀត បន្ថែម​លើ​សំណុំរឿង​ទី​១០ សរុប​ជាប​ទោស​២០​ឆ្នាំ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស ស្ត្រី​២​នាក់​ដែល​ជា​មេខ្លោង​ឆបោក​ថ​យន្ត​គេ​ចំនួន​៤២​គ្រឿង​ទៅ​បញ្ចាំ​តាម​កុងស៊ី ដាក់​ពន្ធនាគារ​២​ឆ្នាំ​ម្នាក់​ៗ​ទៀត បន្ថែម​លើ​សំណុំរឿង​ទី​១០ សរុប​ជាប​ទោស​២០​ឆ្នាំ​ម្នាក់ និង​តម្រូវ​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្តឹង​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក និង​បទ​រំលោភ​លើ​ទំនុកចិត្ត​តាម​មាត្រា​៣៩១ និង​មាត្រា​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​ម្នាក់​ឈ្មោះ ឃា​ម រ​ដ្ឋា ហៅ យ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ។

ដំបូង សមត្ថកិច្ច​ចាប់ខ្លួន​៣​នាក់ តែ​ក្រោយមក​ចៅក្រម​ស៊ើបសួរ​ដោះ​លែង​ម្នាក់​ទៅ​វិញ ដែល​ទំនង​មិន​ពាក់​ពន្ធ​បទល្មើស ជន​នោះ​ឈ្មោះ ឈាន ភក្ដី ហៅ​ស្រ​ម៉ូ​ម ។

សូម​រំលឹក​ថា រឿង​ក្ដី​មួយ​នេះ​ចៅក្រម​ស៊ើ​សួរ​បាន​បំបែក​សំ​រឿង​តាម​អង្គហេតុ​នីមួយ​ៗ​ដោយ​កាត់ទោស​ម្ដង​មួយ​ករណី​ៗ សរុប​ចំនួន​១០​ករណី ដែល​រឿង​នីមួយ​ៗ​បាន​ផ្ដន្ទាទោស​ជន​ជាប់​ជាប់​រយៈពេល​២​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​រថយន្ត​ទៅ​តាម​តម្លៃ​ទីផ្សារ​ជាក់ស្ដែង រហូត​ដល់​គ្រប់​ទាំង​៤២​គ្រឿង ប៉ុន្តែ​ជាក់ស្ដែង​ជនជាប់ចោទ​គ្មាន​ប្រាក់​សង ទៅ​ដើមបណ្តឹង​នោះ​ទេ ។

គួរ​រំលឹក​ទៀត​ថា កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ឃា​ម រ​ដ្ឋា ហៅ​យ៉ា យក​មក​សួរនាំ ។

តាម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី ភ្នំពេញ ក៏​ដូច​ជា​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា នាង​ពិតជា​បាន​ជួល​រថយន្ត​ពី​ម្ចាស់​ទាំង​៣​នាក់ អស់​ចំនួន​១២​គ្រឿង​ពិតប្រាកដ​មែន ។ នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ ចំនួន​២​នាក់​បន្ថែម​ទៀត​គឺ​ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស និង​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​បី សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ជន​រង​គ្រោះ​១៤​នាក់​ផ្សេង​ទៀត ដែល​ចាញ់កល​ល្បិច ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ដូច​គ្នា ហើយ​សមត្ថកិច្ច​បាន ទំនាក់ទំនង​ជន​រង​គ្រោះ​ទាំង​១៤​នាក់​មក​ដាក់​ពាក្យបណ្តឹង ។

សរុប​ជន​រង​គ្រោះ ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ចំនួន​១៦​នាក់ ត្រូវ​មនុស្ស​១​ក្រុម​ជួល​រថយន្ត​មក​បញ្ចាំ អស់​ចំនួន​៣៤​គ្រឿង ។

ដោយ​យោង​លើ​ភស្តុ​តាង​ស៊ីសង្វាក់​មិន​អាច​ប្រកែក​បាន ជនសង្ស័យ​ទាំង​បី​នាក់ ព្រម​សារភាព​ជា​លើក​ទី​២​ថា ក្រុម​ខ្លួន​ពិតជា​បាន​ជួល​រថយន្ត​ពី​ជន​រង​គ្រោះ​យក​មក​បញ្ចាំ និង​ដាក់​ជួល​បន្ត​ពិតប្រាកដ​មែន តែ​មិនមែន​ជួល​៣៤​គ្រឿង​នោះ​ទេ គឺ​ពួក​នាង​បាន​ជួល​រហូត​ដល់​ទៅ​៤២​គ្រឿង ពី​ជន​រង​គ្រោះ​ទាំង​១៦​នាក់ និង​ជន​រង​គ្រោះ​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​មិន​ទាន់​អាច ទាក់ទង​មក​ដាក់​ពាក្យបណ្តឹង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ