ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកមិញ អាធំកៀអាតូច…ឡើងញាក់​សាច់​​ទៀតហើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​PRUIS ពណ៌​.ស គ្មានស្លាក​​លេខ​ ធ្វើ​ដំណើរ​​​ពី​ក្រុង​ព្រះសីហនុ ទៅ​កាន់​ស្រុក​កំពង់​សិលា ខណៈ​ពេលបួង​​ចង្កូត​បត់​ឆ្វេងឆ្លងផ្លូវ ស្រាប់តែ​​រថយន្ត​ធុន​ធំ​…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​PRUIS ពណ៌​.ស គ្មានស្លាក​​លេខ​ ធ្វើ​ដំណើរ​​​ពី​ក្រុង​ព្រះសីហនុ ទៅ​កាន់​ស្រុក​កំពង់​សិលា ខណៈ​ពេលបួង​​ចង្កូត​បត់​ឆ្វេងឆ្លងផ្លូវ ស្រាប់តែ​​រថយន្ត​ធុន​ធំ​ ម៉ាក់​HYUNDAI ពណ៌​.ស គ្មាន​ផ្លា​ក​លេខ បើកមកយ៉ាងលឿន​​​កៀរ​ពីក្រោយ​ បណ្តាលឱ្យ​រថយន្តធ្លាក់​ពី​ផ្លូវ​ទាំង​ពីរគ្រឿងឡើងរន្ធត់ កើ​តឡើង​កាលពីវេលាម៉ោងប្រមាណ៨ជាងថ្ងៃទី១៨ កុម្ភៈ នេះ ស្ថិតតាមបណ្តោយ​​ផ្លូវជាតិ​លេខ​៤ គីឡូ(​១៧៦-​១៧៧) ក្នុងភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ។

សេចក្តីរាយការណ៍បន្តថា អ្នកបើកបរ​រថយន្តហ៊ីយ៉ាន់ដាយ ឈ្មោះ ជា រ៉ា​វី ភេទប្រុស អាយុ២៥​ឆ្នាំ មាន​ទី​លំ​នៅ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និងអ្នកបើក​រថយន្តព្រូស ​ឈ្មោះ សុង សំ ភេទប្រុស អាយុ៣៧​ឆ្នាំ មាន​​ទីលំនៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ប៉ុន្តែ​ក្នុងហេតុការណ៍​​ពុំ​មានមនុស្សរងគ្រោះថ្នាក់នោះទេ ​ខូច​ខាត​តែរថយន្តប៉ុណ្ណោះ ។

​នេះពិតជាសំណាង​ហើយ ដែល​​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ មិនបង្កឱ្យបាត់បង់ជីវិតអ្នកណាម្នាក់នោះ ។ សូម​អ្នកបើកបរទាំងអស់ មេត្តាចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ។

អត្ថបទសរសេរ ដោយ