មេធាវី​១​រូប​របស់​លោក កឹ​ម សុខា ឌឺ​ឲ្យ​លោក សម រ​ង្សុី រឿង​​លែង​ចូល​ស្រុក


រាជធានី​ភ្នំពេញ ​៖ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​កឹ​ម ​សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិចង់​ឃើញ​លោក ​សម រ​ង្ស៊ី​ វិល​ចូល​ស្រុក​តាម​ការ​សន្យា និង​ភ្នាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ ។ ការ​ប្រកាស​ចង់​ឃើញ​វត្តមានអតីត​មេ​បក្ស​ប្រឆាំង​នេះ ក្រោយ​ប្រកាស​មិន​ចូល​ស្រុក​តាម​ការ​ភ្នាល់​នោះ​ទេ ដោយ​ខ្លាច​គេ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ។

លោកស្រី ​ម៉េ​ង ​សុធា​រី​ មេធាវី​ការ​លោក​ កឹ​ម សុខា បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នាថ្ងៃ​ទី​១៨ ខែកុម្ភៈ យ៉ាង​ដូច្នេះ​ថា បើ​ថា​ស្លាប់ និង​ជាប់គុក​វា​អត់​ប្រយោជន៍ តើ​ខំប្រឹង​ភ្នា​ល់​យ៉ាង​ខែងរែង​អី​ម្ល៉េះ ។

លោកស្រី​បាន​បន្ត​ថា ​មេធាវី​លោក ​កឹ​ម ​សុខា ដឹង​ពី​លទ្ធផល​ការ​ភ្នាល់​ជា​មុន​ស្រេច​ហើយ ទើបបាន​ចេញ​លិខិត​សុំ​ឲ្យ​លុប​ចោលការ​ភ្នាល់​គឺ​ដើម្បី​ផ្តល់​កិត្ត​យស​ជូន​លោក​(​សម រ​ង្ស៊ី​) មិនចង់​ឲ្យ​លោក​ក្លាយជា​មនុស្ស​ក្បត់​សន្យា មិន​ចង់​ឲ្យ​លោក​ស្លាប់ ឬ​ជាប់គុក​ និង​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់ សិទ្ធិ​របស់​លោក កឹ​ម សុខា តែ​មនុស្ស​ផ្កាប់មុខ​របស់​លោក​មិន​យល់​ការណ៍ និង​មិន​យល់ពី​ចេតនា​ល្អ​នេះ​សោះ មាន​តែ​ជេ​ប្រទិច​ពួក​យើង ខ្ញុំ​ខិតខំ​អត់ធ្មត់​ណាស់ សូម​ចាំ​ថា ​ការ​អត់ធ្មត់គឺវាមាន​ដែន​កំណត់ ហើយ​ការ​ឈឺចាប់​នឹង​ធ្វើ​ឲ្យ​មនុស្ស​លែង​ដូច​ដើម ។

លោកស្រី​បាន​បញ្ជាក់​ថា​ ៖«ដល់​វេលា​ត្រូវ​អនុវត្ត​សន្យា​មិន​ហ៊ាន​មក បែរ​ជា​និយាយ​បណ្តុះ​បង្អាប់​ការ​លះបង់​របស់​អ្នក​ដទៃ​ដើម្បី​លើក​តម្លៃ​ខ្លួន​ឲ្យ​ខ្ពស់ ​និង​ដើម្បី​ឲ្យ​ពលរដ្ឋ​ភ្លេច​សន្យារបស់​លោក​» ។

លោកស្រី​មេធាវី​ក៏​បាន​ចំអក​ទៅ​លោក ​សម រ​ង្ស៊ី​ ថា​ ៖«ចង់​ខ្ពស់​ក៏​ខ្ពស់​ចុះ ខ្ញុំ​អបអរសាទរ​តែ​រហូត​មក​ទេ ប៉ុន្តែ​កុំ​ជាន់​គេ​ដើម្បី​ឡើង​ខ្ពស់​ខ្លួនឯងអាណិត​អ្នក​ស្លូតត្រង់​ផង ។ ​ឥឡូវ​ដើម្បី​កុំឲ្យ​គេ​ថា​លោក​អន់ និង​ដើម្បី​កុំ​ឱ្យអ្នកគាំទ្រ​ការ​ភ្នាល់​របស់​លោក​អស់​ស​ង្ឈឹ​ម ដែល​ខំ​ប្រឹង​ជេ​ពួក​ខ្ញុំដើម្បី​ការពារ​ការ​ភ្នាល់​នោះ លោក​អាច​អនុវត្ត​ការ​សន្យា​របស់​លោក​បាន បើ​ទោះបីជាលោកត្រូវ​ស្លាប់ ឬ​ជាប់គុក ខ្ញុំ និង​ពលរដ្ឋ​ជា​ច្រើន​អតិប្បរិមានឹង​ចាត់​ទុក​លោកជាវីរ​បុស​ស្នេហា​ជាតិមិន​ដូច​លោក​គិត​ទៅ​លើ​ការ​លះបង់​របស់​អ្នក​ដទៃ​នៅ​ពេល​នេះ​ទេ» ​។

លោកស្រី​បាន​លើក​ឡើង​ទៀត​ថា​ ៖«​តើ​ សម រ​ង្សុី និង​ កឹ​ម សុខា ជា​មនុស្ស​តែ​មួយ​ស្អី​ទៅបើកា​រលះបង់​របស់ កឹ​ម សុខា លោក សម រ​ង្សុី មើល​មិនឃើញ​ហើយ​ថែម​ទាំង​ជាន់​ចោល​ទៀតមិន​ឲ្យ​តម្លៃស្មើ​ការ​រត់​របស់​លោក​ផង​ហ្នឹង​ ! បើ​ថា ​មនុស្ស​តែ​មួយទាល់តែ​អ្វី​ៗ​ទាំង​អស់​ឲ្យ​តម្លៃស្មើគ្នា» ៕

ចុចអាន ៖ ផែនដី​ក្រឡាប់ចាក់​អស់ហើយ សម រ​ង្ស៊ី ប្រកាស​មិន​ចូល​ស្រុក​ខ្មែរ​វិញ​ទេ

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ