រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់នីតិវិធីស៊ើបសួរលើសំណុំរឿងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិករណីប្រមាថព្រះមហាក្សត្រ ។
នេះបើតាមលិខិតរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដែលត្រូវបាននគរបាលរាជធានីភ្នំពេញ បានយកដីការបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញទៅបិទនៅស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។
លិខិតរបស់របស់ចៅក្រមស្តីពីការបញ្ចប់ការស៊ីបសួរបានលើកឡើងបញ្ជាក់ថា ចំពោះការបញ្ចប់នីតិវិធីស៊ើបអង្កេតលើសំណុំរឿងប្រមាថអង្គព្រះមហាក្សត្ររបស់ទណ្ឌិត សម រង្ស៉ី មេចលនាសង្គ្រោះជាតិ ។
នៅក្នុងលិខិតរបស់ចៅក្រម ហម ម៉េងសែ បានបញ្ជាក់ថា«ឈ្មោះ សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ ជនជាតិខ្មែរ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី០៦, ថ្ងៃទី០៧ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្ ៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ» ។ ចៅក្រមបានជូនដំណឹងថា «សំណុំរឿងព្រហ្មទណ្ឌខាងលើនេះ យើងបានបញ្ចប់ការស៊ើបសួរហើយ» ។
គូររំលឹងផងដែរថា ដើមចមនៃបណ្តឹងនេះគឺបានកើតឡើងកាលពីខែមិថុនា ឆ្នាំ២០១៨ ដោយ ទណ្ឌិត សម រង្ស៊ី មេចលនាសង្គ្រោះជាតិបានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនាចុងខែកក្កដានោះថា ជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញសេចក្តីប្រកាសថាព្រះរាជសារនោះជាព្រះរាជសារពិតប្រាកដមិនក្លែងក្លាយក៏ដោយ ។
បើតាមច្បាប់ថ្មី មាត្រា៤៣៧ (ស្ទួន) ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល ។
ចំពោះនិតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់១០លានរៀលទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើនក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ៕
ចែករំលែកព័តមាននេះ