ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម អា​មេ​រិ​ក​-​ចិន នឹង​ដឹង​ច្បាស់​ស​.​ខ្មៅ​នៅ​ពេល​ដែល​…

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ កន្លង​មក​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នឹង​បន្ត​ការ​ចរចា​លើ​ពាណិជ្ជកម្ម​នៅ​ស​ប្តា​ហ៍​នេះ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ប៉ុន្តែ​លោក​ប្រធានាធិបតី…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ កន្លង​មក​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នឹង​បន្ត​ការ​ចរចា​លើ​ពាណិជ្ជកម្ម​នៅ​ស​ប្តា​ហ៍​នេះ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ប៉ុន្តែ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​សា​ជា​ថ្មី​កាលពី​ថ្ងៃ​សុក្រ ថា​លោក​អាច​ពន្យា​ពេល​ថ្ងៃ​កំណត់​សម្រាប់​កិច្ចព្រមព្រៀង និង​ផ្អាក​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ។

លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​នៅ White House ថា សហ​រដ្ឋអាមេរិក​បាន​ខិត​ជិត​យ៉ាង​ខ្លាំង​ក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយនឹង​ប្រទេស​ចិន ហើយ​លោក​នឹង​មាន​កិត្តិយស​ក្នុង​កា​រដក​ពន្ធ​ចេញ ប្រសិនបើ​សម្រេច​កិច្ចព្រមព្រៀង​នេះ​បាន ។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ការ​ចរចា​ពិតជា​មាន​ភាព​ស្មុគស្មាញ​ណាស់ ។

គួរ​បញ្ជាក់​ដែរ​ថា ពន្ធ​អា​មេ​រិ​កលើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​នឹង​ត្រូវ​បាន​បង្កើន​ពី​១០%​ទៅ​២៥% នៅ​ថ្ងៃ​ទី​១ ខែមីនា ខាង​មុខ​ប្រសិនបើ​ប្រទេស​ទាំង​ពីរ​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​បាន​ដើម្បី​ដោះស្រាយ​តម្រូវការ​អា​មេ​រិ​ក​ឲ្យ​ប្រទេស​ចិន​បញ្ឈប់​ការ​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា និង​ឲ្យ​ប្រទេស​ចិន​អនុម័ត​ច្បាប់​ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា​ឲ្យ​បាន​ប្រសើរ​​ជាង​មុន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ