តាមពិតលោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរួចហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានអះអាងថា លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរួចហើយ…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានអះអាងថា លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរួចហើយ…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានអះអាងថា លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរួចហើយ ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នេះបន្ទាប់ពីស្ថានទូតអាមេរិកបានប្រសម្តែងក្តីព្រួយបារម្មណ៍ចំពោះលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានកំពុងជាប់ឃុំអស់រយៈពេលជិត១៨ខែមកហើយ ហើយដោយគ្មានភ័ស្តុតាងដាក់បន្ទុក ។
លោក គឹម សន្តិភាព បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ថាបច្ចុប្បន្ននេះជនត្រូវចោទ កឹម សុខា មិនស្ថិតក្នុងរបបឃុំខ្លួននោះទេ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំតាំងពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ មកម្ល៉េះ !
សូមជម្រាបថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចៅក្រមសម្រេចឃុំខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ។
យោងតាមក្រមនីតីវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាការឃុំខ្លួនដែលសម្រេចដោយចៅក្រមស៊ើបសួរសម្រាប់បទឧក្រិដ្ឋ គឺអាចមានរយៈពេល៦ខែ និងអាចពន្យាពេលម្តងបាន៦ខែចំនួនពីរដង ៕
ចែករំលែកព័តមាននេះ