ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EBA: អឺរ៉ុប​ចង់បាន​អ្វី​ពី​កម្ពុជា?

5 ឆ្នាំ មុន
  • ភ្នំពេញ

សហភាព​អឺរ៉ុប​បាន​បង្ហាញ​ថា​ កម្ពុជា​អាច​នៅ​មានឱកាស​នៅឡើយ​ ដើម្បី​ថែរក្សា​គម្រោង​អ្វី​ៗ​ទាំងអស់​លើក​លែង​អាវុធ ឬ​ហៅ​ថា EBA (Everything But Arms) ដែល​នាំ​អោយ​កម្ពុជា អាច​ធ្វើការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​ព​ន្ធ…

សហភាព​អឺរ៉ុប​បាន​បង្ហាញ​ថា​ កម្ពុជា​អាច​នៅ​មានឱកាស​នៅឡើយ​ ដើម្បី​ថែរក្សា​គម្រោង​អ្វី​ៗ​ទាំងអស់​លើក​លែង​អាវុធ ឬ​ហៅ​ថា EBA (Everything But Arms) ដែល​នាំ​អោយ​កម្ពុជា អាច​ធ្វើការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​ព​ន្ធ ។

លោក ច​ច អេ​ដ​ហ្កា​រ ​( George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់ កោះ​សន្តិភាព​ថា ​សហភាព​អឺរ៉ុបបាន​គូសបញ្ជាក់​ជា​ច្រើន​ពេល​មក​ហើយ​នូវការ​ព្រួយបារម្ភ​មួយចំនួន​ដែល​បាន​នាំ​ដល់​ការ​បើក​នីតិវិធី​ ឆ្ពោះទៅ​កាន់ការ​ដក​បណ្តោះអាសន្ន​គម្រោង​EBA​នេះ ​ចេញពី​ប្រទេស​កម្ពុជា​។

លោក​បាន​និយាយ​ទៀត​ថា​ ការ​ព្រួយបារម្ភ​ទាំងនោះ​ ផ្តោត​ទៅ​លើ​វិស័យ​បី​សំខាន់​ដែល​ក្នុង​នោះ​ មានទី​មួយ សិ​ទ្ធិ​នយោបាយ និង​ការ​ការ​រួម​តូច​នៃ​លំហ ​សម្រាប់​គណបក្សប្រឆាំង និងសង្គម​ស៊ី​វិល ទី​ពីរបញ្ហាការងារ​និង​ការ​រារាំង​ដល់​សេរីភាព​នៃ​សមាគម និងសិទ្ធិ​ចរចា​ជា​រួម និង​ទី​បី ការ​ព្រួយបារម្ភ​ទៅ​លើ​ការ​ធ្វើ​សម្បទាន​ដីធ្លី​សេដ្ឋកិច្ច​ ពិសេស​ទាក់ទង​នឹង​វិស័យ​ស្ករ​ ។

លោក​បាន​បន្ត​ទៀត​ថា​ ដើម្បី​ចៀសវាង​ការ​ព្យួរ​គម្រោង​EBA ​នេះ អាជ្ញាធរ​កម្ពុជា​ចាំ​បាច់​ ត្រូវដោះស្រាយ​បញ្ហា​ទាំង​អស់នេះ​ ដោយ​ក្នុង​នោះ​រួម​មាន​តាម​រយ​:​ការ​ធានា​អោយ​មាន​បរិយាកាស​មួយ​ដែល​គណ​បក្ស​ប្រឆាំង សង្គម​ស៊ី​វិល សហជីព និងសារព័ត៌មាន​អាច​ដំណើរការ​ដោយ​សេរី​ ។

កន្លង​មក​ រដ្ឋាភិបាល​កម្ពុជា​បាន​មាន​វិធានការ​ជា​វិជ្ជមាន​មួយ​ចំនួន​រួច​មក​ហើយ​ ដូច​ជា​ការ​ដោះ​លែង​អ្នក​កាសែត អ្នកនយោបាយ និងសកម្មជន​សង្គម​ស៊ី​វិល ព្រមទាំងការ​អនុម័ត ទៅ​លើការ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ​ដែល​អនុញ្ញាត​អោយ​បុគ្គលិក ​ដែល​ត្រូវ​ហាមឃាត់​មិន​អោយធ្វើ​
នយោ​បាយ​អាច​ទទួល​បាន​សិ​ទ្ធិនយោបាយ​វិញ​ និង​វិធានការ​មួយ​ចំនួន​ទៀត​ ដែល​ដោះស្រាយ​ដល់​ការ​
ដ្បិត​សកម្មភាព​សង្គម​ស៊ី​វិល​ និង​សហជីព​ ។

លោក​ឯកអគ្គរដ្ឋទូត​និយាយ​ថា​ សហភាព​អឺរ៉ុប​កត់សម្គាល់​វិធានការ​វិជ្ជមាន​ទាំង​អស់នេះ ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី លោក​ទូត​និយាយ​ថា ​សហភាព​អឺរ៉ុប​រង់ចាំ​មើល​វិធានការ​បន្ថែម​ទៀត ដោយ​រួម​ទាំង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​លោក​កឹ​ម​ សុខា​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។

ប៉ុន្តែ​យោង​តាម​ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក លក្ខ​ខណ្ឌ​របស់​សហភាព​អឺរ៉ុប ​អាចធ្វើ​អោយប៉ះ​ពាល់​ដល់​ឯករាជ​ភាព ​និងអធិបតីភាព​កម្ពុជា​ ដែល​ធ្វើ​អោយរដ្ឋាភិបាល ​មិន​អាចធ្វើការ​ដោះ​ដូរ​បាន​ជា​មួយនឹង​ជំនួយ​ឡើយ ។

អត្ថបទសរសេរ ដោយ