ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ ស្លា.ប់​៨​នាក់ របួសធ្ងន់​ស្រាល​២២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៦​និង​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​កើតឡើង​២០​លើក​(​យប់​១២​លើក​)​ស្លាប់​៨​នាក់​(​ស្រី​៤​នាក់​) របួសធ្ងន់​១៨​នាក់​(​ស្រី​៩​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់​:​ល្បឿន​២​លើក​ស្លាប់​១​នាក់​,…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៦​និង​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​កើតឡើង​២០​លើក​(​យប់​១២​លើក​)​ស្លាប់​៨​នាក់​(​ស្រី​៤​នាក់​) របួសធ្ងន់​១៨​នាក់​(​ស្រី​៩​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់​:​ល្បឿន​២​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​១១​លើក​ស្លាប់​៥​នាក់​, បត់​គ្រោះថ្នាក់​គ្មាន ស្លាប់​គ្មាន​, មិន​ប្រកាន់​ស្តាំ​៤​លើក​ស្លាប់​១​នាក់​, បត់​ឆ្វេង​ស្តាំ​១​លើក​, ស្រវឹង​១​លើក​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៨​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​២​នាក់​) ថ្មើរជើង​៣​នាក់​,​ឡាន​ន​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៧​លើក​ស្លាប់​២​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​២ លើក​ស្លាប់​២​នាក់​, យាន​ផ្សេង​ៗ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​តូច​២​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​២​លើក​, ម៉ូតូ​និង​ថ្មើរជើង​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​,​រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៦​គ្រឿង​, រថយន្ត​តូច​១៣​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង​, ថ្មើរជើង​៤​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​៨​លើក​, ថ្មើរជើង​៤​លើក​, យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​, ផ្លូវ​ខេត្ត​១៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​៤ នាក់​(​ស្រី​៣​នាក់​), ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់​, ខេត្ត​ព្រះ​សីហ​នុ​៣​លើក ស្លាប់​ប្រុស​២​នាក់ របួស​៤​នាក់​, ខេត្តបន្ទាយមានជ័យ​១​លើក​ស្លាប់ ស្រី​១​នាក់​, ខេត្តកំពង់ធំ​១​លើក ស្លាប់​ស្រី​១​នាក់ និង​ខេត្តកណ្តាល​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ