ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្ដើម​ពង្រីក​ព្រ​លាន​យន្តហោះ​កងកេង​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​កងកេង​ខេត្ត​ព្រះ​សីហ​នុ​បាន​ចាប់ផ្តើម​ពង្រីក​ផ្លូវរ​ត់របស់​ខ្លួន​ហើយ ដើម្បី​អាច​ឲ្យ​យន្តហោះ​អាច​ចុះ​ចត​យន្តហោះ​ខ្នាត​ធំ​ជាង​មុន និង​អាច​ទទួល​បាន​អ្នកដំណើរ​ប្រមាណ​១០​លាន​នាក់​ក្នុង​មួយឆ្នាំ ។ ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា លោក​ពេជ្រ សុ​ប៉ុន​តារា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​កងកេង​ខេត្ត​ព្រះ​សីហ​នុ​បាន​ចាប់ផ្តើម​ពង្រីក​ផ្លូវរ​ត់របស់​ខ្លួន​ហើយ ដើម្បី​អាច​ឲ្យ​យន្តហោះ​អាច​ចុះ​ចត​យន្តហោះ​ខ្នាត​ធំ​ជាង​មុន និង​អាច​ទទួល​បាន​អ្នកដំណើរ​ប្រមាណ​១០​លាន​នាក់​ក្នុង​មួយឆ្នាំ ។

ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា លោក​ពេជ្រ សុ​ប៉ុន​តារា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​មក​ថា ការ​ពង្រីក​ព្រ​លាន​យន្តហោះ​កងកេង​បាន​ចាប់ផ្តើម​ហើយ ដោយ​ព្រ​លាន​នេះ​នឹង​ពង្រីក​ផ្លូវ​រត់​ប្រវែង​១.០០០​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ព្រ​លាន​យន្តហោះ​នេះ​ទទួល​បាន​អ្នកដំនើរ​ច្រើន​ជាង​មុន និង​ចុះ​ចត​យន្តហោះ​បាន​ទំហំ​ធំ​ជាង​មុន ។

លោក​បន្ត​ថា ក្រោយ​ពង្រីក​ព្រ​លាន​យន្តហោះ​នេះ មាន​សមត្ថភាព​និង​ប្រវែង​ផ្លូវ​រត់​ប៉ុនគ្នា នឹង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​សព្វ​ថ្ងៃនេះ ខណៈ​សព្វថ្ងៃ​ព្រ​លាន​នេះ​មាន​ទំហំ​ដូច​គ្នា​នឹង​ព្រ​លាន​ខេត្ត​សៀមរាប ។

លោក​បន្ត​ថា ៖« ក្រោយ​ពេល​ផ្លូវ​រត់​នេះ​ពង្រីក​រួច យើង​នឹង​រៀបចំ​សាងសង់​អគារ​ទទួល​អ្នកដំណើរ​ជា​បន្ត ដើម្បី​អាច​ឲ្យ​ព្រ​លាន​នេះ​មាន​សមត្ថភាព​ទទួល​អ្នកដំណើរ​១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ »​។ លោក​បន្ត​ថា ៖« បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១១​បាន​និង​កំពុង​ចុះ​ចត​ជា​ប្រចាំ​នៅ​ព្រ​លាន​នេះ ដែល​ចំនួន​នេះ​មិន​ទាន់​រាប់​បញ្ចូល​ការ​ហោះហើរ​លក្ខណៈ​ជួល​នៅឡើយ »​។ ទោះជា​យ៉ាងណា លោក​មិន​បញ្ជាក់​ឲ្យ​ដឹង ពី​ទំហំ​ទុន​វិនិយោគ​លើ​ការ​ពង្រីក​ប្រវែង​ផ្លូវ​រត់ និង​ការ​ចំណាយ​សាងសង់​អាគារ​ទទួល​អ្នកដំណើរ​នា​ពេល​អនាគត​នោះ​ទេ ។

លោក​ពេជ្រ សុ​ប៉ុន​តារា បាន​បន្ត​ថា ប្រសិនជា​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ តាម​ផែនការ​ការ​ពង្រីក​ផ្លូវរ​ត់របស់​ព្រ​លាន​យន្តហោះ​នេះ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ព្រ​លាន​យន្តហោះ​កងកេង​ខេត្ត​ព្រះ​សីហ​នុ នឹង​ត្រូវ​ពង្រីក ដើម្បី​ទទួល​បាន​អ្នកដំណើរ​កាន់តែ​ច្រើន ខណៈ​គោលដៅ​របស់​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​ទទួល​បាន​អ្នកដំនើរ​តាម​ផ្លូវអាកាស​កើនឡើង​ដល់​៣០​លាន​នាក់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Tianjing Union Development Group​ក៏​បាន​និង​កំពុង​ចាប់ផ្តើម​សាងសង់​ព្រ​លាន​យន្តហោះ​លំដាប់​អន្តរជាតិ​មួយទៀត ស្ថិត​នៅ​ក្នុងស្រុក​បុ​ទុម​សាគរ នៃ​ខេត្តកោះកុង​ផង​ដែរ ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី​ឆាយ ស៊ី​វលី​ន​បាន​មាន​ប្រសាសន៍​ថា ក្រោយ​ការ​ពង្រីក​រួច​ព្រ​លាន​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង ព្រោះ​វា​ធំ​ជាង​មុន អាច​ទទួល​ចុះ​ចត​យន្តហោះ​ធំ​ជាង​មុន និង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ប្រសើរ​ជាង​មុន ជាមួយ​ប្រព័ន្ធ​រៀបចំ​ទទួល​អ្នកដំណើរ​កាន់តែ​ងាយ​ស្រួល និង​មាន​ផាសុកភាព​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ លោកស្រី​បន្ត​ថា ខេត្ត​ព្រះ​សីហ​នុ កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហេតុនេះ​អ្វី​សំខាន់​នា​ពេល​នេះ តើ​យើង​មាន​អ្វី​ទាក់ទាញ​គេ​ក្រៅពី​តំបន់ឆ្នេរ ។

លោកស្រី​បន្ត​ថា ៖« ខេត្ត​ព្រះ​សី​ហនុមាន​ការ​រីក​ចម្រើន​លឿន តែ​ការ​រៀបចំ​យឺត​ដោយ​បច្ចុប្បន្ន​ខេត្ត​នេះ​ខ្វះខាត​ធនធានមនុស្ស សេវា​បដិសណ្ឋារកិច្ច​នៅ​មាន​កម្រិត ភោជនីយដ្ឋាន​នៅ​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ »​។ លោកស្រី​បន្ថែម​ថា ៖« ក្រៅពី​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត យើង​ត្រូវ​មាន​រមណីយដ្ឋាន​កែ​ច្នៃ​បន្ថែម​ទៀត ព្រោះ​ភ្ញៀវ​ទេសចរ​មិន​ត្រឹមតែ​ចង់​មក​កម្សាន្ត​នៅ​ឆ្នេរ​ខ្សាច់ ហើយ​ថតរូប​នោះ ទេ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ