ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់​ពី​គន្លឹះ​សម្រាប់​វិនិយោគ​អចលនទ្រព្យ​ឱ្យ​ជោគជ័យ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​សេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​ក្រុមហ៊ុន Emerging Markets Consulting លោក​ង៉ែត ជូ ដែល​កំពុង​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​សេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​ក្រុមហ៊ុន Emerging Markets Consulting លោក​ង៉ែត ជូ ដែល​កំពុង​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​សារព័ត៌មាន និង​ជា​គ្រូ​បង្គោល​បណ្ដុះ​គំនិត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​មួយ​រូប​បាន​ប្រាប់​ពី​គន្លឹះ​ចំនួន​៥​ចំណុច ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​អចលនទ្រព្យ​ទទួល​បានការ​រីក​ចំរើន​គ្រប់​ស្ថានភាព​នៃ​ទីផ្សារ ។

លោក ង៉ែត ជូ បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់​លោក​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ម្សិលមិញ​ថា បើ​ចង់​ទទួល​បាន​ជោគជ័យ​លើ​ជំនួញ​វិស័យ​អចលនទ្រព្យ អ្នក​វិនិយោគ​ត្រូវ​មាន ៖

១- មាន​ចក្ខុវិស័យ​រយៈពេល​វែង ៖ អ្នក​វិនិយោគ​ជា​ច្រើន​ខ្វះ​ចក្ខុវិស័យ​រយៈពេល​វែង វិនិយោគ​ដេញ​តាម​ក្រោយ​ចំហាយ​នៃ​ការ​អភិវឌ្ឍ ។ ជា​រឿយ​ៗ គេ​តែង​ជួប​វិបត្តិ​កប់ដើម​ទុន​យូរ ឬ​ទទួល​បាន​ផល​ចំណេញ​តិចតួច​។ ផ្ទុយ​ទៅ​វិញ អ្នក​វិនិយោគ​ដែល​មាន​ចក្ខុវិស័យ​ចេះ​ប្រ​មើរ​មើល​ការ​អភិ​ឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ កំណើន​ប្រជាពលរដ្ឋ និង​ការ​ពង្រីក​ក្រុង​។ ជា​រឿយ​ៗ ពួក​គេ​មិន​ចំណាយ​ដើមទុន​ធំ​ក៏​អាច​ទទួល​បាន​ផល​ចំណេញ​ខ្ពស់ និង​ហានិភ័យ​ទាប​ ។

ពោល​គឺ​ពួក​គេ​មាន​ភាព​អំណត់​ដោយ​ត្រៀមខ្លួន​សំរាប់​ទទួលផល​ពី​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​។ ឧទាហរណ៍ កាលពី​ឆ្នាំ​២០១៤ ខ្ញុំ​វិនិយោគ​ដី​នៅ​តំបន់​ភ្នំ​ប្រសិទ្ធ​ត្រឹម​តម្លៃ​ជាង​១០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ដល់​ពេល​នេះ​តម្លៃ​ចន្លោះ​ពី​១៤០ ទៅ​២០០​ដុល្លា​ក្នុង​១​ម៉ែត្រការ៉េ ។

២- មាន​ទំហំ​វិនិយោគ​ធំ​គួរសម ៖ ទំហំ​នៃ​ការ​វិនិយោគ​គួរ​ចាប់ផ្តើម​ពី​៥​ទៅ​១០​ហិ​កតា​ដើម្បី​ឲ្យ​ការ​រចនា​គម្រោង​បាន​ប្រសើរ មាន​ភាព​ទាក់ទាញ និង​ធានា​បាន​នូវ​តម្លៃ​ប្រកួតប្រជែង​ខ្ពស់ ។

៣- ការ​វិនិយោគ​គួរ​មាន​យុទ្ធសាស្ត្រ ៖ ជាក់លាក់ និង​ស្មោះស្ម័គ្រ​នឹង​ទីផ្សារ អ្នក​វិនិយោគ​លំ​ៗ លោត​ចូល​ក្នុង​ទីផ្សារ​ពេល​មាន​សភាព​ពុះ​កញ្ជោ​ល គេ​ដណ្តើម​ទិញ​ពេល​តម្លៃ​ហក់​ឡើង​ខ្ពស់​។ ផ្ទុយ​ទាំងស្រុង អ្នក​វិនិយោគ​ពិតប្រាកដ​មាន​ភក្តីភាព​នឹង​ទីផ្សារ មិន​រា​ថយ និង​សម្រុក​វិនិយោគ​ពេល​ទីផ្សារ​ស្ងប់ស្ងាត់ និង​មាន​តម្លៃ​ទាប ។

៤- ការ​អភិវឌ្ឍ​គម្រោង​អនុលោម​ទៅ​តាម​តម្រូវការ​របស់​អតិថិជន ៖ តម្រូវការ​របស់​អតិថិជន​មាន​ភាព​ស្មុគស្មាញ​។ អ្នក​វិនិយោគ​ជោគជ័យ​រមែង​ស្តាប់ និង​យល់​ពី​តម្រូវការ សេចក្តី​ប្រាថ្នា លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ និង​លក្ខខណ្ឌ​នានា​ដែល​អតិថិជន​ចង់បាន ។

៥- ចេះ​កសាង​កេរ្តិ៍ឈ្មោះ និង​ទំនុកចិត្ត ៖ ទោះជា​វិនិយោគ​លើ​វិស័យ​អ្វី​ក៏​ដោយ ឬ​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ អ្នក​មាន​អាច​ជោគជ័យ​ធំ និង​យូរអង្វែង​បាន​ទេ ប្រសិនបើ​អ្នក​មិន​បាន​កសាង​កេរ្តិ៍ឈ្មោះ និង​ទំនុកចិត្ត​ក្នុង​សង្គម​។ ឧទាហរណ៍ ម្ចាស់​បុរី​ពិភព​ថ្មី​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង និង​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​ធំធេង​។ អតិថិជន​ហ៊ាន​កក់​ប្រាក់ ទោះបីជា​ផ្ទះ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ