តាមរយៈការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យឃើញថា ទឹកទំពាំងបាយជូរផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់បេះដូង ៖ • ជួយកាត់បន្ថយហានិភ័យនៃការកកឈាមក្នុងសរសៃឈាម ។ • ជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ ។ • ជួយការពារការខូចខាតសរសៃឈាមក្នុងបេះដូង និង • ជួយរក្សាសម្ពាធឈាមអោយអ្នកមានសុខភាពល្អ ។
ទំពាំងបាយជូរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារសុខភាពអ្នក ។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ ត្រូវបានរកឃើញជាចម្បងនៅក្នុងសម្បក ដើម ស្លឹក និងគ្រាប់របស់ទំពាំងបាយជូរ ។
ចំនួននៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែទំពាំងបាយជូរ អាស្រ័យលើកត្តាជាច្រើន រួមទាំងប្រភេទនៃទំពាំងបាយជូរ ប្រភពដែលវាដុះ និងវិធីសាស្ត្រក្នុងការដាំវា ។ ផ្លែទំពាំងបាយជូរក្រហម និងពណ៌ស្វាយក្រមៅ មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងទំពាំងបាយជូរពណ៌ស ឬពណ៌បៃតង ។
ដូចគ្នានេះដែរ កម្រិតនៃការប្រឆាំងអុកស៊ីតកម្មសម្បូរនៅក្នុងស្រាក្រហមផងដែរ។ ប៉ុន្តែអ្នកត្រូវចាំទុកផងដែរថា អ្នកគួរបរិភោគផ្លែទំពាំងបាយជូរទាំងមូល ជាជាងការទទួលទឹកទំពាំងបាយជូរជាប្រចាំ ។
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ផ្លែទំពាំងបាយជូរទាំងមូលផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងទឹកទំពាំងបាយជូរ និងស្រាក្រហម ប៉ុន្តែទឹកទំពាំងបាយជូរក៏ចាត់ទុកជាអាហារជាតិសរសៃផងដែរ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ