ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​បុក​រះ​ជា​ច្រើន​គ្រឿង មាន​ទាំង​អ្នក​ស្លា.ប់ និង​របួស លើ​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេ​ក្តី​រាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​រះ​រថយន្ត​ធុន​តូច​ៗ​ចំនួន​៤​គ្រឿង បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស ។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៩​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេ​ក្តី​រាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​រះ​រថយន្ត​ធុន​តូច​ៗ​ចំនួន​៤​គ្រឿង បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ថ្នល់បំបែក​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤១-១៤២ ក្នុងភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​របាយការណ៍​បឋម​ពី​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២​បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​ស៊ីម៉ង់​ត៌ ​បើកបរ​ក្នុង​​ទិស​ដៅ​ពី​ស្រុកស្រែ​អំបិល​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ថ្នល់បំបែក​ចុះ​មក​ផ្លូវជាតិ​លេខ​៤ ស្រាប់តែ​រថយន្តដឹកស៊ីម៉ង់ត៍​​នោះ​បាន​ដាច់​ហ្វ្រាំង​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​តូច​ៗ​ចំនួន​៤​គ្រឿង​ផ្សេង​ទៀត ដែល​បណ្តាល​អោយ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ខ្លះ​ទៀត​រង​របួស រីឯ​រថយន្ត​ក៏​រង​ការ​ខូចខាតផងដែរ​ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័ ក្រៅពី​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ក៏បាន​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ ក៏​ដូច​ជា​ស្រាវជ្រាវ​លើ​សាវតារ​ភាគី​រថយន្ត​ដែល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ