ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និន្នាការ​ពលរដ្ឋ​ទទួលទាន​កាហ្វេ​ក្នុង​ហាង​ត្រឹមត្រូវ​មាន​កំណើន​ខ្ពស់ ផ្តល់​ឱកាស​រីក​ធំធាត់​សម្រាប់​អាជីវកម្ម​កាហ្វេ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ពលរដ្ឋ​កម្ពុជា ពី​ការ​ទទួលទាន​កាហ្វេ​នៅ​តាម​ផ្លូវ មក​រក​សេវាកម្ម​កាហ្វេ​ដែល​មាន​ម៉ាក​យីហោ និង​ឆុង​ភ្លាម​ៗ នៅ​ក្នុង​ហាង​ត្រឹមត្រូវ​នោះ កាន់តែ​មាន​កំណើន​ឡើង​គួរ​អោយ​កត់សម្គាល់ ដែល​ជា​ឱកាស​មួយ​សម្រាប់​ឧស្សាហកម្ម​កាហ្វេ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ពលរដ្ឋ​កម្ពុជា ពី​ការ​ទទួលទាន​កាហ្វេ​នៅ​តាម​ផ្លូវ មក​រក​សេវាកម្ម​កាហ្វេ​ដែល​មាន​ម៉ាក​យីហោ និង​ឆុង​ភ្លាម​ៗ នៅ​ក្នុង​ហាង​ត្រឹមត្រូវ​នោះ កាន់តែ​មាន​កំណើន​ឡើង​គួរ​អោយ​កត់សម្គាល់ ដែល​ជា​ឱកាស​មួយ​សម្រាប់​ឧស្សាហកម្ម​កាហ្វេ ទាំង​ការ​នាំ​ចូល​សិទ្ធិ​ចែកចាយ​បន្ត និង​បង្កើត​ក្នុងស្រុក ។ ក្នុង​នោះ​ដែរ ការ​បង្កើត​ម៉ាក​យីហោ​កាហ្វេ​ក្នុងស្រុក ក៏​ឃើញ​ថា​កំពុង​មាន​កំណើន​គួរ​អោយ​កត់សម្គាល់​ផង​ដែរ ជាក់ស្ដែង «​ស៊ី​ក្លូ​កាហ្វេ » ដែល​ជា​ម៉ាក​បង្កើត​ក្នុងស្រុក​បាន​មើលឃើញ​ពី​ឱកាស​នៃ​អាជីវកម្ម​នេះ និង​គ្រោង​បង្កើត​សាខា​អោយ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ជាមួយនឹង​ការ​ផ្ដល់​សិទ្ធិ​លក់​បន្ត ( Franchise ) ទៅ​កាន់​ដៃគូរ ។

បើ​តាម​លោក ឃួ​ន យ៉ូ​អីុ ស្ថាបនិក​ហាង​កាហ្វេ (​ស៊ី​ក្លូ​កាហ្វេ ) ដែល​ជា​ម៉ាក​សញ្ញា​ក្នុងស្រុក​មួយ​បាន​អោយ​​ដឹង​ថា គោល​គំនិត​ចម្បង​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ហាង​កាហ្វេ​នេះ​ឡើង ដើម្បី​ផ្ដល់​ជូន​នូវ​សេវាកម្ម​កាហ្វេ​ទៅ​កាន់​ពលរដ្ឋ​ក្នុងស្រុក និង​បរទេស​អោយ​ស្គាល់​ពី​ម៉ាក​សញ្ញា​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ។ មួយវិញទៀត​នោះ គឺ​ដើម្បី​ពង្រីក​ហាង​កាហ្វេ​នេះ អោយ​កាន់តែ​ច្រើន​តាម​ទៅ​អាច​ធ្វើ​បាន ដោយ​នឹង​លក់​សិទ្ធិ​អាជីវកម្ម ( Franchise ) ទៅ​កាន់​ដៃគូរ​ដែល​មាន​បំណង​បើក​អាជីវកម្ម​កាហ្វេ ខណៈ​កំណើន​នៃ​ការ​ទទួល​កាហ្វេ​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា កាន់តែ​ច្រើន​រួម​ទាំង​សិស្ស និស្សិត និង​អ្នកបម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​នានា​ផង​ដែរ ។

លោក ឃួ​ន យ៉ូ​អ៊ី ថា ៖ « ការ​បង្កើត​ហាង​កាហ្វេ​នេះ​ដែរ ក៏​ដើម្បី​ប្រកួតប្រជែង​ជាមួយ​កាហ្វេ​ដែល​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស ខណៈ​បច្ចុប្បន្ន​យីហោ​នាំ​ចូល​ពី​ខាងក្រៅ កាន់តែ​ច្រើន​មក​កាន់​ក្នុងស្រុក​យើង ។ មួយ​វិញទៀត ក៏​ដើម្បី​ផ្ដល់​ជំរើស​កាន់តែ​ច្រើន​ទៅ​កាន់​អ្នក​និយម​ពិសារ​កាហ្វេ ជា​ពិសេស​កាហ្វេ​ដែល​ឆុង​ភ្លាម​ៗ ចេញពី​ម៉ាស៊ីន​ត្រឹមត្រូវ » ។

លោក​បន្ត​ថា ការ​បង្កើត​ម៉ាក​យីហោ​កាហ្វេ មិនមែន​ត្រឹមតែ​ការ​លក់​កាហ្វេ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​មាន
សេវា​កម្ម​ល្អ បន្ថែម​ពីលើ​គុណភាព​កាហ្វេ ដែល​ធ្វើ​អោយ​អតិថិជន​ពេញចិត្ត និង​ត្រលប់​មក​ប្រើ​សេវាកម្ម​យើង​ម្ដងទៀត ជាក់ស្ដែង​កាហ្វេ​ស៊ី​ក្លូ កាលពី​ពេល​បើក​ដំបូង​បាន​ផ្ដោត​ទៅ​លើ​សេវាកម្ម​រហ័ស ដោយ​ក្នុង​នោះ ភ្ញៀវ​អាច​ទិញ​ខ្ចប់​នៅ​នឹង​កន្លែង ដើម្បី​យក​ទៅ​ពិសារ​នៅ​កន្លែង​ការងារ ឬ​តាម​ផ្លូវ​ជាដើម ។ មួយ​វិញ​ទៀត​នោះ​កាហ្វេ​ស៊ី​ក្លូ​ក៏​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​កន្លែង​ភ្ញៀវ​ផង​ដែរ ដែល​ទាំងនេះ​ហើយ ធ្វើ​អោយ​ភ្ញៀវ​ពេញចិត្ត​ជាមួយនឹង​សេវាកម្ម​របស់​យើង និង​អាច​អោយ​យើង​មាន​លទ្ធភាព​ពង្រីក​ទីតាំង​ជា​បន្តបន្ទាប់។

លោក​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ហាងស៊ី​ក្លូ​កាហ្វេ បាន​ពង្រីក​ទីតាំង​រហូត​ដល់​៤​ទីតាំង ត្រឹម​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ផ្ដើម​ចេញពី​ការ​គាំទ្រ​របស់​អតិថិជន ។ លោក​ថា « នៅ​ក្នុង​ឆ្នាំ​២០១៩ និង ២០២០ ខាង​មុខ​នេះ យើង​នឹង​ពង្រីក​សាខា​បន្ថែម​ទៀត ដោយ​ផ្ដោត​ទៅ​លើ​សេវាកម្ម​ទទួលទាន​នៅ​នឹង​កន្លែង សម្រាប់​ភ្ញៀវ​ដែល​ជា​ធុរជន និង​សិស្ស និស្សិត ដើម្បី​អោយ​ពួក​គាត់​អាច​ទទួល​បាន​នូវ​រសជាតិ​កាហ្វេ​ផង និង​បំពេញ​កិច្ចការ​ផង ។

នៅ​ក្នុងឆ្នាំនេះ​ដែរ ស៊ី​ក្លូ​កាហ្វេ ក៏​នឹង​ពង្រីក​សេវាកម្ម​មួយទៀត គឺ​ការ​ទទួល​បម្រើ​សេវាកម្ម​កាហ្វេ នៅ​តាម​កម្មវិធី​ផ្សេង​ៗ​ដូច​ជា ពិធី​ភ្ជាប់ពាក្យ អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ » ។

លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ​អាជីវកម្ម​កាហ្វេ​នឹង​កាន់តែ​មាន​កំណើន​ឡើង​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​នូវ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ពី​ការ​ទទួលទាន​កាហ្វេ​តាម​ផ្លូវ មក​រក​កាហ្វេ ដែល​មាន​យីហោ​ស្តង់ដារ​ត្រឹមត្រូវ ក្នុង​នោះ​ស៊ី​ក្លូ​កាហ្វេ​ក៏​មាន​ផែនការ​ពង្រីក​បន្ថែម​នៅ​តាម​បណ្ដា​ទីប្រជុំជន​សំខាន់​ៗ នៅ​រាជធានី​ភ្នំពេញ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ