ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Michael Tuon ចែករំលែក​បទ​ពិសោធន៍​​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​របស់​គាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

ជួប​ជាមួយ​លោក Michael Tuon ដែល​ជា​កីឡាករ​ជំនាញ​ខាង​បាល់បោះ និង​អ្នកជំនួញ​ដ៏​ប៉ិន​ប្រសប់ ក្នុង​ការ​ចែករំលែក​អំពី​គន្លឹះ​របស់​គាត់​ក្នុង​ការ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​គាត់​នៅ​ក្នុង​ជីវិត។ ១. ជា​ធម្មតា តើ​បង​ធ្វើ​អ្វីខ្លះ​ក្នុង​មួយ​ថ្ងៃ? ខ្ញុំ​ចាប់ផ្តើម​ពី​ព្រលឹម​ជាមួយនឹង​ការ​ហាត់ប្រាណ…

ជួប​ជាមួយ​លោក Michael Tuon ដែល​ជា​កីឡាករ​ជំនាញ​ខាង​បាល់បោះ និង​អ្នកជំនួញ​ដ៏​ប៉ិន​ប្រសប់ ក្នុង​ការ​ចែករំលែក​អំពី​គន្លឹះ​របស់​គាត់​ក្នុង​ការ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​គាត់​នៅ​ក្នុង​ជីវិត។

១. ជា​ធម្មតា តើ​បង​ធ្វើ​អ្វីខ្លះ​ក្នុង​មួយ​ថ្ងៃ?

ខ្ញុំ​ចាប់ផ្តើម​ពី​ព្រលឹម​ជាមួយនឹង​ការ​ហាត់ប្រាណ និង​ញ៉ាំ​អាហារ​ពេល​ព្រឹក​មុន​ពេល​ខ្ញុំ​ទៅ​ធ្វើការ​។ ពេល​ថ្ងៃ​គឺជា​ពេល​ដែល​ខ្ញុំ​តែងតែមាន​គម្រោង​ប្រជុំ​ជាមួយនឹង​ភ្ញៀវ ហើយ​ពេល​ល្ងាច​ខ្ញុំ​ចំណាយពេល​នៅ​ជាមួយ​ក្រុម​គ្រួសារ ចំណែកឯ​ចុង​ស​ប្តា​ហ៍ គឺជា​ពេលវេលា​ផ្ទាល់ខ្លួន​របស់ខ្ញុំ អ្នក​អាច​រក​ខ្ញុំ​នៅ​ឯ​ទីលាន​បាល់បោះ​បាន​។

២. អ្វី​ទៅ​ដែល​ជម្រុញ​ឱ្យ​បង​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​បែប​នេះ?

ការ​លើកទឹកចិត្ត​ដ៏​ធំ​បំផុត​របស់ខ្ញុំ​គឺ​ភរិយា​ខ្ញុំ Maddy ដែល​តែងតែ​គាំទ្រ​ខ្ញុំ​ជា​និច្ច​។ គន្លឹះ​មួយទៀត​ដែល​ខ្ញុំ​មាន​គឺ​ការ​រៀបចំ​ការងារ​របស់ខ្ញុំ​ទាំងអស់​ឱ្យ​បាន​ល្អ ដើម្បី​ជួយ​អោយ​ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​ក្នុង​ការងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

៣. តើ​អ្នកមាន​អារម្មណ៍​តានតឹង​នៅ​កន្លែងធ្វើការ​ឬទេ?

មាន​ម្ដងម្កាល​ដែរ​។ ការ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ក្នុង​ការងារ​ធ្វើ​ឱ្យ​ខ្ញុំ​រវល់​ច្រើន ហើយ​ការ​មាន​ផ្ទៃពោះ​របស់ Maddy មាន​ន័យ​ថា ខ្ញុំ​ត្រូវ​ខិតខំ​ត្រៀមខ្លួន​សម្រាប់​សមាជិកគ្រួសារ​ថ្មី​របស់​យើង​។ អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​គឺ​រក្សាខ្លួន​ខ្ញុំ​ឱ្យ​មាន​សុខភាព​ល្អ និង​ធ្វើ​ការងារ​ឱ្យ​បាន​ល្អ​គ្រប់ពេលវេលា​។

៤- តើ​អ្នក​ធ្វើ​វា​បាន​ដោយ​របៀប​ណា?

ការ​សំរាក​អោយ​បាន​គ្រប់គ្រាន់ គឺ​មាន​សារៈសំខាន់​ណាស់​។ ខ្ញុំ​ថែម​ទាំង​រក្សា​សុខភាព​ខ្ញុំ ដោយ​ការ​លេង​បាល់បោះ​ជាមួយ​មិត្ត​ភ័​ក្ត​របស់ខ្ញុំ​រាល់​ចុង​ស​ប្តា​ហ៍​។ ខ្ញុំ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់ខ្ញុំ​ក្នុង​ករណី​មាន​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន ហើយ​ខ្ញុំ​ប្រើ​ថ្នាំ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​សម្រាប់​អាកា​រៈ​ឈឺចាប់​ជា​ប្រចាំ ជា​ពិសេស​របួស​ដែល​ខ្ញុំ​ទទួល​បាន​ពី​កីឡា​។ ខ្ញុំ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មូល​សម្រាប់​ឈឺ​សាច់ដុំ និង​ការ​ឈឺចាប់​ផ្សេង​ៗ ហើយ​ខ្ញុំ​ប្រើ​ក្រមួន​សម្រាប់​ការ​រង​របួស​ខ្នាត​តូច វា​ជួយ​ខ្ញុំ​ឱ្យ​ជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស និង​ធ្វើ​ឱ្យ​ជីវិត​របស់ខ្ញុំ​កាន់តែ​មាន​ភាព​ងាយស្រួល​។

៥. តើ​អ្វីខ្លះ​ដែល​បង​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ?

កុំព្យូទ័រ​របស់ខ្ញុំ ទូរស័ព្ទ​ដៃ កាបូប​លុយ កូនសោ និង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​។

៦. តើ​អ្វី​ដែល​អ្នក​ត្រូវ​មាននៅ​ក្នុង​កាបូប​របស់​អ្នក​គ្រប់ពេលវេលា?

ខ្ញុំ​មាន​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ន​សម្រាប់​ការ​ឈឺក្បាល និង​ឈឺចាប់​សាច់ដុំ​។

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​នៅ​ថ្ងៃនេះ​ទេ? ហើយ​តើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ទេ? សូម​ចុច Like និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​នៅ​ទី​នេះ​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ