ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរតែ​មិន​ជឿរន្ធត់​ណាស់​ឡើង​រួញ​ចូល​គ្នា​ទាំងអស់ ខណៈ​មនុស្ស​មិនដឹង​យ៉ាងណា​យ៉ាង​ណី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​បុរស​ម្នាក់​កៀប​ជាប់​នៅក្នុង​រថយន្ត​របស់​ខ្លួន​ និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​រស់​ស្ទើរ​ស្លាប់​ ​ខណៈ​ដែល​បុរស​នោះ​បើកបរ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​១​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ​១​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពេញទំហឹង ​។ បន្ទាប់​មក​ក្រុម​សង្គ្រោះរបស់​អង្គភាព​៧១១បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​វះកាត់​ច្រៀក​រថយន្ត​បា​ឡែ​ន​នោះ​ទាញ​យក​បុរស​អ្នកបើកបរ​ចេញ រួច​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ ។…

រាជធានីភ្នំពេញ​ ៖ ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​បុរស​ម្នាក់​កៀប​ជាប់​នៅក្នុង​រថយន្ត​របស់​ខ្លួន​ និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​រស់​ស្ទើរ​ស្លាប់​ ​ខណៈ​ដែល​បុរស​នោះ​បើកបរ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​១​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ​១​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពេញទំហឹង ​។

បន្ទាប់​មក​ក្រុម​សង្គ្រោះរបស់​អង្គភាព​៧១១បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​វះកាត់​ច្រៀក​រថយន្ត​បា​ឡែ​ន​នោះ​ទាញ​យក​បុរស​អ្នកបើកបរ​ចេញ រួច​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ ។ ចំណែក​រថយន្ត​ធុន​ធំ​រង​ការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពី​ឃើញ​រថយន្ត​កាម​រី​បា​ឡែ​ន​ខូចខាត​ទាំងស្រុង​ និង​កៀប​ជាប់​អ្នកបើកបរ​បែប​នេះ មិន​បាន​ឈប់​ឡើយ ​និង​បាន​បើក​បន្តដំណើរ​ទៅ​បាត់​ស្រមោល ​។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​រោងចក្រ​សួន​វឌ្ឍនៈ​២ ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ជួប​នូវ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ផ្លាក​លេខ ភ្នំពេញ 2U-2157 បើក​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ដោយនៅ​មុន​ពេល​កើតហេតុ​រថយន្ត​នេះ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​និង​ក្នុង ល្បឿន​លឿន​ដោយ​មិនដឹង​ថា ​ប្រញាប់​ទៅ​ណា​ឡើយ​ទើប​បើក​លឿន​បែប​នេះ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​មិនដឹង​ថា ​អ្នកបើកបរ​ងងុយដេក​ ឬ​ក៏​បែប​ណា​នោះ​ទេ ក៏​បាន​បោះពួយ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ធុន​ធំដែល​កំពុង​បើកបរ​នៅ​ខាង​មុខ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​ក្រពឹត​រួញ​ខ្ទេច​មុខ​ខ្លួនឯង ​និង​កៀប​ជាប់​អ្នកបើកបរ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង ចំណែក​រថយន្ត​ធុន​ធំ​រង​ការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ បន្ទាប់​មក​បាន​បើកបរ​បន្តដំណើរ​ទៅ​មុខ​បាត់​ស្រមោលពីកន្លែងកើតហេតុ ​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ក្រុម​សង្គ្រោះរបស់​អង្គភាព​៧១១បាន​ចេញ​ទៅ​ជួយ​ធ្វើការ​វះកាត់​ច្រៀក​រថយន្ត​កាម​រី​បា​ឡែ​ន​នោះ​យ៉ាង​យូរ​ទម្រាំ​ទាញ​យក​បុរស​អ្នកបើកបរ​ចេញ​បាន រួច​ហើយ​បាន​ដឹក​តាម​រថយន្ត​របស់​អង្គភាព​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយ​ក៏​មិន​ទាន់​ដឹង​ថា ​ជន​រង​គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ឬ​អត់​នោះ​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ