ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិន សុ​ដា​លី​ស ត្រូវ​បុរសអាណិកជនអា​មេ​រិ​ក​និយាយដើម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​អាណិកជន​ខ្មែរ​ម្នាក់​បាន​និយាយដើម​ភិន សុ​ដា​លី​ស វា​ធ្វើ​ឲ្យ​មាន​កំហឹង​ជះ​ត្រឡប់​ទៅ​វិញ ។ ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​បុរស​នោះ​ថា​ជា​អ្នក​ណា​លោក អិុ​ន សុ​ភិន ឪពុក​របស់​ភិន សុ​ដា​លី​ស…

រាជធានី​ភ្នំពេញ​៖ បុរស​អាណិកជន​ខ្មែរ​ម្នាក់​បាន​និយាយដើម​ភិន សុ​ដា​លី​ស វា​ធ្វើ​ឲ្យ​មាន​កំហឹង​ជះ​ត្រឡប់​ទៅ​វិញ ។ ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​បុរស​នោះ​ថា​ជា​អ្នក​ណា​លោក អិុ​ន សុ​ភិន ឪពុក​របស់​ភិន សុ​ដា​លី​ស ស្នើ​ឲ្យ​គេ​ឈប់​និយាយ​អាក្រក់​លើ​កូនស្រី​របស់​លោក​ទៀត ក្នុង​ពេល​ដែល​ភិន សុ​ដា​លី​ស បាន​ដាច់​ឆ្ងាយ​ពី​រឿង​ស្នេហា​ទៅ​ហើយ ។

ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក​អិុ​ន សុ​ភិន បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៩​ថា «​សូម​និយាយ​ខ្លះ​ទ្រាំ​មិន​បាន​ហេតុ​អី​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ដើ​រ​និយាយ​បង្ខូចឈ្មោះ​គេ​ម្ល៉េះ ជា​ពិសេស​រឿង​កូនស្រី​ខ្ញុំ​មាន​ដូច​តទៅ​៖​រឿង​ចាស់​បាន​កន្លង​ផុត​ទៅ​ហើ​យ តែ​អា​បងប្រុស​វា​នៅ​អា​មេ​រិ​ក​លូ​វែ​ល​នៅ​តែ​ដើ​រ​និយាយ​ទៀត​ថា​កូន​យើ​ង​ឆ្កួត​បាន​គេ​លែង​ក្បាល​ចោល ហើយ​មិន​ចប់​ទៀត​ថា​កូន​យើ​ង​ទៅ​ស្រលាញ់​ប្អូន​វា​ដោយ​មាន​បំណង​ចង់​បោក​លុយ​ប្អូន​វា ។ ចំណែក​នៅ​ស្រុក​ខ្មែរ​វិញ​ឲ្យ​តែ​ឃើ​ញ​កូន​ខ្ញុំ​ដើ​រ​ជាមួយ ប្រុស​ៗ​មិន​ថា​ចាស់ ឬ​ក្មេង​សុទ្ធតែ​សង្សារ​កូន​ខ្ញុំ​ទាំងអស់ ។

កូនស្រី​ចូល Club ជួបជុំ​មិត្ត​ភ​ក្កិ​ក៏​មិន​បាន​សុទ្ធតែ​និយាយ​ថា​វា​ដើ​រលេ​ង​យប់​ផឹក​ស៊ី​អាវ៉ាសែ ។ កាលពីមុន​ខំ​អាណិត​វា តែ​ការណ៍​ពិត​វា​ថោក​អ៊ីចឹង​សោះ ។ ខ្ញុំ​ចង់​ប្រាប់​ពួក​អ្នក​វិញ​ថា​កូនស្រី​ខ្ញុំ​ដែល​ទៅ​ធ្វើអី​អ្នកឯង ! កូន​ខ្ញុំ​ការងារ​ច្រើ​ន​ណាស់​រក​ពេល​សម្រាក​មិន​បាន​ផង ពួក​អ្នក​ធ្លាប់​ជួយ​កូន​ខ្ញុំ​អី​ខ្លះ ឈប់​ធ្វើចរិត​ថោកទាប​ដើរ​និយាយ​ដើ​ម​គេ​ប្រ​យ​ត្ន័​ងាប់​មួយ​ពូជ​ទៅ ! ពេល​នេះ​កូន​ខ្ញុំ​មិន​ពាក់​ព​ន្ធ័​រឿង​សង្សារ​ស្នេហា​ជាមួយ​អ្នក​ណា​ទេ​កូន​រវល់​ណាស់​រឿង​រក​ស៊ី រឿង​ថតកុន ការងារ​កូន​របស់​វា ឈប់​មើ​ល​ងាយ​ស្ត្រី​ខ្មែរ​ទៅ​ពួក​អា​អ្នក​ច្រណែនឈ្នានីស​កូន​ខ្ញុំ ពេល​នេះ​នាង​បាន​សុខ​ហើយ »​។

សំ​ណេ​រ​របស់​លោក​អិុន សុ​ភិន នេះ​មិនដឹង​ថាស​ម្តៅ​ទៅ​លើ​លោក​ប៉ែន ចំ​រ៉ុ​ង និង​ក្រុម​គ្រួសារ​របស់​លោក​នោះ​យ៉ាងណា​ទេ ប៉ុន្តែ​អត្ថន័យ​នោះ​ស្តាប់​ទៅ​អាច​យល់ ។ ឬ​វា​ទំនងជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​លើ​តារា​សម្តែង​រូប​នេះ​ខ្លះ​ផង​ដែរ ។

តារា​សម្តែង​ភិន សុ​ដា​លិ​ស មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​ស្ងប់ស្ងាត់​បន្តិច​ពី​វិស័យ​សិល្បៈ ដោយសារ​តែ​នាង​កំពុង​ជាប់ដៃ​មមាញឹក​ចំពោះ​ជំនួញ​ផ្ទាល់ខ្លួន ។

បន្ទាប់​ពី​បាក់បែក​ស្នេហ៍​ពី​តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុ​ង ដោយ​មានកូន​ស្រី​ម្នាក់​មក ភិន សុ​ដា​លី​ស ក៏​ធ្លាប់​ទទួល​រង​ព័ត៌មាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​ព័ត៌មាន​បាន​សាបរលាប​ទៅ​វិញ ក្នុង​ពេល​ដែល​វា​មិន​បាន​កើតឡើង​ដូច​អ្វី​ដែល​បាន​លេចឮ​នោះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ